១- មូលហេតុវិលមុខពេលពពោះ
នៅពេលមានផ្ទៃពោះ អ័រម៉ូនយើងនឹងប្រែប្រួល ហើយការផ្លាស់ប្តូរកម្រិតអ័រម៉ូន អាចធ្វើឲ្យមានការផ្លាស់ប្តូរទំហំសរសៃឈាមបាន ដោយវាធ្វើឲ្យសរសៃឈាមរីក ដើម្បីជំរុញលំហូរឈាមទៅកាន់កូនបានច្រើន ហើយលំហូរឈាមត្រឡប់មកវិញមានចំនួនតិច ឯសម្ពាធឈាម ក៏ទាបជាងធម្មតាដែរ ជាហេតុបណ្តាលឲ្យឈាមហូរចូលខួរក្បាលតិចតួច ធ្វើឲ្យយើងមានអាការៈវិលមុខនេះឯង។
អាការៈវិលមុខ ក៏អាចបណ្តាលមកពីមានការផ្លាស់ប្តូរប្រព័ន្ធសរសៃឈាមបេះដូងដូចគ្នា ដោយសារពេលបេះដូងច្របាច់ញាប់ អាចបណ្តាលឲ្យបរិមាណឈាមនៅក្នុងខ្លួនកើនឡើង។ មូលហេតុមួយទៀត មកពីកម្រិតជាតិស្ករក្នុងឈាមទាប ព្រោះតែរាងកាយយើង ត្រូវមានជាតិស្ករដើម្បីធ្វើមេតាបូលីសក្នុងខ្លួន។ អាការៈវិលមុខ ក៏អាចបណ្តាលមកពីការលូតលាស់របស់ស្បូនដែរ ព្រោះវាបានដាក់សម្ពាធលើសរសៃឈាមរបស់យើង។
២- វិធីការពារអាការៈវិលមុខពេលពពោះ
ខាងក្រោមនេះ ជាការណែនាំមួយចំនួន ដើម្បីជួយស្រីៗគ្នាយើង អាចកាត់បន្ថយអាការៈវិលមុខពេលពពោះបាន៖
– ដេក៖ ដេកផ្អៀងមួយចំហៀង អាចបង្កើនលំហូរឈាមទៅកាន់ខួរក្បាលបាន ដូច្នេះអាចជួយកាត់បន្ថយការវិលមុខ និងងងឹតមុខ។ ដើម្បីឲ្យការដេកចំហៀងកាន់តែមានភាពងាយស្រួល ស្រីៗគ្នាយើងអាចដាក់ខ្នើយមួយពីក្រោយខ្នង និងខ្នើយមួយទៀតនៅក្រោមត្រគាក ឯការគេងផ្ងារវិញ អាចធ្វើឲ្យស្ថានភាពកាន់តែធ្ងន់ធ្ងរបាន។