backup og meta

បើចាញ់កូនខ្លាំងពិបាកក្នុងខ្លួនពេក អាចលេបថ្នាំបានអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Aug 03, 2023

    បើចាញ់កូនខ្លាំងពិបាកក្នុងខ្លួនពេក អាចលេបថ្នាំបានអត់?

    សម្រាប់​ម៉ាក់​ៗ​ដែល​មាន​អាការៈ​ចាញ់​កូន​ខ្លាំង​ពិតជា​ទ្រាំ​មិន​បាន​ឡើយ រហូត​ដល់​ត្រូវ​រក​ជំនួយ​ថ្នាំ​បំបាត់​ចាញ់ ទើប​អាច​ធូរស្រាល​ខ្លះ។ ដូចនេះ​ទើប​មាន​ម៉ាក់​ៗ​លើក​ឡើង​ថា បើ​ចាញ់​ខ្លាំង​រហូត​ត្រូវ​លេប​ថ្នាំ ទើប​ទប់ទល់​បាន តើ​ថ្នាំ​នោះ​មាន​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ដែរឬ​ទេ?

    លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ប្រាប់​ឲ្យ​ដឹង​ថា ស្ត្រី​ដែល​ចាញ់​ខ្លាំង​រហូត​ញ៉ាំ​អ្វី​មិន​បាន ធុំ​ក្លិន​ក៏​ក្អួត ហើយ​ទោះ​គ្មាន​អ្វី​ក្នុង​ក្រពះ​ក៏​នៅតែ​ភើ ​រក​កលចង់​ក្អួត​អស់​ពី​ពោះ អាច​លេប​ថ្នាំ​បំបាត់​អាការៈ​នោះ​បាន។

    ប៉ុន្តែ​មាន​ម៉ាក់​ៗ​ខ្លះ បើ​ទោះ​ជា​លេប​ថ្នាំ​ហើយ​ក៏​មិន​អាច​ទប់ទល់​នឹង​អាការៈ​ចាញ់​កូន​នោះ​បាន ដោយ​អាច​លេប​មួយ​គ្រាប់​នៅ​ពេល​ដែល​ចាញ់​ខ្លាំង ប៉ុន្តែ​បើ​មិន​សូវ​ចាញ់​ប៉ុន្មាន​ទេ ឬ​ក៏​ចាញ់​ដែរ​តែ​អាច​ទ្រាំទ្រ​បាន ​មិន​ចាំបាច់​​ប្រើ​ថ្នាំ​នោះ​ទេ។

    ចាញ់កូន

    ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ រូប​នោះ​បាន​បញ្ជាក់​ថា ប្រសិនជា​យើង​លេប​ទៅមាន​ប្រតិកម្ម​ជាមួយ​ថ្នាំ ​សូម​បញ្ឈប់​ជា​បន្ទាន់។ ក្នុង​នោះ​រោគ​សញ្ញា​មាន​ដូចជា កន្ទួល​រមាស់ ក្រហម​ស្បែក ហើម​មុខ​មាត់ ហត់ ពិបាក​ដកដង្ហើម វិលមុខ សម្ពាធឈាម​ចុះ និង​បើ​ធ្ងន់ធ្ងរ​អាច​ដល់ស្លាប់។

    ចំពោះ​ចម្ងល់​ថា តើ​អាច​ញ៉ាំ​ថ្នាំ​នោះ​រាល់​ថ្ងៃ​បាន​ដែរ ឬ​ទេ? វេជ្ជបណ្ឌិត​បាន​បន្ថែម​ថា អាច​ញ៉ាំ​បាន​រាល់ថ្ងៃ រហូត​ដល់​ទៅ៣ដង​/​ថ្ងៃ​ទៀត​ផង ប្រសិនបើ​ស្ត្រីពពោះ​ចាញ់​ខ្លាំង​រហូត​ដល់​បាក់​កម្លាំង។

    អត្ថបទពាក់ព័ន្ធ៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Aug 03, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម