backup og meta

របើកថង់កូនអំឡុងពេលពពោះ បង្កគ្រោះថ្នាក់កម្រិតណា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 13

    របើកថង់កូនអំឡុងពេលពពោះ បង្កគ្រោះថ្នាក់កម្រិតណា?

    បញ្ហា​របើក​ថង់​កូន ជា​ទូទៅ​កើត​ឡើង​នៅ​ត្រី​មាស​ទី​១ ​នៃ​ការ​ពពោះ ហើយ​ស្ថានភាព​នេះ អាច​កំណត់​​បាន​តាម​រយៈ​ការ​ថត​អេកូ ក្រោយ​ពេល​ដែល​ម៉ាក់​ៗ​មាន​អាការៈ​ធ្លាក់​ឈាម និង​ឈឺ​ពោះ​ធ្ងន់ធ្ងរ។ ការ​ធ្វើ​រោគវិនិច្ឆ័យ​ទាន់​ពេល​វេលា អាច​បង្ការ​ផលវិបាក​ផ្សេង​ៗ​ដូចជា​កូន​កើត​មិន​គ្រប់​ខែ​ ឬ​រលូត​កូន។

    រោគសញ្ញា​

    ​ជួនកាល​ ​បញ្ហា​របើក​ថង់​កូន អំឡុង​ពេល​ពពោះ​មិន​បង្ហាញ​រោគសញ្ញា​ណា​មួយ​ឡើយ​ ដោយ​សារ​តែ​រាងកាយ​ម៉ាក់​ជួសជុល​បញ្ហា​នេះ​ដោយ​ខ្លួន​ឯង។ ប៉ុន្តែ ក្នុង​ករណី​ខ្លះ​ទៀត ការ​របើក​ថង់​កូន​ អាច​មាន​រោគសញ្ញា​ដូចជា​ឈឺ​ពោះ​ ​ឬ​ធ្លាក់​ឈាម​ធ្ងន់ធ្ងរ។​ ដូច​នេះ​ហើយ ម៉ាក់​ៗ​ចាំបាច់​ត្រូវ​ពិនិត្យផ្ទៃ​ពោះ​ដោយ​ឆ្លុះ​​អេកូ​ឲ្យ​បាន​ទៀងទាត់​ ដើម្បី​ទទួល​ការ​ព្យាបាល​ដ៏​ត្រឹមត្រូវ​ ក៏​ដូចជា​បញ្ចៀស​ផលវិបាក​ផ្សេង​ៗ។ ប្រសិនបើ​ម៉ាក់​ៗ​​របើក​ថង់​កូន​កម្រិត​ស្រាល បញ្ហា​នឹង​បាត់​ទៅ​វិញ​នៅ​ត្រី​មាស​ទី​២ ប៉ុន្តែ​បើ​ធ្ងន់ធ្ងរ យើង​អាច​ប្រឈម​ហានិភ័យ​នៃ​ការ​រលូត​កូន កូន​កើត​មិន​គ្រប់​ខែ និង​​របើក​សុក។

    មូលហេតុ​បង្ក

    អ្នក​ជំនាញ​មិន​បាន​ដឹង​ច្បាស់​​ពី​មូលហេតុ​បង្ក​ច្បាស់លាស់​នៃ​បញ្ហា​របើក​ថង់​កូន​ឡើយ ប៉ុន្តែ​ករណី​នេះ អាច​បណ្តាល​មក​ពី​ការ​ធ្វើ​សកម្មភាព​រាងកាយ​ច្រើន​ជ្រុល ឬ​ការ​ប្រែប្រួល​អ័រម៉ូន​អំឡុង​ពេល​ពពោះ

    របើកថង់កូន១

    ការ​ព្យាបាល

    ជា​ធម្មតា ការ​របើក​ថង់​កូន អាច​នឹង​កាត់បន្ថយ​ ឬ​បាត់​ទៅ​វិញ​ទាំង​ស្រុង នៅ​ពេល​ដែល​ម៉ាក់​ៗ​សម្រាក​គ្រប់គ្រាន់​ ជៀសវាង​​ឈរ​យូរ ឬ​ធ្វើ​ការងារ​ផ្ទះ​ច្រើន​ ញ៉ាំ​ទឹក​ប្រហែល​២​លីត្រ​ក្នុង​មួយ​ថ្ងៃ តម​រួម​ភេទ និង​ធ្វើការ​ព្យាបាល​ដោយ​លេប​ថ្នាំ​​អ័រម៉ូន។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 13

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម