backup og meta

ស្រីៗ​រំលូត​កូន អាចប៉ះពាល់​ដល់​កូន​ក្រោយៗ និង​​ប្រឈម​​ជំងឺ​ធ្ងន់ធ្ងរ

ស្រីៗ​រំលូត​កូន អាចប៉ះពាល់​ដល់​កូន​ក្រោយៗ និង​​ប្រឈម​​ជំងឺ​ធ្ងន់ធ្ងរ

បញ្ហា​រំលូត​កូន ស្រីៗ​យើង​គួរ​ប្រុង​ប្រយ័ត្ន​ឲ្យ​មែន​ទេ បើ​មិន​មាន​ផែនការ​យកកូនទេ ឬ​មិន​ចង់​ជ្រុលមាន​ផ្ទៃ​ពោះ​ជាមួយ​សង្សារទេ គួរ​ចេះ​ការពារ​ផង ព្រោះ​បើ​មាន​ហើយ ស្រាប់​តែ​រំលូត​ចោល មិន​ត្រឹម​ធ្វើ​ឲ្យ​ប៉ះពាល់​ផ្លូវ​អារម្មណ៍ អាច​បាក់​ទឹក​ចិត្ត​ប៉ុណ្ណោះ​ទេ ថែមទាំង​អាច​ប្រឈម​ជំងឺ​ធ្ងន់ៗជាច្រើន​ទៀត។ “Hello គ្រូពេទ្យ” មាន​បក​ស្រាយ​ខាង​ក្រោម៖

១- ជំងឺ​មហារីក

ស្រីៗ​ធ្លាប់​រំលូត​កូន ប្រឈម​ហានិភ័យ​កើតជំងឺ​មហារីកមាត់​ស្បូន ខ្ពស់​ជាង​ស្រីៗ​ពុំ​ធ្លាប់​ធ្វើ​រឿង​នេះ ដល់ទៅ ២-៥ ដង ហើយ​ការ​ប្រឈម​ស្រដៀង​គ្នា​កាន់​តែ​កើន​ឡើងលើ​ស្រីៗ​មាន​ជំងឺ​មហារីក​ថ្លើម និង​មហារីក​ដៃ​ស្បូន​ផង​ដែរ។ ករណី​នេះ ក្រុម​វេជ្ជបណ្ឌិត​បក​ស្រាយ​ថា វា​បណ្តាល​មក​ពី​ការ​ប៉ះពាល់​មិន​ប្រក្រតី​ទៅ​លើ​អ័រម៉ូន ក៏​ដូច​ជា​ប្រព័ន្ធ​ភាព​ស៊ាំ។

២- រហែក​មាត់​ស្បូន

មធ្យោបាយ​រំលូត​កូន ទាមទារ​ឲ្យ​មាន​ការ​បើក​មាត់​ស្បូន​យ៉ាង​ធំតាម​អាច​ធ្វើ​បាន ច្បាស់​ណាស់ ជា​ហេតុ​នឹង​ធ្វើ​ឲ្យ​រហែក​កោសិកា​សាច់ដុំ​មាត់​ស្បូន ហើយ​ក្នុង​ករណី​ខ្លះ​ទៀត ការ​បង្ខំ​ពង្រីក​មាត់​ស្បូន ថែមទាំង​ធ្វើ​ឲ្យ​រហែក​ធ្ងន់​ធ្ងរ​ដល់​ជញ្ជាំង​ស្បូន​ទៀត​ផង ជា​ពិសេស​ក្មេង​ស្រី​ជំទង់ ឬ​ស្រី​មាន​ផ្ទៃ​ពោះ​ត្រី​មាស​ទី២ នៅ​ពេល​រំលូត​កូន​នោះ ​ពុំ​បាន​ប្រើ​ឧបករណ៍ Laminaria ដើម្បី​បើក​មាត់​ស្បូន។ ផល​ប៉ះ​ពាល់​នេះ ធ្វើ​ឲ្យ​មាន​ជំងឺ​ខ្សោយ​មាត់​ស្បូន បណ្តាល​ឲ្យស្បូន​ខ្សោយ​ខ្លាំង​ពុំ​អាច​ទ្រទ្រង់​សុក​បាន នឹង​នាំ​ឲ្យ​ប្រឈម​ហានិភ័យ​រលូត​កូន កូន​កើត​មិន​គ្រប់​ខែ ដល់​ទៅ ៣០០-៥០០ ភាគរយ​ឯណោះ។

ក្នុងការ​សិក្សា​មួយ​ចុះ​ផ្សាយ​ក្នុងអត្ថបទ​វេជ្ជសាស្ត្រ​អូស្ត្រាលី Medical Journal of Australia អ្នក​ស្រាវជ្រាវ​បាន​សន្និដ្ឋាន​ថា​ ប្រហែល ៧៥% ស្រីៗ​បាន​រំលូត​កូន តែង​ចេញ​សញ្ញា​មួយ​ចំនួន​ពាក់ព័ន្ធ​ជំងឺ​ខ្សោយ​មាត់​ស្បូន។

រំលូត​កូន Hello គ្រូពេទ្យ

អត្ថបទពាក់ព័ន្ធ៖

៣- សុខភាព​ចុះ​ខ្សោយ

ការ​សិក្សាមួយនៅ​ប្រទេស​កាណាដា ផ្តោត​សំខាន់​លើ​កត្តា​បង្ក និង​ផល​ប៉ះ​ពាល់​ដល់​ការ​មាន​ផ្ទៃ​ពោះ បង្ហាញ​ថា ស្រី​ពពោះ​ចំនួន ១៤២៨/២៩៦១ នាក់ មាន​ទំនាក់​ទំនង​គួរ​ឲ្យ​កត់​សម្គាល់ ករណី​បាត់​បង់​កូន​ក្នុង​ផ្ទៃ និង​ប្រឈម​ខ្ពស់​បញ្ហា​សុខភាព​ផ្សេងៗ។ ក្នុង​ចំណោម​កត្តា​ទាំង​នោះ កត្តា​រំលូត​កូន​ដោយ​ចេតនា និង​ការ​រលូត​កូន​លើក​ទី ២ និង​ទី ៣ សុទ្ធ​តែ​ប៉ះពាល់​ដល់​សុខភាព​ស្រីៗ។ ការ​សិក្សា​បាន​បង្ហាញ​ដែរ​ថា គ្មានការ​​លើក​ទឹក​ចិត្ត​ពី​ប្តី ឬ​មិត្ត​ប្រុស ជា​កត្តា​ដ៏​ចម្បងបណ្តាល​ឲ្យ​មាន​ការ​រំលូត​កូន​នេះ​ឯង ហើយ​ហានិភ័យ​សម្រេច​ចិត្ត​រំលូត ខ្ពស់​ជាស្រីៗ​មាន​ដៃគូ​លើក​ទឹក​ចិត្ត​ដល់​ទៅ ៦ ដង។

៤- ផល​វិបាក​ភ្លាមៗ

ផល​វិបាក​អាច​កើត​មាន​ភ្លាមៗក្រោយ​ពេល​រំលូតកូន មាន​ដូច​ជា ក្អួត ក្តៅ​ខ្លួន​ខ្លាំង ឈឺ​ពោះ​រ៉ាំរ៉ៃ រហែក​មាត់​ស្បូន ញ័រ​ញាក់ និង​ឆ្លង​រោគ​ជាដើម។ ទាំង​នេះ​តែង​កើត​មាន​អំឡុង​ពេល​រំលូត និង​ក្រោយ​ពេល​រំលូត។ លើស​ពី​នេះ ក៏​កើន​ការ​ប្រឈម​ធ្លាក់​ឈាម (Endotoxic shock) ប្រកាច់ កក​ស្ទះ​ក្នុង​សរសៃ​ឈាម (Embolism) និង​ផល​ប៉ះ​ពាល់​ផ្សេង​ទៀត បង្ក​ឡើង​ដោយ​ថ្នាំ​សណ្តំ។ ទោះ​បី​ផល​វិបាក​ភ្លាមៗ​មួយ​ចំនួន​ធំ អាច​ព្យាបាល​បាន​ក៏គិត​មែន តែ​ផល​វិបាក​ទៅ​ថ្ងៃ​ក្រោយ ដូច​ជា ការ​ខូច​ខាត​​ស្បូន ឬ​គ្មាន​កូន គឺ​ជា​បញ្ហា​ធំ ក៏​មិន​អាច​ព្យាបាល​បាន​ដែរ។

៥- ឈាន​ដល់​ស្លាប់

ករណី​រំលូត​កូន ជា​មូល​ហេតុ​មួយ​ធ្វើ​ឲ្យ​អត្រា​មរណៈភាព​មាតា​ទូទាំង​ពិភពលោក​កើន​ឡើង​ដល់​ទៅ ១៣ ភាគរយ។ ការស្រាវ​ជ្រាវ បញ្ជាក់​ថា​ ស្រីៗ​ធ្លាប់​រំលូត​កូន​ប្រឈម នឹង​ហានិភ័យ​ស្លាប់​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​លើក​ក្រោយ ដល់​ទៅ ៥៨ ភាគរយ។

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Unsafe Abortion: Unnecessary Maternal Mortality https://www.ncbi.nlm.nih.gov/pmc/articles/PMC2709326/ Accessed March 17, 2017.

Abortion Complications http://afterabortion.org/1990/abortion-complications/  Accessed March 17, 2017.

កំណែ​ប្រែបច្ចុប្បន្ន

22/10/2024

អត្ថបទ​ដោយ Leng Pechsovatey

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ស្រីៗគួរតែស្វែងយល់ពីថ្នាំរំលូតកូនសិន មុននឹងសម្រេចចិត្តជ្រើសវិធីនេះ

រំលូតកូនអាចឲ្យស្ត្រីគ្មានកូនជារៀងរហូត ព្រោះតែបែបនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Leng Pechsovatey · កែ Oct 22

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម