backup og meta

រវាងរលូត និងកូនស្លាប់ក្នុងផ្ទៃ អាចមកពីមូលហេតុដូចគ្នាទេ?

រវាងរលូត និងកូនស្លាប់ក្នុងផ្ទៃ អាចមកពីមូលហេតុដូចគ្នាទេ?

រឿង​ដែល​សោកសៅ​បំផុត​ក្នុង​ជីវិត​ជា​ម្ដាយ គឺត្រូវ​បាត់បង់​កូន​ទាំង​មិន​ទាន់​បាន​ឃើញ​ពន្លឺ​ថ្ងៃ។ ករណី​ដែល​បាត់បង់​កូន​នេះ​មាន ២ យ៉ាង ទី​១ គឺ​ការ​រលូត និង​មួយ​វិញ​ទៀត​កូន​ស្លាប់​ក្នុង​ផ្ទៃ ហើយ​មូលហេតុ​វិញ​ក៏​មាន​ខុស​ៗ​គ្នា​ដែរ។ នេះ​ជា​ការ​លើកឡើង​របស់​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត

ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ បាន​បញ្ជាក់​ថា បញ្ហា​រលូត​កូន​គឺ​នៅ​ក្រោម ២០ សប្ដាហ៍​ ហើយ​មូលហេតុ​​វិញ​មកពី​ស្បូន​មិន​ប្រក្រតី ម្ដាយ​ជក់បារី ផឹក​ស្រា ប្រើ​ថ្នាំញៀន ការ​ប៉ះទង្គិច​ពោះ ធ្វើការ​ធ្ងន់ ទារក​លូតលាស់​មិន​ប្រក្រតី និង​ការ​ឆ្លង​មេរោគ ឬ​រលូត​ដោយ​ឯកឯង​ជាដើម។ បើ​និយាយ​ពី​រោគ​សញ្ញា​មាន​ដូចជា​ឈឺចាប់​ក្នុង​នោះ​មាន​ធ្លាក់​ឈាម ឈឺ​ចុក​ចាប់​ពោះ។

ចំណែក​បញ្ហា​កូន​ស្លាប់​ក្នុង​ផ្ទៃ​វិញ​គឺ​អាយុ​គភ៌​ចាប់ពី ២០ សប្ដាហ៍​ឡើង​ទៅ ហើយ​ករណី​នេះ​គឺ​កូន​លែង​កម្រើក និង​បេះដូង​ឈប់​លោត​តែ​ម្ដង។ តែ​អាការៈ​ដែល​បញ្ចេញ​មក​ដូចជា​ធ្លាក់​ឈាម ឬ​ឈឺ​ចុកចាប់​នោះ មិនសូវ​មាន​ឡើយ តែ​យើង​អាច​សង្កេត​កូន​តែងតែ​កម្រើក ឬ​ធាក់ ​(ចាប់ពី ៤ ខែ​ឡើង​ទៅកូនកម្រើក) បើ​ថ្ងៃ​ណា​មួយ​ស្ងាត់​ គួរតែ​ទៅ​រក​ពេទ្យ​ជា​ប្រញាប់។ ចំពោះ​មូលហេតុ​បណ្ដាល​ឲ្យ​ស្លាប់​មកពី​ម្ដាយ​អាយុ​លើស ៣៥ឆ្នាំ ស្បូន​ចាប់​ផ្ដើម​ខ្សោយ មាន​ជំងឺ​ប្រចាំ​កាយ​ដូចជា ​ទឹកនោម​ផ្អែម ​លើស​សម្ពាធ​ឈាម បម្រុង​ក្រឡាភ្លើង ក្រឡាភ្លើង គ្រាប់​ឈាម​ក្រហម​អេម៉ូគ្លូប៊ីន រ៉េស៊ីស ការ​ដាច់​រហែក​ភ្នាស​ស្បូន អុកស៊ីសែន​ត្រូវ​បញ្ចូល​តាម​ទង​ផ្សិត​មិន​ដល់​ទារក ដាច់​របើក​សុក។

លោក​បន្ថែម​ទៀត​ថា គភ៌​កាន់តែ​ធំ​ករណី​កូន​ស្លាប់​ក្នុង​ពោះ​ដោយសារ​ការ​ប៉ះទង្គិច​មិន​សូវ​ជា​ប្រឈម​ឡើយ ព្រោះ​មាន​ស្រោម​ទឹក​ភ្លោះ​ជួយ​ទប់ តែ​បើ​គភ៌​តូច ងាយ​រលូត​ខ្លាំង​ណាស់។ នៅ​ពេល​កូន​ស្លាប់​ក្នុង​ពោះ​យូរ យើង​អាច​មាន​បញ្ហា​ក្លិន​មាត់​មិន​ល្អ គ្មាន​អារម្មណ៍​ចង់​ញ៉ាំ​អាហារ គ្មាន​កម្លាំង​ក្នុង​ខ្លួន ដើមទ្រូង​ប្រើ​ជា​លែង​តឹងណែន។

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

03/09/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ចាញ់កូនសុខៗស្រាប់តែបាត់ អាចជាសញ្ញានៃការរលូតកូនអត់?

ករណីរលូតកូនទាំងមិនដឹងខ្លួន ដោយសារអ្វី មានសញ្ញាម៉េចខ្លះ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Sep 03, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម