backup og meta

៦ រោគសញ្ញា បញ្ជាក់ថាម៉ាក់ៗពពោះកើតជំងឺបម្រុងក្រឡាភ្លើងកម្រិតធ្ងន់

៦ រោគសញ្ញា បញ្ជាក់ថាម៉ាក់ៗពពោះកើតជំងឺបម្រុងក្រឡាភ្លើងកម្រិតធ្ងន់

បម្រុងក្រឡា​ភ្លើង គឺ​ជា​ផល​វិបាក​ធ្ងន់ធ្ងរ​សម្រាប់​ស្រីៗ​មាន​ផ្ទៃ​ពោះ បណ្ដាល​មក​លើស​សម្ពាធ​ឈាម និង​រោគ​សញ្ញា​ផ្សេង​ទៀត​ដោយ​សារ​ខូច​ខាត​សរីរាង្គ​ផ្សេងៗ ដូច​ជា តម្រង​នោម ជាដើម។ ជំងឺ​បម្រុង​ក្រឡា​ភ្លើង អាច​បង្ក​ផល​វិបាក​ធ្ងន់ធ្ងរ​ប៉ះពាល់​ដល់​ជីវិត​ទាំង​ម៉ាក់ៗ និង​គភ៌។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត សឿច័ន្ទ វិសាល ឯកទេស​សម្ភព និង​រោគ​ស្ត្រី បាន​ឲ្យ​ដឹង​ថា បើ​មាន​រោគ​សញ្ញា​យ៉ាង​ហោច​មួយ​ក្នុង​ចំណោម​រោគ​សញ្ញា​ខាង​ក្រោម​គឺ​អាច​ចាត់​ទុក​ថា ជំងឺ​បម្រុង​ក្រឡា​ភ្លើង​មាន​រោគ​សញ្ញា​កម្រិត​ធ្ងន់ធ្ងរ​។

១. សម្ពាធ​ឈាម​អតិបរិមា ≥160mmHg ឬ អប្បបរមា ≥110mmHg វាស់២ដង ចន្លោះ​គ្នា​តិច​បំផុត ៤ម៉ោង ដោយ​សម្រាក​គេង​លើ​គ្រែ

២. កោសិកា​ឈាម ប្លាកែត < 100.000/mm3

៣. ខ្សោយ​តម្រង​នោម: Creatinine ឈាម>1,1mg/dl ឬ​កើន​ឡើង​២ដង​ដែល​មិន​មាន​ជំងឺ​តម្រង​នោម​ផ្សេងៗ

៤.ការ​ថយ​ចុះ​តួនាទី​ថ្លើម: មាន​ការ​ឈឺចាប់​ស្រួច​ស្រាល ក្រោម​ឆ្អឹង​ជំ​នីរ​ខាង​ស្កាំ (តំបន់​ថ្លើម) ដែល​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ មិន​បាត់​ឈឺ និង AST, ALT ≥ 2 ដង

៥. ហើម​សួត

៦. ឈឺ​ក្បាល​ខ្លាំង ឬ​ឈឺ​ក្បាល​បន្តិច​ម្ដង​ៗ​កាន់តែ​ខ្លាំង​ឡើង​ៗ​ដោយ​ប្រើ​ថ្នាំ​បំបាត់​ឈឺ​ចាប់ មិន​បាត់​ឈឺ ស្រវាំងភ្នែក អារម្មណ៍​ខ្លួន​ប្រាណ​នៅ​មិន​សុខ​រសាប់រសល់។

គណនាទម្ងន់ស្ត្រីពពោះនៅទីនេះ

ពេល​ណា​ត្រូវ​ទៅ​ជួប​ពេទ្យ? បើ​យើង​​មាន​អាការៈ​ឈឺ​ក្បាល​ធ្ងន់​ធ្ងរ ស្រវាំង​ភ្នែក ឈឺ​ពោះ​ធ្ងន់ធ្ងរ និង​ពិបាក​ដក​ដង្ហើម ម៉ាក់​ៗ​គួរ​ទៅ​ជួប​ពេទ្យ ដើម្បី​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ពី​វិធី​គ្រប់​គ្រង​សម្ពាធ​ឈាម និង​ពិនិត្យ​មើល​ការ​កើត​ឡើង​រោគ​សញ្ញា​ណា​មួយ ដើម្បី​ទទួល​ការ​​ព្យាបាល​ត្រឹម​ត្រូវ និង​ទាន់​ពេល​វេលា។

ទន្ទឹម​នឹង​នេះ វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ ចាន់ ស៊ីណេត បាន​ណែនាំ​ពី​វិធី​មួយ​ចំនួន​ខាង​ក្រោម​នេះ ដើម្បី​បង្ការ​មិន​ឲ្យ​មាន​ជំងឺ​បម្រុង​ក្រឡាភ្លើង-ក្រឡាភ្លើង ពេល​មាន​ផ្ទៃពោះ​ដូចជា៖

– ញ៉ាំ​អាហារ​សម្បូ​រជីវជាតិ និង​វីតាមីន

– កុំ​ញ៉ាំ​អាហារ​ប្រៃ​ពេក

– កុំ​ញ៉ាំ​អាហារ​ផ្អាប់ (ជ្រក់ ប្រហុក ផ្អក…)

– កុំ​ញ៉ាំ​សាច់​ច្រើន​ពេក (លើសប្រូតេអ៊ីន)

– គ្រប់​គ្រង​ទម្ងន់​មិន​ឲ្យ​ធាត់​ពេក

– ពិនិត្យ​ជាតិ​ប្រូតេអ៊ីន​ក្នុង​ទឹក​នោម និង វាស់​សម្ពាធ​ឈាម​រៀង​រាល់​ខែ

– តាម​ដាន​សុខភាព និង​ពិនិត្យ​ផ្ទៃពោះ​ឲ្យ​បាន​ទៀង​ទាត់​ជាមួយ​គ្រូពេទ្យ​ជំនាញ។

បម្រុង​ក្រឡា​ភ្លើង

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

27/08/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ស្រីៗពពោះញ៉ាំបន្លែផ្លែឈើច្រើន ជួយការពារពីជំងឺបម្រុងក្រឡាភ្លើង

ពពោះ កើតជំងឺបម្រុងក្រឡាភ្លើងធ្ងន់ធ្ងរអាចមានគ្រោះថ្នាក់ដល់គភ៌មេ៉ចខ្លះ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 27, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម