លោកស្រី អ៊ួង លីដា នាយសាល ផ្នែកបន្ទប់សម្រាល នៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក រៀបរាប់ថា ដើម្បីសម្រាលកូនតាមធម្មជាតិបានស្រួល លុះណាតែម៉ាក់ៗបានត្រៀមលក្ខណៈស្រួលប្រួល មានកម្លាំងគ្រប់គ្រាន់ ឯអាងត្រគាកក៏អំណោយផលទៀត។ ងាកមកនិយាយពីគន្លឹះក្នុងការប្រឹងសម្រាលកូនវិញ លោកស្រីវេជ្ជបណ្ឌិតថា ពេទ្យគេមានក្បួនប្រឹង មិនមែនប្រឹងកើតមិនឈប់នោះទេ ក្បួននោះគឺ ឈឺ១ដង ប្រឹង៣ដង។
“ឈឺម្តងប្រឹង៣ដង អត់ឈឺអត់ប្រឹង ឈឺចាំប្រឹង ដកដង្ហើមធម្មតាវែងៗ អាហ្នឹងត្រូវបច្ចេកទេសពេទ្យហើយ កាលណាយើងប្រឹងរហូត មានកម្លាំងឯងណាប្រឹង ប្រឹងរហូតអត់មានអុកស៊ីសែនដកដង្ហើមទេ ទាំងយើងទាំងកូនត្រូវការអុកស៊ីសែន”។