ការចាក់វ៉ាក់សាំងពិតជាសំខាន់ខ្លាំងណាស់ សម្រាប់មនុស្សគ្រប់រូប ហើយជាពិសេសទៅទៀតនោះគឺសម្រាប់ស្រ្តីកំពុងមានផ្ទៃពោះ។ ប៉ុន្តែវ៉ាក់សាំងខ្លះមិនអាចចាក់បានឡើយ ក្នុងអំឡុងពេលនេះ ព្រោះអាចមានគ្រោះថ្នាក់ដល់កូន។ នេះជាការលើកឡើងរបស់វេជ្ជបណ្ឌិត ចាន់ ស៊ីណេត។
លោកវេជ្ជបណ្ឌិតដែលជាប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន សែនសុខ បានឲ្យដឹងទៀតថា ចាក់វ៉ាក់សាំងដែលមិនគួរចាក់អំឡុងពេលមានផ្ទៃពោះនោះ ត្រូវចាក់មុនពេលមានវិញ ទើបមិនបង្កផលប៉ះពាល់ដល់ការវិវត្តន៍ផ្សេងៗរបស់កូន។ ខាងក្រោមនេះជាវ៉ាក់សាំងដែលមិនគួរចាក់ និងផលប៉ះពាល់។
– វ៉ាក់សាំងជំងឺអុតស្វាយ
– រើម
– វ៉ាក់សាំងស្រឡទែន កញ្ជ្រឹល
ពីព្រោះវ៉ាក់សាំងទាំងនោះអាចបង្កឲ្យកូនក្នុងផ្ទៃពិការអវយវៈផ្សេងៗដូចជា ត្រចៀក ភ្នែក បេះដូង ដៃ ជើង និងខួរក្បាល។ ដូច្នេះហើយប្រសិនបើត្រូវរៀបចំគម្រោងយកកូនជាមុន និងត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ ហើយគេនឹងណែនាំវ៉ាក់សាំងណាល្អដែលគួរចាក់មុន អំឡុង និងក្រោយពពោះ។
មុនពេលមានផ្ទៃពោះបើចង់ចាក់វ៉ាក់សាំងអស់ទាំងនោះ គួរចាក់មុនពេលមានផ្ទៃពោះច្រើនជាង ១ ខែឡើងទៅ។ ដូចនេះមុនសម្រេចចិត្តចាក់វ៉ាក់សាំងណាមួយសូមកុំភ្លេចប្រឹក្សាយោបល់ជាមួយគ្រូពេទ្យឯកទេសជាមុនសិន។
[embed-health-tool-pregnancy-weight-gain]