backup og meta

ស្រីៗពពោះកុំចង់បានកូនភ្លោះអី ប្រឈមនឹងគ្រោះថ្នាក់ច្រើន

ស្រីៗពពោះកុំចង់បានកូនភ្លោះអី ប្រឈមនឹងគ្រោះថ្នាក់ច្រើន

ស្រីៗ​មួយ​ចំនួន​តូច ប្រាថ្នា​ចង់​បាន​កូន​ភ្លោះ ព្រោះ​ពពោះ​តែ​១​ដង បាន​កូន​ដល់​ទៅ​២ មិន​ពិបាក​សម្រាល​កូន​ច្រើន​ដង។ ការ​គិត​បែប​នេះ​អាច​ជួប​ហានិភ័យ​ទៅ​វិញ ខណៈ​ការ​ពពោះ​កូន​ភ្លោះ​មាន​បញ្ហា​ប្រឈម​ខ្លាំង​ទាំង​ម្តាយ​ទាំង​កូន​ក្នុង​ផ្ទៃ។

យោង​តាម​ការ​បក​ស្រាយ​នៅ​​លើ​ផេក​ផ្លូវ​ការ​របស់​មន្ទីរ​ពេទ្យ កាល់ម៉ែត ការ​ពពោះ​កូន​ភ្លោះ ត្រូវ​បាន​គេ​ចាត់​ចូល​ក្នុង​ក្រុម​គភ៌​មាន​វិបត្តិ ឯ​អត្រា​នៃ​ការ​ស្លាប់​របស់​ទារក​ពេល​សម្រាល ខ្ពស់​ជាង​៦​ដង នៃ​ការ​មាន​ផ្ទៃពោះ​កូន​តែ​មួយ។

អត្ថបទពាក់ព័ន្ធ៖ មូលហេតុសំខាន់ៗ​​ធ្វើឲ្យស្រីៗអាចមានកូនភ្លោះ

១- ផល​វិបាក​ចំពោះ​​ម្តាយ

– មាន​ជំងឺ​លើស​ឈាម

– ស្លេក​ស្លាំង

– សម្រាល​កូន​មិន​​គ្រប់​ខែ

– ធ្លាក់​ឈាម​ធ្ងន់ធ្ងរ

– ទង​សុក​លូន​ចេញ​មក​ក្រៅ។

២- ផល​វិបាក​ចំពោះ​កូន

– ទារក​ក្នុង​ផ្ទៃ​លូតលាស់​យឺត

– ទារក​កើត​មក​មិន​គ្រប់​គីឡូ

– សរីរាង្គ​មិន​ប្រក្រតី។

អត្ថបទពាក់ព័ន្ធ៖ 

ខណៈ​ការ​ពពោះ​កូន​ភ្លោះ​ជួប​បញ្ហា​ច្រើន​បែប​នេះ ទើប​តម្រូវ​ឲ្យ​ស្រីៗ​តាម​ដាន​ផ្ទៃពោះ​រៀង​រាល់​ខែ​ជាមួយ​គ្រូពេទ្យ​ជំនាញ និងថែទាំ​ផ្ទៃពោះ​ឲ្យ​បាន​ល្អ ពិសេស​ញ៉ាំ​អាហារ​សម្បូរ​កាឡូរី​ខ្ពស់ មិន​ត្រូវ​ធ្វើការ​ធ្ងន់ និង​ចៀស​វាង​ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ចាប់​ពី​គភ៌​អាយុ ២៥ សប្តាហ៍​ឡើង​ទៅ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

17/09/2019

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?

វិធីងាយៗ ដើម្បីបង្ការ​ការ​បង្ករោគ និងជំងឺផ្សេងៗ អំឡុង​ពេល​ពពោះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Sep 17, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម