backup og meta

ក្ដៅខ្លួនពេលពពោះអាចបង្កបញ្ហាធ្ងន់ដល់គភ៌ ចុះម៉ាក់ៗគួរការពារសុខភាពរបៀបណា?

ក្ដៅខ្លួនពេលពពោះអាចបង្កបញ្ហាធ្ងន់ដល់គភ៌ ចុះម៉ាក់ៗគួរការពារសុខភាពរបៀបណា?

ក្ដៅខ្លួនពេលពពោះអាចបង្កបញ្ហាធ្ងន់ដល់គភ៌ ចុះម៉ាក់ៗគួរការពារសុខភាពរបៀបណា?

អាការៈ​ក្ដៅ​ខ្លួន ជា​បញ្ហា​ទូទៅ​មួយ​ដែល​មនុស្ស​មិន​ថា តូច ធំ​សុទ្ធ​តែ​ជួប​ប្រទះ ហើយ​អាការៈ​ក្ដៅ​ខ្លួន​តែ​មួយ​មុខ កម្រ​នឹង​បង្ក​ផល​ពិបាក​ធ្ងន់ធ្ងរ​ដល់​សុខភាព​យើង​ណាស់។ ប៉ុន្តែចំពោះ​ស្ត្រី​ពពោះ អាការៈ​ក្ដៅ​ខ្លួន​មិន​គួរ​យើង​ប្រ​ងើយ​កន្តើយ​ដាក់​ទេ ព្រោះ​វា​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​ម្ដាយ និង​អា​អូន​ក្នុង​ពោះ ដូច​នេះ​ម៉ាក់​ៗ​គួរ​ចេះ​តិចនិក​ថែ​ទាំ​សុខភាព​ឲ្យ​បាន​ល្អ។

បើ​តាម​មន្ទីពេទ្យ កាល់ម៉ែត ឲ្យ​ដឹង​ថា អាការៈ​ក្ដៅ​ខ្លួន អំឡុង​ពេល​មាន​ផ្ទៃពោះ គឺ​ជា​ការ​កើន​ឡើង​កម្ដៅ​ខ្លួន​ធំ​ជាង ឬ​ស្មើ ៣៧.៨ អង្សារសេ ហើយ​មួល​ហេតុ​ដែល​បណ្ដាល​ម៉ាក់ៗ​ពពោះ​ក្ដៅ​ខ្លួន​មាន​ច្រើន​ដូច​ជា រលាក​ត្រចៀក រលាក​បំពង់​ក ផ្ដាសាយ​ធំ (កត្តា​មិន​សូវ​ធ្ងន់ធ្ងរ) ឬ​រលាក​ស្រោម​ទឹក​ភ្លោះ រលាក​តម្រង​នោម រលាក​ប្រដាប់​បន្ត​ពូជ (កត្តា​បង្ក​ធ្ងន់ធ្ងរ)។ ដូច​នេះ​ហើយ ទើប​ម៉ាក់ៗ​ពពោះ​ត្រូវ​ចេះ ឬ​ដឹង​ពី​វិធីការពារ និង​ព្យាបាល​អាការៈ​ក្ដៅ​ខ្លួន​រួម​មាន៖

– ត្រូវ​នៅ​ឆ្ងាយ​ពី​សត្វ​ឆ្មា ឬ​សត្វ​អាច​បង្ក​រោគ​មួយ​ចំនួន​ទៀត

– មិន​ត្រូវ​ញ៉ាំ​សាច់ ឬ​បន្លែ​ឆៅ ដែល​លាង​មិន​បាន​ស្អាត​ល្អ

– មិន​ត្រូវ​ញ៉ាំ​អាហារ ផ្អាប់ ឬ​អាហារ​រក្សា​ក្នុង​ទូ​ទឹក​កក​រយៈ​ពេល​យូរ ព្រោះ​វា​មាន​ផ្ទុក​នូវ​ប៉ារ៉ាស៊ីត​មួយ​ចំនួន

– ត្រូវ​ពិនិត្យ​ផ្ទៃ​ពោះ និង​ពិនិត្យ​ឈាម ដើម្បី​ស្វែង​រក​មេរោគ​មួយ​ចំនួន​ដែល​អាច​បង្ក​ហានិភ័យ​ដល់​ទារក

– ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​ក្មេង ដែល​កើត​អុត​ស្វាយ ឬ​ស្អូច​ព្រោះ​អាច​ឆ្លង​ពី​ក្មេង

លើស​ពី​នេះ បើ​ម៉ាក់ៗ​មាន​អាការៈ​ក្ដៅ​ខ្លួន កម្ដៅ​លើស ឬ​ស្មើ ៣៧.៨អង្សារសេ ត្រូវ​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់ ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ រក​មូល​ហេតុ និង​ព្យាបាល​ឲ្យ​បាន​ទាន់​ពេល​វេលា ចៀស​វាង​ការ​បង្ក​គ្រោះ​ថ្នាក់​ដល់​ម្ដាយ និង​ទារក​ក្នុង​ពោះ។

មន្ទីរពេទ្យ កាល់ម៉ែត បញ្ជាក់​ថា បើ​ម៉ាក់​ៗ​ជួប​បញ្ហា​ក្ដៅ​ខ្លួន​អំឡុង​ពេល​ពពោះ អាច​ប្រឈម​នឹង​ផល​ពិបាក​ច្រើន​ដូច រលូត​កូន កូន​កើត​មិន​គ្រប់​ខែ ទារក​ស្លាប់​ក្នុង​ពោះ និង​អាច​កើត​ជំងឺ​លើ​ទារក​ដែល​បណ្ដាល​មក​ពី​ការ​ឆ្លង​មេរោគ​ពី​ម្ដាយ​ទៅ​កូន។ល។

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

21/09/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ម៉ាក់ៗពពោះឧស្សាហ៍អានសៀវភៅ-ស្ដាប់តន្រ្តីធ្វើឲ្យទារករីករាយ ខួរក្បាលឆ្លាសវៃ

ម៉ាក់ៗពពោះត្រូវប្រយ័ត្នអាហារញ៉ាំ ព្រោះបើពុលចំណីអាហារ អាចគ្រោះថ្នាក់ដល់គភ៌


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 21, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម