backup og meta

ត្រូវដឹង និងប្រយ័ត្ន! អំឡុងពពោះ សុកអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ៣ យ៉ាងនេះ

ត្រូវដឹង និងប្រយ័ត្ន! អំឡុងពពោះ សុកអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ៣ យ៉ាងនេះ

សុក មាន​នាទី​ផ្គត់ផ្គង់​ឈាម​ ផ្ដល់​ចំណី​អាហារ​សម្រាប់​ទ្រទ្រង់​ការ​លូតលាស់​របស់​គភ៌ និង​ផ្ដល់​អង់ទីករ​ប្រឆាំង​ជំងឺ ​កម្ចាត់​កាក​សំណល់ ដូចជា ​កាបូនឌីអុកស៊ីត​ជាដើម។ សុកជា​ខ្សែ​ជីវិត​តភ្ជាប់​រវាង​កូនក្នុង​ផ្ទៃ និង​ម៉ាក់ តែ​ក្នុង​ករណី​សុក​ជួប​បញ្ហា​ទាំង​៣​ខាងក្រោម​នេះ អាច​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​ម្តាយ និង​កូន។

១- សុក​ចាក់​ចូល​ជញ្ជាំង​ស្បូន

ជា​ស្ថានភាព​មួយ​កើត​ឡើង​ពេល​សុក​ចាក់​ចូល​ជ្រៅ​ទៅ​ក្នុង​ជញ្ជាំង​ស្បូន។ បញ្ហា​នេះ​បង្ក​ជា​ផល​វិបាក​ខ្លាំង ​អំឡុង​ពេល​មាន​ផ្ទៃពោះ ធ្វើ​ឲ្យ​យើង​ប្រឈម​ហូរ​ឈាម​អំឡុង​ពេល​សម្រាល និង​ក្រោយ​សម្រាល។ ជា​ទូទៅ​ ក្រោយ​ពី​សម្រាល​កូន ២-៣ ​នាទី​ សុក​នឹង​ផ្ដាច់​ចេញ​ពី​ជញ្ជាំង​ស្បូន ​ចេញ​មក​ក្រៅ​ជាមួយ​ទារក​ តែ​ចំពោះ​ស្រី​​មាន​បញ្ហា​សុកចាក់​ចូល​ជញ្ជាំង​​ស្បូន មាន​ន័យ​ថា សុក​មិន​ផ្ដាច់​ខ្លួន​ចេញ​ស្បូន​ទេ នឹង​បណ្ដាល​ឲ្យ​មាន​ការ​ហូរ​ឈាម​ខ្លាំង​ និង​អាច​គ្រោះ​ថ្នាក់​ដល់​ជីវិតទៀត​ផង។ បើ​គ្រូពេទ្យ​សង្ស័យ​ថា ​យើង​​មាន​បញ្ហា​នេះ ពេទ្យនឹង​វះ​កាត់សម្រាល​កូន​ជា​បន្ទាន់ បន្ទាប់​មក​នឹង​​កាត់​ស្បូន​ចោលតែ​ម្តង។

អត្ថបទពាក់ព័ន្ធ៖ ពេលពពោះ​ បើសុកចាក់ចូលជញ្ជាំងស្បូន គ្រោះ​ថ្នាក់​ណាស់!

២- សុក​ពាំង​មាត់​ស្បូន

សុក​ពាំង​មាត់​ស្បូន​គឺ​ជា​តាំង​នៅ ឬ​ការ​ទុំ​របស់​សុក​ខុស​ប្រក្រតី អាច​នៅ​គ្រប​ដោយ​ផ្នែក ឬ​គ្រប​លើ​មាត់​ស្បូន​ទាំង​ស្រុង។ ការ​តាំង​នៅ​របស់​សុក បែង​ចែក​ជា​៤ គឺ ទីតាំង​សុក​ធម្មតា សុក​ពាំង​ក្បែរ​មាត់​ស្បូន សុក​ពាំង​ផ្នែក​ខ្លះ​នៃ​មាត់​ស្បូន និង​សុក​ពាំង​នៅ​ចំ​មាត់​ស្បូន ប្រសិន​បើ​ពិនិត្យ​ឃើញករណី​​សុក​ពាំង​ចំ​មាត់​ស្បូន​​កើត​​មាន​នៅ​ត្រីមាស​ទី៣ ជិត​ដល់​ពេល​សម្រាល​កូន មិន​អាច​សម្រាល​តាម​ធម្មជាតិ​បាន​ឡើយ គ្រូពេទ្យ​តម្រូវ​ឲ្យ​សម្រាល​ដោយ​វះកាត់​ដើម្បី​សុវត្ថិភាព។

អត្ថបទពាក់ព័ន្ធ៖ ឲ្យតែកូនមានសុករុំកកូន តម្រូវឲ្យវះកាត់ ឬយ៉ាងណា?

៣- សុក​របើក​ចេញ​ពី​ស្បូន

ការ​របើក​ផ្នែក​ណា​មួយ​របស់​សុក​ចេញ​ពី​ស្បូន បណ្តាល​ឲ្យ​មាន​កំណក​ដុំ​ឈាម​នៅ​ចន្លោះ​សុក និង​ស្បូន ធ្វើ​ឲ្យ​សារធាតុ​ចិញ្ចឹម និង​អុកស៊ីសែន​មិន​អាច​ផ្តល់​ទៅ​កូន​បាន អាច​ឲ្យ​កូន​ស្លាប់​ក្នុង​ពោះ ហើយ​ម៉ាក់ៗ​ប្រឈម​ការ​ហូរ​ឈាម​ធ្ងន់ធ្ងរ ។ ចំពោះ​សញ្ញា​ដែល​បញ្ជាក់​ថា សុក​របើក​ចេញ​ពី​ស្បូន រួមមាន ឈឺ​ពោះ​ភ្លាមៗ និង​ខ្លាំង​ខុស​ធម្មតា ប៉ះ​មិន​បាន មាន​ធ្លាក់​ឈាម​ខ្មៅ​តិចតួច​តាម​ទ្វារមាស ស្លេកស្លាំង ឡេះ​ឡះ ឈាន​ដល់​បាត់បង់​ស្មារតី ដោយ​ខ្វះ​គ្រាប់​ឈាម ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​បន្ទាន់។

អត្ថបទពាក់ព័ន្ធ៖ ពពោះត្រូវប្រយ័ត្នរឿងទាំងនេះ អាចរបើកសុក ធ្វើឲ្យកូនខ្វះសារធាតុចិញ្ចឹម ស្លាប់ក្នុងពោះ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

30/10/2019

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?

វិធីងាយៗ ដើម្បីបង្ការ​ការ​បង្ករោគ និងជំងឺផ្សេងៗ អំឡុង​ពេល​ពពោះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Oct 30, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម