ស្រីៗកំពុងពពោះ ឬមានបទពិសោធ ធ្លាប់សង្កេតទេថា ចាប់ផ្តើមពពោះភ្លាម ទម្លាប់គេង ក៏ចាប់ផ្តើមប្រែប្រួលបន្តិចម្តងៗ។ មានដឹងហេតុផលដែរទេ? គួរធ្វើយ៉ាងណា? “Hello គ្រូពេទ្យ’ នឹងបកស្រាយប្រាប់។
ស្រីៗកំពុងពពោះ ឬមានបទពិសោធ ធ្លាប់សង្កេតទេថា ចាប់ផ្តើមពពោះភ្លាម ទម្លាប់គេង ក៏ចាប់ផ្តើមប្រែប្រួលបន្តិចម្តងៗ។ មានដឹងហេតុផលដែរទេ? គួរធ្វើយ៉ាងណា? “Hello គ្រូពេទ្យ’ នឹងបកស្រាយប្រាប់។

១- បញ្ហាគេងអំឡុងពេលពពោះត្រីមាសទី១
អំឡុងពេលនេះ ស្រីៗប្រឈមជាមួយបញ្ហាជាច្រើន ដូចជា ចង្អោរ ក្រហាយទ្រូង និងនោមញឹក។ កម្រិតខ្ពស់អ័រម៉ូន ប្រូហ្គេសស្តេរ៉ូន (progesterone) ដែលមាននាទីជួយគ្រប់គ្រងដំណើរបន្តពូជរបស់ស្រីៗ នឹងធ្វើឲ្យយើងងងុយគេង ហើយមានអារម្មណ៍ចង់គេងថ្ងៃកាន់តែច្រើន។ អ័រម៉ូនប្រភេទនេះ ថែមទាំងអាចធ្វើឲ្យថ្ងៃធម្មតារបស់យើង ក្លាយជាថ្ងៃពិបាក នាំឲ្យយើងមានអារម្មណ៍ហេវហត់ អស់កម្លាំងខ្លាំង ហើយលែងចង់ធ្វើអ្វីទាំងអស់។
លើសពីនេះ ស្រីៗនឹងពិបាកគេងឲ្យស្កប់ស្កល់ណាស់ ព្រោះថាសុដន់ក៏ចាប់ផ្តើមឡើងបន្តិចម្តងៗ។ ហេតុនេះ ត្រូវព្យាយាមបង្ហាត់ខ្លួនឯងគេងបែរទៅខាងឆ្វេង ដើម្បីជួយសម្រួលលំហូរឈាម និងសារធាតុចិញ្ចឹមទៅកាន់ស្បួន និងគភ៌។
ហេតុផលមួយទៀត គឺយើងនឹងនោមច្រើនជាងសព្វដង នេះបណ្តាលមកពីការរីករបស់ស្បូន ដែលដាក់សម្ពាធលើប្លោកនោម។ ដើម្បីដោះស្រាយបញ្ហានេះ ពុំគួរផឹកទឹកនៅពេលល្ងាចច្រើនពេកទេ។ អ្វីយើងត្រូវធ្វើអំឡុងត្រីមាសដំបូង ត្រូវសម្រាកឲ្យបានច្រើនតាមដែលអាចធ្វើបាន។
២- បញ្ហាគេងអំឡុងពេលពពោះត្រីមាសទី២
អំឡុងត្រីមាសទី២ ស្រីៗប្រហែលមានអារម្មណ៍ប្រសើរជាងត្រីមាសទី១ ឯការគេងអាចកើនឡើង ព្រោះកម្រិតអ័រម៉ូនឡើងខ្ពស់នៅពេលនេះ។ ដូច្នេះ យើងអាចចាប់ផ្តើមមានទម្លាប់គេងថ្មី រួមបញ្ចូលទាំងទម្លាប់ម៉ាស្សាមុនចូលគេង កាលវិភាគម៉ោងគេងធម្មតា ឬចាប់ផ្តើមរៀបចំគ្រឿងអេឡិចត្រូនិកចេញពីបន្ទប់ ដូចជា ទូរទស្សន៍ Laptop ជាដើម។
គួរសុំការណែនាំវិធីហាត់ប្រាណខ្លះៗសម្រាប់ស្ត្រីមានផ្ទៃពោះពីគ្រូពេទ្យ ដើម្បីជួយយើងគេងលក់ប្រសើរជាងមុន។ យ៉ាងណា ប្រហែលជាមានបញ្ហាខ្លះអំឡុងពេលវេលានេះ រួមមាន យល់សប្តិរវើរវាយ រមួលក្រពើ ស្រមុក ក្រហាយទ្រូង និងបញ្ហាគេងមិនដកដង្ហើម ។
ពិគ្រោះជាមួយគ្រូពេទ្យ បើមានអារម្មណ៍ថា រោគសញ្ញាទាំងនេះ កំពុងប៉ះពាល់ដល់ការគេងរបស់យើង ព្រោះគ្រូពេទ្យនឹងមានវិធីព្យាបាលសុវត្ថិភាពចំពោះស្ត្រីពពោះ។

អត្ថបទពាក់ព័ន្ធ៖
៣- បញ្ហាគេងអំឡុងពេលពពោះត្រីមាសទី៣
ត្រីមាសចុងក្រោយនេះ ស្រីៗមានផ្ទៃពោះមានបញ្ហារឿងគេងមិនបានស្កប់ស្កល់ជាងត្រីមាសមុនៗ ដោយអាចគេងបានត្រឹម ២-៣ ម៉ោងប៉ុណ្ណោះនៅពេលយប់ ហើយថែមទាំងងាយក្រោកពីព្រឹកទៀតផង។ មូលហេតុ គឺដោយសារគភ៌ក្នុងផ្ទៃកាន់តែធំ ធ្វើឲ្យពោះរីកធំ និងមានសកម្មភាពជាងមុន ពិសេសគភ៌ក្នុងផ្ទៃរើខ្លាំងពិបាកគេង។
ដោយសារការគេងផ្ងារដាក់សម្ពាធលើខ្នង អាចប៉ះពាល់ដល់សរសៃប្រសាទក្នុងឆ្អឹងខ្នង និងសរសៃឈាមធំៗ ពេទ្យតែងណែនាំឲ្យស្រីៗមានផ្ទៃពោះ គួរគេផ្អៀងទៅខាងឆ្វេង ដោយប្រើខ្នើយដាក់នៅចន្លោះជើង និងកល់មុខពោះបន្តិច។ យើង អាចមានអារម្មណ៍ក្រហាយទ្រូង នោមញឹកជាងមុន ស្រមុក រមួលក្រពើ ឬស្រពន់ជើងផងដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Sleep for two: sleep changes during pregnancy. http://www.livescience.com/50713-pregnancy-sleep.html. Accessed May 29, 2017.
How pregnancy affects your sleep? https://www.babycenter.com/0_how-pregnancy-affects-your-sleep_7512.bc. Accessed May 29, 2017.
កំណែប្រែបច្ចុប្បន្ន
18/06/2019
អត្ថបទដោយ Khlaut Rithy
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ Ly Sophat
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ