backup og meta

ឈឺពោះសម្រាលកូនដំបូង និងឈឺពោះកូនទី២ ប្លែកគ្នាម៉េចខ្លះ?

ឈឺពោះសម្រាលកូនដំបូង និងឈឺពោះកូនទី២ ប្លែកគ្នាម៉េចខ្លះ?

ពពោះ​ជាង​៩​ខែ ម៉ាក់ៗ​លំបាក​ណាស់​ទៅ​ហើយ តែ​ដល់​ពេល​ឈឺ​ពោះ​សម្រាល​កូន​រឹត​តែ​ពិបាកទៅ​ទៀត ត្រូវ​ទ្រាំ​នឹង​ការ​ឈឺ​ចាប់​រាប់​ម៉ោង​ឯណោះ ទម្រាំ​តែ​កូន​ជា​ទី​ស្រលាញ់​កើត​ចេញ​មកក្រៅ ឃើញ​ពន្លឺ​ព្រះ​អាទិត្យ។ តើ​ការ​ឈឺ​ពោះសម្រាល​​​កូន​ដំបូង និង​កូន​​បន្ទាប់ៗ​​ទៀតមានលក្ខណៈដូចគ្នា និង​ខុស​គ្នា​ត្រង់​ចំណុច​ណា​ខ្លះ?

បើ​តាម​ការ​លើក​ឡើង​របស់​ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ការ​ឈឺ​ពោះ​សម្រាល​កូន ទោះជាកូនទី១ ទី២ ទី៣ ឬទី៤ មាន​សញ្ញា​ដូចគ្នា​ទាំង​អស់ គឺ​ស្រីៗ​ចាប់​ផ្តើម​ឈឺ​ពោះ ចុក​រួយ​ចង្កេះ បើកមាត់ស្បូន​ ស្បូន​ចាប់​ផ្តើម​កន្ត្រាក់ មាន​ធ្លាក់​ទឹក​រម្អិល​លាយ​ឈាម​តិចតួច បែក​ទឹកភ្លោះ។ នៅ​ពេល​ជិត​សម្រាល​មែនទែន ស្រីៗ​ឈឺ​ពោះ​កាន់​តែ​ខ្លាំង ស្បូន​ចាប់​ផ្តើម​កន្ត្រាក់​ញាប់​ទៅៗ ប៉ុន្តែ​ស្រីៗ​មួយ​ចំនួន​តូច​អាច​បែក​ទឹក​ភ្លោះ​មុន​សម្រាល

ទោះ​បី​ជា​សញ្ញា​នៃ​ការ​​ឈឺ​ពោះ​សម្រាល​កូន​មាន​លក្ខណៈ​ដូច​គ្នា​ទាំង​អស់​ក្តី តែ​លោក​វេជ្ជបណ្ឌិត​ថា រវាង​ការ​ឈឺ​ពោះ​កូន​ទី១ និង​កូន​ទី២ ឬទី៣ រយៈពេល​នៃ​ការ​ឈឺ​ពោះ​នៅ​ដំណាក់​កាល​ដំបូង និង​ឈឺពោះ​កើត​កូន ខុស​គ្នា​ច្រើន។

១. ឈឺ​ពោះ​សម្រាល​កូន​ទី១

ដំណាក់​កាល​ដំបូង៖ ការ​កន្រ្ដាក់​ស្បូន​តែង​មាន​រយៈពេល​ចន្លោះ​ពី ៣០-៦០ វិនាទី។ ធម្មតា វា​ចាប់​ផ្ដើម ២០ នាទី/ម្ដង បន្ទាប់​មក ផ្លាស់ប្ដូរ​មក ៥ នាទី/ម្ដង។ ឯ​សញ្ញា​កន្ត្រាក់​ដល់​ពេល​សម្រាល មាន​រយៈពេល ៨-១២ ម៉ោង​មុន សម្រាប់​គ្នា​យើង​មាន​កូន​ដំបូង។ ដើម្បី​ជួយ​បំបាត់​ការ​ឈឺ​ចាប់​រយៈពេលវែង​នេះ ម៉ាក់ៗ​អាច​សម្រាក ងូតទឹក ញ៉ាំ​អាហារ​បន្តិច​បន្តួច ពិសេស​របស់​ផ្អែម ដូចជា​ទឹក​ដូង ទឹក​សណ្តែក ទឹក​ត្រឡាច ដើរ និង​ហាត់​ដក​ដង្ហើម​យឺតៗ។

ដំណាក់​កាល​ឈឺ​ពោះ​កើត​កូន៖ ការ​កន្រ្ដាក់​សាច់ដុំ​ស្បូន​មាន​ការ​កើន​ឡើង​កាន់​តែ​ខ្លាំង ពី ៤៥ – ៦០ វិនាទី និង​ចាប់​ផ្ដើម​ពី ៣-៥ នាទី/ម្ដង។ ករណី​នេះ​អាច​មាន​ចន្លោះ​ពី ៣-៦ ម៉ោង សម្រាប់​ស្រីៗ​ដែល​សម្រាល​កូន​ដំបូង។

២. ឈឺពោះសម្រាលកូនទី២ ឬកូនបន្ទាប់ទៀត

ដំណាក់​កាល​ដំបូង៖ ការ​កន្រ្ដាក់​ស្បូន​មាន​រយៈពេល​ពី ៣០-៦០ វិនាទី ដូច​កាល​មាន​កូន​ទី១​ដែរ។ ធម្មតា វា​ចាប់​ផ្ដើម ២០ នាទី/ម្ដង បន្ទាប់​មក ផ្លាស់ប្ដូរ​មក ៥ នាទី/ម្ដង។ សញ្ញា​កន្ត្រាក់​ដល់​ពេល​សម្រាល​មាន​រយៈពេល ២-៥ ម៉ោង សម្រាប់​គ្នា​យើង​មាន​ផ្ទៃពោះ​លើក​ទី ២ ឬ​ច្រើន​ជាង​នេះ។

ដំណាក់​កាល​ឈឺ​ពោះ​កើត​កូន៖ ការ​កន្រ្ដាក់​សាច់ដុំ​ស្បូន​មាន​ការ​កើន​ឡើង​កាន់​តែ​ខ្លាំង ពី ៤៥ – ៦០ វិនាទី និង​ចាប់​ផ្ដើមពី ៥-៨ នាទី/ម្ដង។ ករណី​នេះ​អាច​មាន​ចន្លោះ​ពី ១-៣ ម៉ោង ប៉ុណ្ណោះ​សម្រាប់​ស្រីៗ​មាន​ផ្ទៃពោះ​កូនទី២​ឡើង​ទៅ។

បែប​នេះ​ក៏​ដោយ លោក​វេជ្ជបណ្ឌិត​ថា មិន​មែន​ស្រីៗ​សម្រាល​កូន​លើក​ទី២​ទាំង​អស់​សុទ្ធ​តែ​ស្រួល​និង​រហ័ស​ជាង​លើក​ទី១ ទាំង​អស់​នោះ​​ទេ តែ​ភាគ​ច្រើន​គឺ​អាច​សម្រាល​កូន​ស្រួល ហើយ​លឿន​ជាង​មុន និង​ពេលខ្លះ​មាត់ស្បូន​អាច​ស្តើង​ជាង​មុន ដោយសារ​តែ​យើង​ធ្លាប់​ឆ្លង​កាត់​បទ​ពិសោធ​ពី​មុន​មក​ខ្លះ ដឹង​ពី​ការ​ត្រៀម​លក្ខណៈ របៀប​ប្រឹង ឬ​ក៏​តិចនិក​ផ្សេង​ទៀត នេះ​និយាយ​ចំពោះ​ការ​សម្រាល​ដោយ​ធម្មជាតិ។

អត្ថបទពាក់ព័ន្ធ៖ 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

10/01/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?

វិធីងាយៗ ដើម្បីបង្ការ​ការ​បង្ករោគ និងជំងឺផ្សេងៗ អំឡុង​ពេល​ពពោះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jan 10, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម