backup og meta

ម៉ាក់ៗពពោះទៅវត្តពាក់ម៉ាស់ផង កុំឲ្យស្រូបផ្សែងធូបចូលទៅ គ្រោះថ្នាក់ដល់កូនខ្លាំងណាស់!

ម៉ាក់ៗពពោះទៅវត្តពាក់ម៉ាស់ផង កុំឲ្យស្រូបផ្សែងធូបចូលទៅ គ្រោះថ្នាក់ដល់កូនខ្លាំងណាស់!

បើ​និយាយ​ពី​បញ្ហា​ផ្សែង​ធូប​យើង​ដឹង​រួច​មក​ហើយ​ថា វា​ប៉ះពាល់​ចំពោះ​សុខភាព​មនុស្ស​គ្រប់​វ័យ​ឲ្យតែ​ស្រូប​វា​ចូល​ទៅ​ក្នុង​ខ្លួន។ ក្នុង​នោះ​ស្ត្រី​ដែល​ពពោះ​រឹតតែ​គ្រោះថ្នាក់​ថែម​ទៀត ទាំង​ខ្លួនឯង និង​កូន​ដែល​នៅ​ក្នុង​ផ្ទៃ។ នេះ​ជា​ការ​ឲ្យ​ដឹង​ពី​វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ លី ឫទ្ធីគុណ

ស្រប​ពេល​រដូវ​ដាក់​បិណ្ឌ​ជា​បុណ្យ​ប្រពៃណី​ម៉ាក់​ៗ​ច្បាស់​ជា​យក​ចង្ហាន់​ទៅ​វត្ត និង​ដុត​ធូប​ឧទ្ទិស​កោសល្យ​ដល់​ដូនតា ពេលនោះ​​ផ្សែង​នឹង​ស្រូប​យក​ទៅ​ក្នុង​សួត​ដូចគ្នា។ ដូចនេះ​វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​ពាក់​ម៉ាស់ និង​កុំ​នៅ​ជិត​យូរ កន្លែង​មាន​ផ្សែង។

លោក​ក៏​បាន​បន្ថែម​ទៀត​ថា ពេល​ម៉ាក់​ៗ​ស្រូប​ជាតិ​ផ្សែង​ចូល​ទៅ​ក្នុង​ខ្លួន ផ្សែង​នោះ​អាច​ឆ្លងកាត់​របាំង​សុក​ចូល​ទៅ​កន្លែង​ទារក​រស់នៅ​បាន។ ផ្សែង​ធូប​នេះ នៅ​ពេល​ចូល​ទៅ​ក្នុង​សុក​ស្ត្រី​ពពោះ ហើយ វា​នឹង​គំរាមកំហែង​ដល់​ទារក​ដែល​កំពុង​លូតលាស់​ក្នុង​ផ្ទៃ​យ៉ាង​ខ្លាំង រហូត​ខ្លះ​រលូត​ក៏​ថា​បាន។ ក្នុង​ករណី​ដែល​ស្រូប​ផ្សែង​រាល់ថ្ងៃ ទោះ​មិន​រលូត​ក៏​កូន​ពេល​សម្រាល​មិន​គ្រប់​គីឡូ ឬ​មិន​គ្រប់​ខែ សុខភាព​ខ្សោយ។

ម្ចាស់​សេវាកម្ម​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន​រូប​នោះ បន្ត​ទៀត​ថា លោក​បាន​អាន​ការ​ស្រាវជ្រាវ​នៅ​បរទេស រក​ឃើញ​ថា​កូន​ដែល​មាន​ម៉ាក់​ៗ​ស្រូប​ជាតិ​ផ្សែង​ច្រើន ៤០-៤៤ % ក្រ​ចេះ​ដើរ បើ​ធៀប​ទៅ​នឹង​កូន​ដែល​ម៉ាក់​មិន​បាន​ស្រូប​ជាតិ​ផ្សែង​នានា​ចូល​ទៅ​ក្នុង​ខ្លួន។

លោក​បញ្ជាក់​ទៀត​ថា ស្រ្តី​កំពុង​តែ​ពពោះ​មិន​ត្រូវ​នៅ​ជិត​ផ្សែង​ឡើយ​មិន​ថា​ជា​ផ្សែង​បារី ធូប ផ្សែង​រថយន្ត បារី ផ្សែង​ភ្លើង គឺ​សុទ្ធតែ​ប៉ះពាល់​ដល់​ការ​លូតលាស់​របស់​គភ៌​ក្នុង​ផ្ទៃ​បាន​ដូចគ្នា និង​អាច​ប្រឈម​បញ្ហា​រលូត។ ចំណែក​ផល​ប៉ះពាល់​ដែល​ស្រូប​ជាតិ​ផ្សែង​នោះ​អាច​ទៅ​ជា​លូតលាស់​ខុស​ទម្រង់ ខ្វះ​គីឡូ អត់​គ្រប់​ខែ ខ្វះ​អវយវៈ​ណា​មួយ។

សុក​មាន​មុខងារ​បញ្ជូន​សារធាតុ​បំប៉ន និង​អុកស៊ីហ្សែន​ទៅ​ឲ្យ​ទារក ហើយ​ភាគ​ល្អិត​ៗ ឬ​ជាតិ​ពុល អាច​ជ្រាប​ចូល​ទៅ​ជាមួយ នាំ​ឲ្យ​ងាយ​ឆ្លង​មេរោគ និង​ធ្វើ​ឲ្យ​សុក​រលាក។ នៅ​ពេល​រលាក​សុក អាច​បណ្ដាល​ឲ្យ​កូន​កើត​មុន​ខែ និង​មាន​ទម្ងន់​មិន​គ្រប់ ដែល​ប៉ះពាល់​ដល់​ការ​វិវត្ត និង​មុខងារ​ចងចាំ​របស់​ទារក។

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

04/09/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ផ្សែងពុលនៅ​ថៃ បង្ក​​ជំងឺ​ផ្លូវដង្ហើម ៣​ប្រភេទ បើ​គ្នា​យើង​ទៅ​លេង​ប្រយ័ត្នផង

សូមប្រយ័ត្ន! ផ្សែងពុលចេញពីយានយន្ដ អាចបង្កជាជំងឺដាច់សរសៃឈាមខួរក្បាល


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Sep 04, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម