មូលហេតុនាំឲ្យរលូតកូនភាគច្រើន បណ្តាលមកពីភាពមិនប្រក្រតីនៃក្រូម៉ូសូម (DNA កំណត់ភេទទារក) ដែលបានទៅរារាំងដល់ការវិវត្តរបស់ទារកក្នុងផ្ទៃ។
អត្ថបទពាក់ព័ន្ធ៖
៥- វិធីព្យាបាលបញ្ហារលូតកូន (កូនស្លាប់ក្នុងផ្ទៃ)
ជម្រើសព្យាបាល អាស្រ័យលើអាយុគភ៌ក្នុងផ្ទៃ ដែលរលូត។ បើគភ៌ស្ថិតក្នុងត្រីមាសដំបូង មិនតម្រូវឲ្យមានការព្យាបាលអ្វីទេ ព្រោះរាងកាយស្រីៗ អាចបណ្តេញជាលិកាទារកដែលស្លាប់ ចេញមកក្រៅបានដោយខ្លួនឯង។ យើងអាចរងចាំរហូតដល់រាងកាយដឹងដោយខ្លួនឯង រួចធ្វើការទម្លាប់គភ៌ដែលស្លាប់ចេញ ឬអាចប្រើថ្នាំ ដើម្បីឲ្យគភ៌ឆាប់ធ្លាក់មកក្រៅ ដូចជា ថ្នាំស៊ីតូទីត (Misoprostol) មាននាទីអាចជួយឲ្យស្បូនកន្រ្តាក់ និងរុញជាលិកាកូនចេញមកក្រៅ។
ផ្ទុយទៅវិញ បើជាលិកាគភ៌នៅតែបន្តនៅក្នុងស្បូន នោះគ្រូពេទ្យនឹងណែនាំឲ្យធ្វើការវះកាត់មួយ ជាភាសាបច្ចេកទេសហៅថា D&C ធ្វើលើស្រីៗមានផ្ទៃពោះលើសពី ១២សប្តាហ៍ ដែលរាងកាយពិបាកបណ្តេញជាលិកាគភ៌ចេញ។ ក្នុងវិធីវះកាត់នេះ គ្រូពេទ្យនឹងធ្វើការបើកមាត់ស្បូនហើយយកនូវជាលិការមាននៅក្នុងស្បូនចេញឲ្យអស់។ វាជាវិធីចាំបាច់ ដើម្បីការពារឆ្លងមេរោគ បណ្តាលមកពីជាលិកាគភ៌ដែលស្លាប់ស្ថិតក្នុងស្បូនរយៈពេលយូរ។
៦- ពេលណាអាចមានផ្ទៃពោះម្តងទៀត?
បន្ទាប់ពីរលូត ត្រូវរង់ចាំយ៉ាងហោចណាស់ឲ្យមានរដូវមួយដង ចំពោះស្រីៗធ្លាក់ជាលិកាកូនមកក្រៅដោយខ្លួនឯង ឬដោយប្រើថ្នាំជំនួយ និងមានរដូវបានបីដង ចំពោះស្រីធ្លាប់វះកាត់ D&C ព្រោះត្រូវរង់ចាំឲ្យរាងកាយបានជាសះស្បើយជាមុនសិន។