backup og meta

កូនកាន់តែធំ ម៉េចបានម៉ាក់ៗចេះតែរមាស់ពោះ? បើអេះមានបញ្ហាអត់?

កូនកាន់តែធំ ម៉េចបានម៉ាក់ៗចេះតែរមាស់ពោះ? បើអេះមានបញ្ហាអត់?

កូន​ក្នុង​ពោះ​កាន់​តែ​ធំ ម៉ាក់ៗ​កាន់​តែ​ពិបាក ទាំង​ការ​ដេក ដើរ ក្នុង​នោះ​ក៏​មាន​អាការៈ​រមាស់​ពោះ​កាន់​តែ​ខ្លាំង​ដែរ។ ហេតុ​អី​កូន​កាន់​តែ​ធំ ម៉ាក់ៗ​ចេះ​តែ​រមាស់​ពោះ? បើ​រមាស់​ខ្លាំង ទ្រាំ​មិន​បាន ត្រូវ​ធ្វើ​ម៉េច? អាច​អេះ​បាន​អត់?

ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា អាការៈ​រមាស់​ពោះ​បណ្តាល​មក​ពីកម្រិត​អ័រម៉ូន​គ្មាន​តុល្យភាព ឯកោសិកា​ស្បែក​យឺត ធ្វើ​ឲ្យ​ស្បែក​តឹង ស្ងួត ទៅ​ជា​ស្តើង ហើយ​ប្រេះ និង​រមាស់ ពេល​កូន​ក្នុង​ផ្ទៃ​កាន់​តែ​ធំ មិន​មាន​អ្វី​ប៉ះពាល់​ដល់​​កូន​​ក្នុង​​ផ្ទៃ​​នោះ​​ទេ។

លោក​វេជ្ជបណ្ឌិត​បាន​បន្ថែម​ថា ពេល​រមាស់​ខ្លាំង ម៉ាក់ៗ​ពិបាក​ទ្រាំ​ខ្លាំង​ណាស់ ទាល់​តែ​បាន​អេះ ទើប​អាច​បន្ធូរ​បន្ថយ អាការៈ​រមាស់​បាន ប៉ុន្តែ​ការ​ធ្វើ​បែប​នេះ​មិន​ល្អ​នោះ​ទេ ដោយសារ​ស្បែក​ពោះ​ស្តើង ងាយ​ដាច់​រលាត់។ នៅ​ពេល​ស្បែក​ពោះ​រលាត់ អាច​ឈាន​រលាក ហើយ​បើ​ស្ត្រី​នោះ​មាន​ចេញ​សង្វារ​ទៀត ស្នាម​សង្វារ​នឹង​រាល​កាន់​តែ​ច្រើន​ឡើងៗ។

ក្នុង​ករណី​ម៉ាក់ៗ​រមាស់​ពោះ​ខ្លាំង អាច​ត្រឹម​អង្អែល​ពោះ​ថ្នមៗ ហើយ​ត្រូវ​ព្យាយាម​ធ្វើ​តាម​ការ​ណែនាំ​មួយ​ចំនួន​ខាង​ក្រោម​នេះ។

– ងូត​ទឹក​សម្អាត​កាយ​ជា​ប្រចាំ

– ចៀសវាងការប្រើសាប៊ូមានក្លិនឆួលខ្លាំង

– ផឹកទឹក​ឲ្យ​បាន​ច្រើន

– ញ៉ាំ​បន្លែ និង​ផ្លែឈើ​ឲ្យ​បាន​ច្រើន

– លាប​ឡេ​ផ្តល់​សំណើម​ដល់​ស្បែក

– ស្លៀក​សម្លៀក​បំពាក់​រលុងៗ សាច់ទន់ៗ។

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

22/09/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ចេញសង្វារមានមូលហេតុច្រើនយ៉ាង មិនមែនមកពីមានផ្ទៃពោះមួយមុខទេ

ស្រីៗពពោះ ភាគច្រើននឹងកើតរមាស់ ត្រង់កន្លែងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Sep 22, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម