backup og meta

ពពោះ ឆ្លងមេរោគតេតាណូសប្រឈមផលប៉ះពាល់ដល់ជីវិតទាំងម្ដាយ និងកូន

ពពោះ ឆ្លងមេរោគតេតាណូសប្រឈមផលប៉ះពាល់ដល់ជីវិតទាំងម្ដាយ និងកូន

ចំពោះ​ម៉ាក់ៗ​ពពោះ​គ្រប់​រូប ទាម​ទារ​ឲ្យ​មាន​ការ​ចាក់​វ៉ាក់សាំង​មុន និង​អំឡុង​ពេល​ពពោះ ចៀសវាង​ឆ្លង​មេរោគ បង្ក​ជា​ផល​ពិបាក​ដល់​ការ​ពពោះ ឬ​អាច​ប៉ះពាល់​ដល់​គភ៌។ ប៉ុន្តែបើ​ម៉ាក់ៗ​ចាក់​វ៉ាក់សាំង​ណា​មួយ​មិន​គ្រប់​គ្រាន់ ឬ​មិន​បាន​ចាក់​ដូចជា វ៉ាក់សាំង​តេតាណូស ជាដើម នឹង​ងាយ​ប្រឈម​នឹង​ការ​ឆ្លង​មេរោគ​ប៉ះពាល់​ដល់​សុខភាព។

ទាក់​ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា បាក់តេរី Clostridium tetani ជា​បាក់តេរី​បង្ក​ជំងឺ​តេតាណូស ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​សរសៃ​ប្រសាទ អាច​ធ្វើ​ឲ្យ​កន្ត្រាក់​សាច់ដុំ និង​បណ្ដាល​ឲ្យ​មាន​ការ​ឈឺ​ចាប់ ជាពិសេស សាច់​ដុំ​ថ្គាម និង​ក។

បើ​ម្ដាយ​មិន​បាន​ចាក់​វ៉ាក់សាំង​តេតាណូស ឬ​ចាក់​មិន​គ្រប់​នៅ​ពេល​ពពោះ ផល​ប៉ះពាល់​ដល់​សុខភាព​គឺ​អាស្រ័យ​ទៅ​លើ​ចំនួន​មេរោគ​ដែល​ឆ្លង​ចូល​ទៅ​ក្នុង​ខ្លួន។ ជួន​កាល ស្ត្រី​ពពោះ​ធ្វើ​ការ​មិន​ប្រយ័ត្ន ធ្វើ​ឲ្យ​មុត​ដៃ មុត​ជើង ជាមួយ​សម្ភារៈ​ប្រើប្រាស់​ផ្សេងៗ បើ​វត្ថុ​នោះ​ស្អាត វា​មិន​សូវ​បង្ក​ជា​ហានិភ័យ​ខ្ពស់​ទេ តែ​បើ​វត្ថុ​នោះ​កខ្វក់ (កាំបិត​ច្រែះ ដែក​គោល​ចាស់ៗ…) អាច​បណ្ដាល​ឲ្យ​ស្ត្រី៖

– ប្រឈម​បញ្ហា​ផ្លូវ​ដង្ហើម

– ពិបាក​ដក​ដង្ហើម

– ប្រកាច់ ឬ​អាច​បាត់បង់​ជីវិត​។ល។

លោក​វេជ្ជបណ្ឌិត បន្ត​ថា លើស​ពី​នេះ ជំងឺ​តេតាណូស​ក៏​អាច​ផ្ដល់​ផល​ប៉ះពាល់​មិន​ល្អ​ទៅ​ដល់​ទារក​ដែរ ដោយទារក​អាច​ឆ្លង​រោគ​តេតាណូស នៅ​ពេល​កាត់​ទង​សុក ជា​ហេតុ​បណ្ដាល​ឲ្យ​មាន​ប៉ះពាល់​ដល់​ផ្លូវ​ដង្ហើម ខួរក្បាល ឬ​អាច​ស្លាប់​ក៏​មាន។ ទោះ​យ៉ាងណា បញ្ហា​នេះ​កើត​ឡើង​ចំពោះ​ម្ដាយ​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​តេតាណូស​ប៉ុណ្ណោះ បើ​ម៉ាក់ៗ​ពពោះ​បាន​ចាក់​តាម​ការ​ណែនាំ​ត្រឹម​ត្រូវ​របស់​គ្រូពេទ្យ​ហើយ​នោះ មិន​គួរ​បារម្ភ​ពេក​ទេ។​

វេជ្ជបណ្ឌិត​សម្ភព​រូប​នេះ​បញ្ជាក់​ថា គ្រប់​វ៉ាក់សាំង​ដែល​ចាក់​ទៅ​ក្នុង​ខ្លួន ជួយ​បង្កើត​អង់ទីករ​ការពារ​រាងកាយ​ម្ដាយ និង​គភ៌​ពី​ការ​ឆ្លង​មេរោគ​ណាមួយ ហើយ​បើ​ទៅ​ពិនិត្យ​ត្រឹម​ត្រូវ​ពេល​ពពោះ គ្រូពេទ្យ​ច្បាស់​ជា​ណែនាំ​ឲ្យ​ចាក់​វ៉ាក់សាំង​ដែល​ត្រូវ​ចាក់ ព្រោះ​ការ​ចាក់​វ៉ាក់សាំង​សម្រាប់​ស្ត្រី​ពពោះ​ទាំង​អស់​សុទ្ធ​តែ​មាន​នៅ​ក្នុង​កម្មវិធី​ជាតិ​អស់​ហើយ។

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

04/09/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ជំងឺតេតាណូស មានគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះសុខភាព

វ៉ាក់សាំងតេតាណូស សំខាន់សម្រាប់ស្រ្តីមានផ្ទៃពោះដូចម្ដេច?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 04, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម