backup og meta

ចាញ់កូនសុខៗស្រាប់តែបាត់ អាចជាសញ្ញានៃការរលូតកូនអត់?

ចាញ់កូនសុខៗស្រាប់តែបាត់ អាចជាសញ្ញានៃការរលូតកូនអត់?

ក្នុង​ពេល​ដែល​ចាប់​ផ្ដើម​ពពោះ​ដំបូងៗ ស្ត្រី​ច្បាស់​ជា​ជួប​នឹង​អាការៈ​ចាញ់​កូន ដែល​វា​ជា​រឿង​ធម្មតា​របស់​គ្នា​យើង​ដែល​មាន​ផ្ទៃពោះ។ តែ​បើ​កំពុង​ចាញ់​កូន​សុខៗ ស្រាប់​តែ​អាការៈ​នេះ​បាត់​ទៅ​វិញ គួរ​ឲ្យ​បារម្ភ​អត់ ហើយ​វា​អាច​ជា​សញ្ញា​គំរាម​រលូត​កូន​ដែរ​ទេ?

ទាក់​ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ជំនាញ​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​បាន​ឲ្យ​ដឹង​ថា អាការៈ​ចាញ់​កូន​តិច ឬ​ច្រើន គឺ​អាស្រ័យ​ទៅ​លើ​ស្ត្រី​ម្នាក់ៗ ដោយ​សារ​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​រាង​កាយ​ខុសៗ​គ្នា។ យើង​មិន​អាចវាយតម្លៃថា ពេល​ពពោះ​ក្នុង​ខែ​ដំបូងៗ​ចាញ់​កូន តែ​នៅ​ខែ​បន្ទាប់​ៗ​លែង​មាន​អាការៈ​ចាញ់​កូន​វិញ ជា​សញ្ញា​គំរាម​រលូត​កូន​នោះ។

លោកវេជ្ជបណ្ឌិត​ថា នៅ​ពេល​ពពោះ​ខែ​ដំបូងៗ គ្រាន់​តែ​បាត់​ចាញ់​កូន អាច​ប្រាប់​ឲ្យ​ដឹង​ពី​សញ្ញា​គំរាម​រលូត​ទេ ព្រោះ​គភ៌​នៅ​តូច មិន​អាច​បញ្ជាក់​ច្បាស់​លាស់​នៅ​ឡើយ។ ប៉ុន្តែ ប្រសិន​បើ​ម្ដាយ​មាន​បង្ហាញ​បញ្ហា​រួម​ផ្សំ​ដូច​ជា ឈឺ​ពោះ ចុក​ពោះ ធ្លាក់​ឈាម ហើយ​ទៅ​ពិនិត្យ​អេកូ​មិន​ឃើញ​មាន​ចង្វាក់​បេះដូង​កូន នោះ​អាច​មានន័យ​ថា​កូន​ខូច ឬ​រលូត​ហើយ។

លោក​វេជ្ជបណ្ឌិតរូប​នេះ​បន្ត​ថា ក្នុង​ករណី​ដែល​ស្ត្រី​ពពោះ​មាន​បញ្ហា​កូន​ពង​វិញ នោះ​ស្ត្រី​នឹង​មាន​អាការៈ​ចាញ់​កូន​ខ្លាំង​អំឡុង​ពេល​ពពោះ​ខែ​ដំបូងៗ ហើយ​នៅ​ពេល​ស្ទាប​ពោះ​ទៅ​មាន​លក្ខណៈ​ទន់ៗ និង​ពិនិត្យ​អេកូ​ឃើញ​ថា មាន​ថង់​ទឹក​ទទេ (កូនពង​តែ​មួយ) ឬឃើញ​មាន​ទម្រង់​ដូច​ផ្លែ​ទំពាំង​បាយ​ជូរ (កូន​ពង​ជា​កញ្ចុំ) នៅ​ក្នុង​ស្បូន។

ដូច​គ្នា​នេះ​ដែរ វេជ្ជបណ្ឌិត ចាន់ រស្មី ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បាន​ពន្យល់​ឲ្យ​ដឹង​ថា ម៉ាក់ៗ​ពពោះ​ត្រូវ​ថែ​ទាំ​សុខភាព​ឲ្យ​បាន​ល្អ ដើម្បី​ចៀសវាង​បញ្ហា​ទាំង​នោះ ហើយ​វិធី​ដែល​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការ​ការពារ​ការ​រលូត​កូន គឺ​ការ​តាម​ដាន​គភ៌​ជា​ប្រចាំ ចាប់​តាំង​ពី​ពេល​ដែល​ដឹង​ថា​មាន​ផ្ទៃពោះ(បាត់រដូវ) គឺ​ត្រូវ​ទៅ​ពេទ្យ ដើម្បី​ពិគ្រោះ​ពី​ប្រការ​មួយ​ចំនួន​ដែល​ស្ត្រី​ពពោះ​គួរ​ធ្វើ និង​មិន​គួរ​ធ្វើ រហូត​ដល់​ពេល​សម្រាល។

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

31/08/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ស្រីៗ​ពពោះ​ទៅ​ជា​កូនពង មកអ្វី? គ្រោះ​ថ្នាក់​ទេ?

បើចាញ់កូនខ្លាំងពិបាកក្នុងខ្លួនពេក ម៉ាក់ៗអាចលេបថ្នាំបានអត់?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 31, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម