យើងតែងតែឮជារឿយៗករណីស្រីពពោះមួយចំនួន ស្រាប់តែមានសុកពាំងមាត់ស្បូន ខ្លះសុកពាំងតិចតួច ខ្លះទៀតសុកពាំងខ្លាំង។ តើករណីនេះបណ្ដាលមកពីអ្វី? គ្រោះថ្នាក់យ៉ាងណាខ្លះចំពោះម្ដាយ និងកូន?
បើតាមការបកស្រាយរបស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត សុកពាំងមាត់ស្បូនគឺជាតាំងនៅ ឬការទុំរបស់សុកខុសប្រក្រតី អាចនៅគ្របដោយផ្នែក ឬគ្របលើមាត់ស្បូនទាំងស្រុង។ សុកមានតួនាទីផ្តល់អុកស៊ីសែន និងសារធាតុចិញ្ចឹមដល់កូន ពិសេសចម្រាញ់យកជាតិពុលក្នុងឈាម។
លោកថា ករណីដែលស្រីៗពពោះមានសុកពាំងមាត់ស្បូន អាចមកពីមូលហេតុច្រើនយ៉ាង ដោយលោកវេជ្ជបណ្ឌិតយោងទៅលើការសិក្សាស្រាវជ្រាវផ្សេងៗ ដែលក្នុងនោះមាន ករណីមិនដឹងមូលហេតុប្រមាណ ២០-៣០% ករណីចៃដន្យ ២០-៣០% និង ២០-៣០% ទៀតកើតឡើងដោយសារម៉ាក់ៗរំលូត ឬមានកូនញឹកពេក មានដុំស្បូន រលាកដៃស្បូនជាដើម។
អត្ថបទពាក់ព័ន្ធ៖ មកដឹងពីមូលហេតុកូនមិនបង្វិលក្បាលចុះក្រោម និងវិធីសង្គ្រោះ
គេបែងចែកករណីសុកពាំងមាត់ស្បូនជា ៣ សណ្ឋាន នេះតាមការពិនិត្យគ្លីនិកដោយគ្រូពេទ្យ ដែលសណ្ឋានទី១ សុខពាំងមាត់ស្បូនតិចតួច សណ្ឋានទី២ សុកពាំងនៅចំហៀង និងសណ្ឋានទី៣ សុកពាំងពីមុខ។
ចំណែកឯការពិនិត្យអេកូវិញ គេបែងចែកករណីសុកពាំងមាត់ស្បូនដល់ ៤ កម្រិតឯណោះ ទី១ ជាកម្រិតស្រាល ដែលសុកពាំងមាត់ស្បូនតិចតួចប៉ុណ្ណោះ ទី២ សុកពាំងនៅចំហៀង ទី៣ សុកពាំងចំកណ្តាល និងទី៤ សុកពាំងពីមុខ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-pregnancy-weight-gain]