backup og meta

របៀប​ប្រឹង​ពេល​ស្រីៗ​សម្រាល​កូន ណែនាំ​ដោយ​គ្រូពេទ្យ​ផ្នែក​សម្ភព

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 14, 2020

    របៀប​ប្រឹង​ពេល​ស្រីៗ​សម្រាល​កូន ណែនាំ​ដោយ​គ្រូពេទ្យ​ផ្នែក​សម្ភព

    ការ​សម្រាល​កូន​ប្រៀប​បាន​នឹង​ការ​ឆ្លង​កាត់​មហា​សាគរ​ដូច្នេះ​ដែរ ត្រូវ​ឆ្លង​កាត់​ឧបសគ្គ និង​ការ​ឈឺចាប់ អ្នក​ខ្លះ​ដល់​ថ្នាក់​ស្រែក​យំ។ ពេល​សម្រាល​ម្តងៗ តែង​មាន​គ្រូពេទ្យ​ផ្នែក​សម្ភព ឬ​ឆ្មប ចាំ​ជួយ​លើក​ទឹក​ចិត្ត និង​ប្រាប់​ពី​តិចនិក​មួយ​ចំនួន​ឲ្យ​ម៉ាក់ៗ​ប្រឹង​កើត​អាអូន​តាម​បែប​ធម្មជាតិ តើ​ក្បួន​ទាំង​នោះ​មាន​អ្វីខ្លះ​ទៅ?

    លោកស្រី អ៊ួង លីដា នាយ​សាល ផ្នែក​បន្ទប់​សម្រាល នៃ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក រៀបរាប់​ថា ដើម្បី​សម្រាល​កូន​តាម​ធម្មជាតិ​បាន​ស្រួល លុះណា​តែ​ម៉ាក់ៗ​បាន​ត្រៀម​លក្ខណៈ​ស្រួល​ប្រួល មាន​កម្លាំង​គ្រប់​គ្រាន់ ឯ​អាង​ត្រគាក​ក៏​អំណោយ​ផល​ទៀត។ ងាក​មក​និយាយ​ពី​គន្លឹះ​ក្នុង​ការប្រឹង​សម្រាល​កូន​វិញ លោកស្រី​វេជ្ជបណ្ឌិត​ថា ពេទ្យ​គេ​មាន​ក្បួន​ប្រឹង មិន​មែន​ប្រឹង​កើត​មិន​ឈប់​នោះ​ទេ ក្បួន​នោះ​គឺ ឈឺ១​ដង ប្រឹង​៣​ដង

    “ឈឺ​ម្តង​ប្រឹង​៣​ដង អត់​ឈឺ​អត់​ប្រឹង ឈឺ​ចាំ​ប្រឹង ដក​ដង្ហើម​ធម្មតា​វែងៗ អាហ្នឹង​ត្រូវ​បច្ចេកទេស​ពេទ្យ​ហើយ កាល​ណា​យើង​ប្រឹង​រហូត មាន​កម្លាំង​ឯង​ណា​ប្រឹង ប្រឹង​រហូត​អត់​មាន​អុក​ស៊ី​សែន​ដក​ដង្ហើម​ទេ ទាំង​យើង​ទាំង​កូន​ត្រូវការ​អុកស៊ី​សែន’

    សម្រាលកូន

    ឈឺ​ពោះ​សម្រាល​កូន មិន​មែន​ឈឺ​ម្តង កូន​កើត​មក​ភ្លាម​នោះ​ទេ ទម្រាំ​កូន​យើង​ចេញ​មក​ក្រៅ​បាន​ឃើញ​ពន្លឺ​ព្រះអាទិត្យ ម៉ាក់ៗ​ត្រូវ​ឈឺ​ពោះ​រាប់​ម៉ោង ខំ​ប្រឹង​រាប់​ភ្លេច ដូច្នេះ​ការ​ប្រឹងខុស​បច្ចេក​ទេស នៅ​ពេល​សម្រាល ធ្វើ​ឲ្យ​ម៉ាក់ៗ​ឆាប់​អស់​កម្លាំង។

    បន្ថែម​ពី​លើ​តិចនិក​ទាំង​ប៉ុន្មាន​នេះ លោកស្រី​ថា អំឡុង​ពេក​ប្រឹង​សម្រាល​កូន ស្រីៗ​គ្នា​យើង​មិន​ត្រូវ​ខាំ​ធ្មេញ និង​បិទ​មាត់​ជិត​នោះ​ទេ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 14, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម