ទឹកភ្លោះនឹងចាប់កើតមានឡើងនៅសប្តាហ៍ទី១២ នៃការបង្កកំណើត ហើយវាមានផ្ទុកនូវសារធាតុចិញ្ចឹមសំខាន់ៗ អ័រម៉ូន និងប្រព័ន្ធភាពស៊ាំ សម្រាប់ចិញ្ចឹម និងការពារទារកពីការប៉ះទង្គិចផ្សេងៗ។ ជាធម្មតាទឹកភ្លោះមានពណ៌សថ្លា ឬលឿងស្រាល តែបើមើលអេកូឃើញទឹកភ្លោះមានពណ៌ស ឬខាប់ ជាសញ្ញាគ្រោះថ្នាក់ហើយ។
លោកស្រីវេជ្ជបណ្ឌិត ចាប់ ច័ន្ទធិតា អនុប្រធានមន្ទីរពេទ្យខេត្តកំពង់ចាម ទទួលបន្ទុកផ្នែកសម្ភព និងរោគស្ត្រី បញ្ជាក់ថា ទឹកភ្លោះខាប់ជាសញ្ញាបញ្ជាក់ថាទារកក្នុងផ្ទៃខ្សោយ ឬអាចមកពីកូនលើសខែ ធ្វើឲ្យទឹកភ្លោះរីងខាប់ ធ្វើឲ្យកូនពិបាកធ្វើចលនា ដកដង្ហើម ហើយការបញ្ជូនអុកស៊ីសែនទៅចិញ្ចឹមកូនមិនគ្រប់ សុខភាពកូនក៏ចុះខ្សោយ អាចស្លាប់ក្នុងពោះក៏មាន។ ក្នុងនោះដែរ បើទារកមានជុះអាចម៍ព្រៃ ក៏ជាមូលហេតុធ្វើឲ្យទឹកភ្លោះប្រែជាខាប់ដែរ។
ដោយសារតែទឹកភ្លោះខាប់អាចនឹងប៉ះពាល់ដល់ទារក ទើបគ្រូពេទ្យមិនឲ្យទុកកូនក្នុងពោះឲ្យចាស់ខែយូរនោះទេ ត្រឹម ៤១សប្តាហ៍៣ថ្ងៃប៉ុណ្ណោះ ទោះមិនឈឺពោះ ឬបែកទឹកភ្លោះក៏ដោយ គឺតម្រូវឲ្យសម្រាលដោយវះកាត់។
អត្ថបទពាក់ព័ន្ធ៖
- ពេលពពោះខ្វះទឹកភ្លោះមកពីអី ហើយធ្វើម៉េចឲ្យមានគ្រប់គ្រាន់?
- ស្រីៗកូនដំបូងត្រូវដឹង បើបែកទឹកភ្លោះ គ្រោះថ្នាក់អត់?
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-pregnancy-weight-gain]