backup og meta

នេះជាបម្រែបម្រួលរបៀបគេងរបស់ស្ត្រីពពោះតាំងពីខែដំបូងដល់គ្រប់ខែ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Khlaut Rithy · កែ Jun 18, 2019

    នេះជាបម្រែបម្រួលរបៀបគេងរបស់ស្ត្រីពពោះតាំងពីខែដំបូងដល់គ្រប់ខែ

    ស្រីៗ​កំពុង​ពពោះ ឬ​មាន​បទ​ពិសោធ​ ធ្លាប់​សង្កេត​ទេថា ចាប់​ផ្តើម​ពពោះ​ភ្លាម ទម្លា​ប់គេង ​ក៏​ចាប់​ផ្តើម​ប្រែ​ប្រួល​បន្តិច​ម្តងៗ។ មាន​ដឹង​ហេតុ​ផល​ដែរទេ? គួរ​ធ្វើយ៉ាងណា? “Hello គ្រូពេទ្យ’ នឹងបកស្រាយ​ប្រាប់​។

    ១- បញ្ហា​គេង​អំឡុង​ពេលពពោះត្រីមាស​ទី​១

    អំឡុង​ពេល​នេះ ស្រីៗ​ប្រឈម​ជាមួយ​បញ្ហា​ជាច្រើន ដូចជា ចង្អោរ ក្រហាយ​ទ្រូង និងនោម​ញឹក។ កម្រិត​ខ្ពស់​អ័រម៉ូន ប្រូហ្គេស​ស្តេរ៉ូន (progesterone) ដែល​មាន​នាទី​ជួយ​គ្រប់គ្រង​ដំណើរ​បន្ត​ពូជ​របស់​ស្រីៗ នឹង​ធ្វើ​ឲ្យ​យើង​ងងុយ​គេង ហើយ​មាន​អារម្មណ៍​ចង់​គេង​ថ្ងៃ​កាន់​តែ​ច្រើន។ អ័រម៉ូន​ប្រភេទ​នេះ ថែម​ទាំង​អាច​ធ្វើ​ឲ្យ​ថ្ងៃ​ធម្មតា​របស់​យើង ក្លាយ​ជា​ថ្ងៃ​ពិបាក​ នាំ​ឲ្យ​យើង​មាន​អារម្មណ៍​ហេវ​ហត់ អស់​កម្លាំង​ខ្លាំង ហើយ​លែង​ចង់​ធ្វើ​អ្វី​ទាំង​អស់។

    លើស​ពី​នេះ ស្រីៗ​នឹង​ពិបាក​គេង​ឲ្យ​ស្កប់​ស្កល់​ណាស់ ព្រោះ​ថា​សុដន់​​ក៏​ចាប់​ផ្តើម​ឡើង​បន្តិច​ម្តងៗ។ ហេតុ​នេះ ត្រូវ​ព្យាយាម​បង្ហាត់​ខ្លួន​ឯង​គេង​បែរ​ទៅ​ខាង​ឆ្វេង ដើម្បី​ជួយ​សម្រួល​លំហូរ​ឈាម និង​សារធាតុ​ចិញ្ចឹម​ទៅ​កាន់​ស្បួន និង​គភ៌។

    ហេតុ​ផល​មួយ​ទៀត គឺ​​យើង​នឹង​នោម​ច្រើន​ជាង​សព្វ​ដង នេះ​បណ្តាល​មក​ពី​ការ​រីក​របស់​ស្បូន ដែល​ដាក់​សម្ពាធ​លើ​ប្លោក​នោម។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ពុំ​គួរ​ផឹក​ទឹកនៅ​ពេល​ល្ងាច​ច្រើន​ពេក​ទេ។ អ្វី​យើង​ត្រូវ​ធ្វើអំឡុង​ត្រីមាស​ដំបូង ត្រូវ​សម្រាក​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន។

    ២- បញ្ហា​គេង​អំឡុងពេលពពោះ​ត្រីមាស​ទី​២

    អំឡុង​ត្រីមាស​ទី​២ ស្រីៗ​ប្រហែល​មាន​អារម្មណ៍​ប្រសើរ​ជាង​ត្រីមាស​ទី១ ឯ​ការ​គេង​អាច​កើន​ឡើង ព្រោះ​កម្រិត​អ័រម៉ូន​ឡើង​ខ្ពស់​នៅ​ពេល​នេះ។ ដូច្នេះ យើង​អាច​ចាប់​ផ្តើម​មាន​ទម្លាប់​គេងថ្មី​ រួម​បញ្ចូល​ទាំង​ទម្លាប់​ម៉ាស្សា​មុន​ចូល​គេង កាល​វិភាគ​ម៉ោង​គេង​ធម្មតា ឬ​ចាប់​ផ្តើម​រៀប​ចំ​គ្រឿង​អេឡិចត្រូនិក​ចេញ​ពី​បន្ទប់​ ដូចជា ទូរទស្សន៍ Laptop ជាដើម។

    គួរ​សុំ​ការ​ណែនាំ​វិធី​ហាត់​ប្រាណ​ខ្លះៗ​សម្រាប់​ស្ត្រីមាន​ផ្ទៃ​ពោះ​ពី​គ្រូពេទ្យ ដើម្បី​ជួយ​យើងគេងលក់ប្រសើរ​ជាង​មុន។ យ៉ាងណា ប្រហែល​ជា​មាន​បញ្ហា​ខ្លះ​អំឡុង​ពេល​វេលា​នេះ រួមមាន យល់សប្តិ​រវើរវាយ រមួល​ក្រពើ ស្រមុក ក្រហាយ​ទ្រូង និង​បញ្ហា​គេង​មិន​ដក​ដង្ហើម ។

    ពិគ្រោះ​ជាមួយ​គ្រូពេទ្យ បើ​មាន​អារម្មណ៍ថា ​រោគ​សញ្ញា​ទាំងនេះ កំពុង​ប៉ះពាល់​ដល់​ការ​គេង​របស់​យើង ព្រោះ​គ្រូពេទ្យ​នឹង​មាន​វិធី​ព្យាបាល​សុវត្ថិភាព​ចំពោះ​ស្ត្រី​ពពោះ។

    បញ្ហាគេង​ពេលពពោះ Hello គ្រូពេទ្យ

    អត្ថបទ​ពាក់ព័ន្ធ៖

  • ហេតុអីស្រីៗឈឺត្រគាកពេលពពោះ ដោះស្រាយម៉េច ត្រូវប្រយ័ត្នអីខ្លះ?
  • ទើប​សម្រាល​ថ្មីៗ ម៉ាក់ៗ​គេង​អត់​សូវ​ស្កប់ អាច​សាក​វិធី​នេះ​បាន
  • ៣- បញ្ហា​គេង​អំឡុង​ពេលពពោះត្រីមាស​ទី​៣

    ត្រីមាស​ចុង​ក្រោយនេះ ស្រី​ៗមាន​ផ្ទៃពោះមាន​បញ្ហា​រឿង​គេង​មិន​បាន​ស្កប់​ស្កល់​ជាង​ត្រី​មាស​មុនៗ ដោយ​អាចគេង​​បាន​ត្រឹម ២-៣ ម៉ោង​ប៉ុណ្ណោះ​នៅ​ពេល​យប់ ហើយ​ថែម​ទាំង​ងាយ​ក្រោក​ពី​ព្រឹក​ទៀត​ផង។ មូលហេតុ​ គឺ​ដោយ​សារ​គភ៌​ក្នុង​ផ្ទៃ​កាន់​តែ​ធំ ធ្វើ​ឲ្យ​ពោះ​រីក​ធំ និងមាន​សកម្មភាព​ជាង​មុន ពិសេស​គភ៌​ក្នុង​ផ្ទៃ​រើ​ខ្លាំង​ពិបាក​គេង។

    ដោយ​សារ​ការ​គេង​ផ្ងារ​ដាក់​សម្ពាធ​លើ​ខ្នង អាច​ប៉ះពាល់​ដល់​សរសៃ​ប្រសាទ​ក្នុង​ឆ្អឹង​ខ្នង និង​សរសៃ​ឈាម​ធំៗ ពេទ្យ​តែង​ណែនាំ​ឲ្យ​ស្រីៗមាន​ផ្ទៃ​ពោះ គួរ​គេ​ផ្អៀង​ទៅ​ខាង​ឆ្វេង ​ដោយ​ប្រើ​ខ្នើយ​ដាក់​នៅ​ចន្លោះ​ជើង និង​កល់មុខ​ពោះ​បន្តិច។ ​យើង​​ អាច​មាន​អារម្មណ៍​ក្រហាយ​ទ្រូង នោម​ញឹក​ជាង​មុន ស្រមុក រមួល​ក្រពើ ឬ​ស្រពន់​ជើង​ផង​ដែរ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Khlaut Rithy · កែ Jun 18, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម