backup og meta

ម៉េចបាន​ស្រីៗ​ពពោះស្បែកប្រែប្រួល ឡើង​សង្វារ?

ម៉េចបាន​ស្រីៗ​ពពោះស្បែកប្រែប្រួល ឡើង​សង្វារ?

ស្រ្តី​ភាគ​ច្រើន​នឹង​មាន​ការ​ប្រែ​ប្រួល​ស្បែក សក់ និង​ក្រចក​នៅ​ពេល​មាន​ផ្ទៃ​ពោះ​។ ការ​ប្រែ​ប្រួល​នេះ​​ភាគ​ច្រើន​ជា​រឿង​ធម្មតា ហើយ​នឹង​បាត់​ទៅ​វិញ​ក្រោយ​សម្រាល​កូន​រួច​។​

គណនាថ្ងៃសម្រាលកូន នៅទីនេះ

១. ឡើង​សង្វារ

​ស្រ្តី​ពពោះ​ភាគ​ច្រើន​មាន​ឡើង​សង្វារ​នៅ​លើ​ក្បាល​ពោះ ចំណែក​អ្នក​ខ្លះ​ទៀត​អាច​មាន​សង្វារ​នៅ​សុដន់ ត្រគាក និង​កំប៉េះគូទ​។ ស្នាម​សង្វារ​កើត​មាន​នៅ​ត្រង់​ពោះ​ និង​ផ្នែក​ខាងក្រោម​នៃ​រាង​កាយ​បញ្ជាក់​ថា​កូន​ក្នុង​ផ្ទៃ​កំពុង​លូត​លាស់​។ សម្រាប់​ស្នាម​សង្វារ​នៅ​សុដន់​វិញ កើត​មាន​ឡើង​ដោយសារ​តែ​សុដន់​ចាប់​ផ្ដើម​រីក​ធំ ដើម្បី​ត្រៀម​ដល់​ការ​បំបៅ​ដោះ​កូន​។

អំឡុង​ពេល​មាន​ផ្ទៃ​ពោះ ស្នាម​សង្វារ​អាច​មាន​ពណ៌​ដូច​ជា​ក្រហម ត្នោត ឬ​ពណ៌​ស្វាយ​។ ពេល​ដែល​ស្រីៗ​យើង​ឆ្លង​ទន្លេ​ហើយ ស្នាម​ទាំង​នេះ​នឹង​ចាប់​ផ្ដើម​រលុប​បាត់​បន្តិច​ម្ដងៗ​។ ឡេ និង​ប្រេង​មួយ​ចំនួន​ត្រូ​វ​គេ​អះ​អាងថា​អាច​បំបាត់​សង្វារ​បាន តែ​ជាក់​ស្ដែង​មិន​អាច​ទៅ​រួច​នោះ​ទេ​។ កាត់​បន្ថយ​ការ​ឡើង​ទម្ងន់​ខ្លាំង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​នឹង​ជួយ​ម៉ាក់​ៗ​កាត់​បន្ថយ​ហានិភ័យ​ឡើង​សង្វារ​ច្រើន​ដែរ​។​​

គណនាទម្ងន់ស្ត្រីពពោះ នៅទីនេះ

​២. បញ្ហា​ស្បែក​ផ្សេង​ទៀត

ការ​ប្រែ​ប្រួល​កម្រិត​អ័រម៉ូន​ពេល​មាន​ផ្ទៃ​ពោះ​អាច​ធ្វើ​​ឲ្យ​ប៉ះ​ពាល់​ដល់​ស្ថាន​ភាព​ស្បែក​របស់​ម៉ាក់​ៗ​។ ស្រ្តី​ពពោះ​មួយ​ចំនួន​អាច​មាន​លេច​ចេញ​ពណ៌​ស្បែក ដូច​ជា​ពណ៌​ត្នោត​ ឬ​លឿង​នៅ​ជុំ​វិញ​ភ្នែក ថ្ពាល់ និង​ច្រមុះ។ ចំណែក​ស្រ្តី​ពពោះ​ខ្លះ​ទៀត​អាច​នឹង​មាន​លេច​ចេញ​នូវ​ស្នាម​ខ្មៅ​ឆ្នូត​ៗ​នៅ​ខាង​ក្រោម​ពោះ​។

ការ​ពារ​បញ្ហា​ស្បែក​ទាំង​នេះ ម៉ាក់​ៗ​ត្រូវ​ការ​ពារ​ខ្លួន​ពី​កម្ដៅ​ថ្ងៃ កុំ​ឲ្យ​ត្រូវ​ថ្ងៃ​ខ្លាំង​ពេក ព្រោះ​ថា​ពន្លឺ​ថ្ងៃ​អាច​ធ្វើ​ឲ្យ​ស្បែក​ប្រែ​ទៅ​ជា​ខ្មៅ​កាន់​តែ​ខ្លាំង។ បញ្ហា​ពណ៌​ស្បែក​ទាំង​នេះ អាច​នឹង​ថមថយ​ទៅ​វិញ​ក្រោយ​សម្រាល​បាន​ពីរ​បី​ខែ​ក្រោយ តែ​មាន​ស្រ្តី​មួយ​ចំនួន​ស្នាម​នេះ​នៅ​សល់​ប្រែ​ទៅ​ជា​អាចម៍​​រុយ​ទៅ​វិញ​។

ស្រ្តីពពោះមានសង្វារ

៣. បញ្ហា​លើ​សក់ និង​ក្រចក​

ស្រីៗ​យើង​មួយ​ចំនួន​ពេល​ពពោះ​អាច​នឹង​សង្កេត​ឃើញ​ពី​ការ​ប្រែ​ប្រួល​រូប​សណ្ឋាន​របស់​ក្រចក និង​ការ​លូត​លាស់​របស់​សក់​​។ ស្រ្តី​ខ្លះ​ លើក​ឡើង​ថា​សក់​ដុះ​លឿន​ជា​ធម្មតា ឯ​ក្រ​ចក​វិញ​ដុះ​លឿន​ហើយ​រឹង​ជាង​មុន​ទៀត​។ ចំណែក​អ្នក​ខ្លះ​បែរ​ជា​ជ្រុះ​សក់ និង​ក្រចក​​ក្រោយ​សម្រាល​កូន​រួច​។ ស្រ្តី​ភាគ​ច្រើន អាច​នឹង​ជ្រុះ​សក់​ ក្រោយ​សម្រាល​កូន​រួច​។ យ៉ាងណា ក្រោយ​សម្រាល​រួច ក្នុង​រយៈពេល​មួយ ក្រចក និង​សក់ នឹង​វិល​មក​រក​សភាព​ដើម​វិញ​។

៤. រមាស់​ស្បែក​

មាន​ម៉ាក់​ៗ​មួយ​ចំនួន​អាច​នឹង​ជួប​បញ្ហា​រមាស់​ស្បែក​នៅ​អំឡុង​ត្រីមាស​ទី​បី ឬ​ក្រោយ​សប្ដាហ៍​ទី​៣៤។ ម៉ាក់​ៗ​ខ្លះ​អាច​មាន​ពង​ក្រហម​រមាស់ តែ​ជា​រឿយៗ​ច្រើន​ឡើង​ជា​បន្ទះ​ៗ។ រមាស់​ច្រើន​កើន​ឡើង​នៅ​លើ​ពោះ ប៉ុន្តែ​ក៏​អាច​កើត​មាន​នៅ​ត្រង់​ភ្លៅ កំប៉េះគូទ និង​ដៃ​ផង​ដែរ​។

ការ​មាស់​នេះ​មិន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​កូន​ក្នុង​ផ្ទៃ​នោះ​ទេ ហើយ​វា​នឹង​បាត់​ទៅ​វិញ​ក្រោយ​សម្រាល​កូន​រួច​។ដើម្បី​ទប់​ទល់​នឹង​ការ​រមាស់​នេះ គ្រូពេទ្យ​អាច​នឹង​ណែ​នាំ​យើង​ឲ្យ​ប្រើ​ប្រាស់​ថ្នាំ​មួយ​ចំនួន ដើម្បី​បន្ថយ​អាការៈ​ និង​​មិន​គួរ​ប្រើ​ថ្នាំ​ផ្ដេសផ្ដាស​គ្មាន​វេជ្ជបញ្ជា​នោះ​ទេ​។

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Skin and hair changes during pregnancy, https://medlineplus.gov/ency/patientinstructions/000611.htm

Pregnancy week by week, https://www.mayoclinic.org/healthy-lifestyle/pregnancy-week-by-week/expert-answers/skin-changes-during-pregnancy/faq-20416440

10 Things That Might Surprise You About Being Pregnant, https://kidshealth.org/en/parents/pregnancy.html

កំណែ​ប្រែបច្ចុប្បន្ន

27/08/2021

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ធ្លាក់ឈាម អំឡុងពេលពពោះត្រីមាសទី២ អាចជាសញ្ញាសុកពាំងមាត់ស្បូន

អនុវត្ត ៨ តិចនិកខ្លីៗ ទប់ទល់បញ្ហាហត់ អស់កម្លាំងពេលពពោះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Aug 27, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម