តាមបទពិសោធរាល់ថ្ងៃ ប្ដីប្រពន្ធច្រើនឡើងៗកំពុងមានបញ្ហាមានកូនហើយ កូនអត់នៅ។ មានហេតុផលច្រើនដែលនាំឲ្យមានបញ្ហា ហើយ “Hello គ្រូពេទ្យ” នឹងប្រាប់ហេតុផលខ្លះ៖
១- កត្តាចៀសមិនផុត
– កត្តាហ្សែន៖ បើក្រូម៉ូសូមរបស់យើង ឬកូន មានការផ្លាស់ប្តូរ វានឹងបង្កហានិភ័យរលូតដល់ទៅ ៧០% នៅត្រីមាសទី១ និង ២០% នៅត្រីមាសទី២ ព្រោះតែការខូចខាតហ្សែនរបស់កូនក្នុងផ្ទៃ។
– កំណកឈាម៖ ជំងឺទឹកនោមផ្អែម ជំងឺក្រពេញទីរ៉ូអ៊ីត ជំងឺ Lupus និងជំងឺបេះដូង រួមជាមួយជំងឺមួយចំនួនទៀត ដូចជា ការបង្ករោគនៅស្បូន អាចបណ្តាលឲ្យរលូតកូនបាន។ ជំងឺទាំងនេះ អាចរារាំងលំហូរឈាមទៅកាន់ស្បូន។
– វិបត្តិប្រព័ន្ធភាពស៊ាំមិនប្រក្រតី៖ វិបត្តិប្រព័ន្ធភាពស៊ាំមិនប្រក្រតី (ពេលប្រព័ន្ធភាពស៊ាំធ្វើសកម្មខុសធម្មតា ឬតិចជាងធម្មតា) អាចនាំឲ្យមានករណីរលូតកូន ដែលកើតឡើងវិញម្តង ហើយម្តងទៀត។ និយាយសាមញ្ញ រាងកាយមិនអាចទទួលយកការមានផ្ទៃពោះបាន។
– អតុល្យភាពអ័រម៉ូន៖ អ័រម៉ូនដើរតួនាទីសំខាន់ក្នុងការមានផ្ទៃពោះ។ ឧទាហរណ៍ អ័រម៉ូន ប្រូហ្គេសស្តេរ៉ូន មានសារៈសំខាន់ជួយសុកឲ្យចាប់ជាប់ទៅនឹងជញ្ជាំងស្បូន។ បើរាងកាយមិនមានអ័រម៉ូននេះគ្រប់គ្រាន់ អាចនឹងនាំទៅដល់ការរលូតកូនដូចគ្នា។
– បញ្ហាសុក និងមាត់ស្បូន៖ បើមានបញ្ហាពាំងសុក ឬមាត់ស្បូនខ្សោយ ឬខ្លាំងពេក មិនអាចទ្រទ្រង់កូនក្នុងផ្ទៃបាននោះ នឹងបង្កជាហានិភ័យរលូតបាន។ កូនមិនទាន់ចាប់កំណើត អាចមិនទទួលបានឈាមគ្រប់គ្រាន់ ពេលមានបញ្ហាសុក។
២- កត្តាអាចចៀសផុត
នៅមានកត្តាជាច្រើនទៀត សុទ្ធតែអាចបង្កឲ្យរលូតកូនបាន ប៉ុន្តែកត្តាទាំងនេះ យើងនៅតែអាចចៀសផុត ដោយបង្ការទុកជាមុន ដូចជា៖
– ទម្លាប់រស់នៅ៖ ទម្លាប់រស់នៅបែបបំផ្លាញខ្លួនឯង អាចធ្វើឲ្យរលូតកូនបាន ដូចជា ជក់បារី ផឹកស្រា ប្រើថ្នាំញៀន ជាតិពុលក្នុងបរិស្ថាន សុទ្ធតែរំខាន ជ្រៀតជ្រែកផ្គត់ផ្គង់ឈាម និងការលូតលាស់ទារកមិនទាន់កើតបាន។ បើមានផែនការចង់ក្លាយម៉ាក់ៗគេ ត្រូវបញ្ឈប់សារធាតុអស់ទាំងនេះ គឺជារឿងដំបូងគេស្រីៗយើងគួរធ្វើដើម្បីបង្ការហានិភ័យ។
បើទោះជាលំហាត់ប្រាណ (គ្រូពេទ្យអនុញ្ញាត) ត្រូវគេជឿថា ជួយឲ្យសុខភាពម៉ាក់ៗបានល្អ បន្ថយហានិភ័យរលូត ជួយកូនមានសុខភាពល្អ អាចកាត់បន្ថយភាពតានតឹងអារម្មណ៍ ចុករួយឈឺចាប់ ហានិភ័យកើតទឹកនោមផ្អែមពេលមានផ្ទៃពោះ បង្កើនអំណត់ធ្មត់បានកាន់តែច្រើនពេលសម្រាលក៏ពិតមែន តែបើយើងហាត់ប្រាណធ្ងន់ៗ ដូចជា លើកដែក នឹងប្រឈមការរលូត។ គួរហាត់ប្រាណថ្នមៗ ស្រាលៗ ជួយបានច្រើនដល់សុខភាពទាំងម៉ាក់ អំឡុងពេលពពោះ។
– ឱសថ៖ ថ្នាំមួយចំនួនអាចបណ្តាលឲ្យរលូតកូនបាន។ ត្រូវចៀសវាងឱសថ Misoprostol, Retinoids, Mthotrexate និងពពួកថ្នាំពេទ្យសម្រាប់ព្យាបាលប្រឆាំងរលាក ដែលមិនមែនក្នុងក្រុមថ្នាំស្តេរ៉យ (NSAIDs) ដូចជាថ្នាំ Ibuprofen ជាដើម។ ល្អបំផុតពិភាក្សាជាមួយវេជ្ជបណ្ឌិត មុនពេលប្រើប្រាស់ថ្នាំណាមួយ។
៣- កត្តាវ័យ និងគម្រោងចង់មានផ្ទៃពោះ
នៅវ័យជាក់លាក់មួយចំនួន ស្រីៗកាន់តែប្រឈមហានិភ័យរលូត កត្តាអាយុនាំឲ្យប្រឈមខ្ពស់ដូចគ្នា ដូចជា អាយុក្រោយ ៣០ឆ្នាំ មានអត្រារលូត ១/១០ អាយុ ៣៥-៣៩ ឆ្នាំ អត្រារលូត ២/១០ ខណៈវ័យ៤៥ ឆ្នាំឡើង គឺប្រឈម ៥/១០ ករណីឯណោះ។
[embed-health-tool-pregnancy-weight-gain]