backup og meta

ម៉ាក់ៗលាបឡេលាយពេលពពោះ ប្រយ័ត្នកូនកើតមកមានបញ្ហាទាំងនេះ

ម៉ាក់ៗលាបឡេលាយពេលពពោះ ប្រយ័ត្នកូនកើតមកមានបញ្ហាទាំងនេះ

មាន​ម៉ាក់​ៗ​ជាច្រើន​ពេល​មាន​ផ្ទៃពោះ​ចង់​លាប​ឡេលាយឲ្យសស្អាត តែ​មាន​កូន​ចិត្ត​ព្រួយបារម្ភ​ចំពោះ​កូន ទើប​ចេះតែខ្លាចៗ និងលើកជាសំណួរ​មកកាន់ Helloគ្រូពេទ្យ ថា តើការ​លាប​ឡេ​ពេល​ពពោះ​នោះ​ពិតជា​ប៉ះពាល់​ចំពោះ​កូន​មែន​ឬ​អត់? លោក​វេជ្ជបណ្ឌិត ​លី ឫទ្ធីគុណ បាន​បញ្ជាក់​ថា ពិតជា​មាន​ផល​ប៉ះពាល់​មែន។

ក្នុង​នោះ​ដែរ លោក​បាន​ពន្យល់​ថា ជា​ធម្មតាឡេឡាយ​តែង​តែ​លាយ​ជាមួយសារធាតុ​កាត់ និង​ជាតិ​គីមីជាច្រើន ហើយ​អ្វី​ដែល​ដឹង​ច្បាស់​គឺជាតិ​បារត​ក្នុង​ឡេ​លាយ​ពេល​យើង​លាប​ទៅ អាច​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម ហើយ​ពេល​សន្សំ​វា​យូរ​ៗ​ទៅ​ធ្វើឲ្យ​ពុល​ខួរក្បាល ហើយ​ធ្វើ​ឲ្យ​អ្នក​ប្រើ​មាន​អាការៈ​ញ័រដៃ​ជើង បាត់បង់​ការ​ចងចាំ អន់​បញ្ញា និង​មាន​បញ្ហា​សាច់​ដុំ។

ចំណែក​ជាតិ​បារត​នោះ​អាច​ចម្លង​ពី​ម្ដាយ​ទៅ​បាន​ឬ​ទេ? ចម្លើយ​ពិត​ជា​បាន​តាម​រយៈ​ទងសុក​​ក្នុង​ពេល​មាន​ផ្ទៃពោះ​នោះ​តែម្ដង ហើយ​ក្នុង​បរិមាណ​តិច​តួច​តាមរយៈ​ទឹកដោះ​ម្ដាយ​ក្រោយ​ពេល​កើត។ ការ​ប៉ះពាល់​នឹង​បារត​អាច​ប៉ះពាល់​ដល់​ការ​លូតលាស់​ខួរក្បាល និង​ប្រព័ន្ធ​សរសៃ​ប្រសាទ​របស់​ទារក​ក្នុង​ពេល​មាន​ផ្ទៃពោះ និង​ក្រោយ​ពេល​កើត។

ទោះ​ជា​ប៉ះពាល់​មែន តែ​លោក​បដិសេធ​ថា បញ្ហា​ក្មេង​មាន​បញ្ហា​ស្បែក​ដូចជា​របក ឬ​ក្រៀមនោះ មិន​ទាក់ទង​នឹង​ការ​លេប​ឡេ​របស់​ម៉ាក់​ៗ​ឡើយ។ រីឯ​ម៉ាក់​ៗ​ក៏​ដូចគ្នា​ដែរ ពេល​ពពោះ​ចៀសវាង​លេប​ឡេ​ប្រភេទ​នេះ ដើម្បី​សុវត្ថិភាព​ខ្លួន និង​កូន​ក្នុង​ផ្ទៃ។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

11/02/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?

វិធីងាយៗ ដើម្បីបង្ការ​ការ​បង្ករោគ និងជំងឺផ្សេងៗ អំឡុង​ពេល​ពពោះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Feb 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម