backup og meta

ស្រីៗពពោះ ឧស្សាហ៍វិលមុខ ត្រូវដឹងរឿងទាំងនេះផង!

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Oct 25, 2019

    ស្រីៗពពោះ ឧស្សាហ៍វិលមុខ ត្រូវដឹងរឿងទាំងនេះផង!

    អាការៈ​វិល​មុខ ជា​បញ្ហា​ទូទៅ​មួយ​ អាច​កើត​មាន​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ ហើយ​អាច​កើត​មាន​ឡើង​គ្រប់​ពេល​បាន។ ទោះ​អាការៈ​នេះ ជា​សញ្ញា​ធម្មតា​ក៏​ពិត​មែន ប៉ុន្តែ​ពេល​ខ្លះ​អាច​បង្ក​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ដល់​យើង​បាន ហេតុនេះស្រីៗ​កំពុងពពោះ គួរ​តែស្វែង​យល់​ឲ្យ​ពី​អាការៈ​នេះ។

    ១- មូលហេតុវិលមុខពេលពពោះ

    នៅ​ពេល​មាន​ផ្ទៃ​ពោះ​ ​អ័រ​ម៉ូន​យើង​នឹង​​​ប្រែ​ប្រួល ហើយ​ការ​ផ្លាស់​ប្តូរ​កម្រិត​អ័រ​ម៉ូន​ អាច​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរទំហំសរសៃ​ឈាម​បាន ដោយ​វា​ធ្វើ​ឲ្យ​សរសៃ​ឈាមរីក ដើម្បី​ជំរុញ​លំហូរ​ឈាម​ទៅ​កាន់​កូនបានច្រើន​ ហើយ​លំហូរ​ឈាម​ត្រឡប់​មកវិញ​មាន​ចំនួន​តិច ឯ​សម្ពាធ​ឈាម ​ក៏​ទាប​ជាង​ធម្មតា​ដែរ ​ជា​ហេតុ​បណ្តាល​ឲ្យ​ឈាម​ហូរ​ចូល​ខួរ​ក្បាលតិចតួច​ ធ្វើ​ឲ្យ​យើង​មានអា​ការៈវិល​មុខនេះ​ឯង។

    អាការៈ​វិល​មុខ ​ក៏​អាច​បណ្តាល​មក​ពី​មាន​ការ​ផ្លាស់​ប្តូរ​ប្រព័ន្ធ​សរសៃ​ឈាម​បេះ​ដូង​ដូច​គ្នា ដោយ​សារ​ពេល​បេះ​ដូង​ច្របាច់​ញាប់ ​អាច​បណ្តាល​ឲ្យ​បរិមាណ​ឈាម​នៅ​ក្នុង​ខ្លួន​កើន​ឡើង។ មូល​ហេតុ​មួយ​ទៀត ​មក​ពី​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ទាប ព្រោះ​តែ​រាង​កាយយើង​ ​ត្រូវ​មាន​ជាតិស្ករ​ដើម្បី​ធ្វើ​​​មេតាបូលីស​ក្នុង​ខ្លួន។ អាការៈវិល​មុខ​ ក៏​អាច​បណ្តាល​មក​ពី​ការ​លូត​លាស់របស់ស្បូន​ដែរ ព្រោះ​​វា​បាន​​ដាក់​សម្ពាធ​លើ​សរសៃ​ឈាម​របស់យើង។

    ២- វិធី​ការពារ​អាការៈ​វិល​មុខ​ពេល​ពពោះ​

    ខាង​ក្រោម​នេះ ជា​ការ​ណែនាំ​មួយ​ចំនួន​ ដើម្បី​ជួយស្រីៗ​គ្នា​យើង អាចកាត់​បន្ថយ​អាការៈ​វិល​មុខពេល​ពពោះ​បាន៖

    – ដេក៖ ដេក​ផ្អៀង​មួយ​ចំហៀង​ អាច​បង្កើន​លំហូរ​ឈាម​ទៅ​កាន់​ខួរ​ក្បាល​បាន ដូច្នេះ​អាច​ជួយ​កាត់​បន្ថយ​ការ​វិល​មុខ និង​ងងឹត​មុខ។ ដើម្បី​ឲ្យ​ការ​ដេក​ចំហៀងកាន់​តែ​មាន​ភាព​ងាយ​ស្រួល ស្រីៗ​គ្នា​យើង​អាច​ដាក់​ខ្នើយ​មួយ​ពី​ក្រោយ​ខ្នង​ និង​ខ្នើយ​មួយ​ទៀត​នៅ​ក្រោម​ត្រគាក ឯ​ការ​គេង​ផ្ងារ​វិញ​ អាច​ធ្វើ​ឲ្យ​ស្ថាន​ភាព​កាន់​តែ​ធ្ងន់​ធ្ងរ​បាន។

    – ញ៉ាំ​ឲ្យ​បាន​ច្រើន៖ វា​រឿង​ល្អ ​បើយើង​​ញ៉ាំអាហារ​តិច​ ប៉ុន្តែ​ញ៉ាំ​ច្រើន​ដង ដើម្បី​ឲ្យ​រាង​កាយ អាច​មាន​ថាម​ពល​គ្រប់​គ្រាន់។

    – កុំ​ឈរ​យូរ៖ ឈរ​យូរ​ អាច​ធ្វើ​ឲ្យ​លំហូរ​ឈាម​ធ្លាក់​ចុះ​បាន តែបើ​ចាំបាច់​ត្រូវ​ឈរ​យូរ​ អាច​ព្យាយាម​ដើរ​តិច​ៗ​ជា​ការ​ល្អ​ជាង។

    – មិន​ត្រូវ​​អង្គុយ ឬ​ក្រោក​ឈរ​លឿន​ៗ​ពេក​ទេ៖ ដោយ​សារ​ឈាម​ អាច​ចាល​នៅ​ក្នុង​កំភួន​ជើង ហើយ​វា​មិន​អាច​មាន​គ្រប់​គ្រាន់​ទៅ​កាន់​ខួរ​ក្បាល ជា​ហេតុ​ធ្វើ​ឲ្យ​មាន​អាការៈ វិល​មុខ​បាន។ ដូច្នេះ​នៅ​ពេល​ដេក ត្រូវ​ងើប​អង្គុយ​ថ្នម​ៗ  បន្ទាប់​ពី​អង្គុយ​បាន​ ២-៣ នាទី ត្រូវ​ក្រោក​ឈរ​យឺត​ៗ។

    – កុំ​ត្រាំ ឬងូត​ទឹក​ក្តៅយូរពេក៖ ការ​ត្រាំ ឬ​ងូត​ទឹក​ក្តៅ​យូរ​ពេក ​អាច​ធ្វើ​ឲ្យ​សរសៃ​ឈាម​រីក​បាន។

    អត្ថបទ​ពាក់ព័ន្ធ៖

    អាការៈ​វិល​មុខ អាចកាត់​បន្ថយតាម​រយៈ​តិចនិក​មួយចំនួន​ក៏​ពិត​មែន ទោះ​យ៉ាង​ណា​ក៏​ដោយ​ ​ត្រូវ​ទាក់​ទង​ទៅ​វេជ្ជបណ្ឌិត​ បើសម្គាល់​ឃើញ​ពី​រោគ​សញ្ញា​​មិន​ប្រក្រតី​ផ្សេង​ទៀត ​ដូច​ជា​ ហូរ​ឈាម​តាម​ទ្វារមាស ឈឺ​ចាប់​នៅ​តំបន់​ពោះ មើល​លែង​ឃើញ ឈឺ​ក្បាល ឬ​រោគ​សញ្ញា​ផ្សេង​ទៀត​នៃ​សភាព​ស្លេក​សាំង ព្រោះ​អាការៈ​ទាំង​នេះអា ច​ជា​រោគ​សញ្ញា​បញ្ហាសុខភាព​មួយ​ចំនួន។

    អាកាៈរ​វិល​មុខ​ក្នុង​អំឡុង​ពេល​ពពោះ ​អាច​បណ្តាល​ឲ្យ​យើង​​ដួល​សន្លប់ និង​ធ្វើ​ឲ្យមាន​អារម្មណ៍​មិន​ស្រួល​បាន។ វា​ជា​ស្ថាន​ភាព​ធម្មតា​ ហើយ​អាច​ធូរ​ស្បើយ​បាន ​ដោយ​ធ្វើ​ការ​ផ្លាស់​ប្តូរ​នូវ​របៀប​រស់​នៅ​មួយ​ចំនួន។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​ត្រូវ​ទៅ​ជួប​នឹង​គ្រូពេទ្យ​បើ​មាន​ស្ថាន​ភាព​កាន់​តែ​ធ្ងន់​ធ្ងរ។

    ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Oct 25, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម