backup og meta

ទឹកភ្លោះល្អក់ ជាសញ្ញាគ្រោះថ្នាក់មែនទេ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Dec 17, 2019

    ទឹកភ្លោះល្អក់ ជាសញ្ញាគ្រោះថ្នាក់មែនទេ?

    ទឹកភ្លោះ​នឹង​ចាប់​កើត​មាន​ឡើង​នៅ​សប្តាហ៍ទី១២ នៃ​ការ​បង្ក​កំណើត ហើយ​វា​មាន​ផ្ទុក​នូវ​សារធាតុ​ចិញ្ចឹម​សំខាន់ៗ អ័រម៉ូន និង​ប្រព័ន្ធ​ភាពស៊ាំ សម្រាប់​ចិញ្ចឹម និង​ការពារ​ទារក​ពី​ការ​ប៉ះ​ទង្គិច​ផ្សេងៗ។ ជា​ធម្មតា​ទឹក​ភ្លោះ​មាន​ពណ៌​ស​ថ្លា ឬ​លឿង​ស្រាល តែ​បើ​មើល​អេកូ​ឃើញ​​ទឹក​ភ្លោះ​មាន​ពណ៌​ស ឬ​ខាប់ ជា​សញ្ញា​គ្រោះថ្នាក់​ហើយ។

    លោកស្រី​វេជ្ជបណ្ឌិត ចាប់ ច័ន្ទធិតា អនុ​ប្រធាន​មន្ទីរពេទ្យ​​ខេត្ត​​កំពង់ចាម ទទួល​បន្ទុក​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បញ្ជាក់​ថា ទឹក​ភ្លោះ​ខាប់​​ជា​​សញ្ញា​​បញ្ជាក់​ថា​ទារក​ក្នុង​ផ្ទៃ​ខ្សោយ ឬ​អាច​មក​ពី​កូន​លើស​ខែ ធ្វើ​ឲ្យ​ទឹក​ភ្លោះ​រីង​ខាប់ ធ្វើ​ឲ្យ​កូន​ពិបាក​ធ្វើ​ចលនា ដកដង្ហើម ហើយ​ការ​បញ្ជូន​អុកស៊ីសែន​ទៅ​ចិញ្ចឹម​កូន​​មិន​គ្រប់ សុខភាព​កូន​ក៏​ចុះ​ខ្សោយ ​អាច​ស្លាប់​ក្នុង​ពោះ​​ក៏​មាន។ ក្នុង​នោះ​ដែរ បើ​ទារក​មាន​ជុះ​អាចម៍​ព្រៃ ក៏​ជា​មូលហេតុ​ធ្វើ​ឲ្យ​ទឹក​ភ្លោះ​ប្រែ​ជា​ខាប់​ដែរ។

    ដោយសារ​តែ​ទឹក​ភ្លោះ​ខាប់​អាច​នឹង​ប៉ះពាល់​ដល់​ទារក ទើប​គ្រូពេទ្យ​​មិន​ឲ្យ​ទុក​កូន​ក្នុង​ពោះ​ឲ្យ​ចាស់ខែយូរនោះទេ ត្រឹម ៤១សប្តាហ៍៣ថ្ងៃ​ប៉ុណ្ណោះ ទោះ​មិន​ឈឺ​ពោះ ឬ​បែក​ទឹកភ្លោះ​ក៏​ដោយ គឺ​តម្រូវ​ឲ្យ​សម្រាល​ដោយ​វះកាត់។

    អត្ថបទពាក់ព័ន្ធ៖

    មុខងាររបស់ទឹកភ្លោះ៖

    – ការពារ​ទារក​ក្នុង​ផ្ទៃ​ឲ្យ​មាន​សុវត្ថិភាព និង​សុខភាព​ល្អ

    – ធ្វើ​ឲ្យ​ទារក​មាន​ភាព​កក់​ក្តៅ

    – ការពារ​ទារក​ពី​ការ​ឆ្លង​មេរោគ​នានា

    – ការពារ​ទារក​ពី​ជាតិ​ពុល​ផ្សេងៗ

    – ការពារ​ទារក​ពី​ការ​ប៉ះ​ទង្គិច​ផ្សេងៗ ពេល​ម្តាយ​ទទួល​រង​ការ​ប៉ះ​ទង្គិច​ចំ​ផ្ទៃពោះ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Dec 17, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម