backup og meta

ប្រយោជន៍ដ៏អស្ចារ្យ ពេលស្ត្រីពពោះធ្វើចិត្តឲ្យរីករាយ និយាយលេងជាមួយកូនច្រើន

ប្រយោជន៍ដ៏អស្ចារ្យ ពេលស្ត្រីពពោះធ្វើចិត្តឲ្យរីករាយ និយាយលេងជាមួយកូនច្រើន

ពេល​ពពោះ ស្រីៗ​គ្នា​យើង​ច្រើន​តែង​តាន​តឹង​អារម្មណ៍ មួរម៉ៅ​ច្រើន តែ​បើ​យើង​​នៅបន្ត​ស្ថានភាព​បែប​នេះ​មិន​​ល្អ​នោះ​ទេ ថែម​ទាំង​ជះ​ឥទ្ធិពល​ដល់​កូន​ក្នុង​ផ្ទៃ​ទៀត។ ផ្ទុយ​ទៅ​វិញ បើ​​អំឡុង​ពេល​ពពោះ​ស្ត្រី​អាច​ធ្វើ​ចិត្ត​ឲ្យ​រីក​រាយ និយាយ​​លេង ដើម្បី​អភិវឌ្ឍ​ខួរក្បាល​កូន​ក្នុង​ផ្ទៃ​បាន​ច្រើន នោះ​នឹងផ្តល់ប្រយោជន៍​ច្រើនដល់​កូន​យើង។

នាយិកា​សាលា​អប់រំ​កុមារ​តូច SHICHIDA លោកស្រី សរ មន្ថា បាន​ពន្យល់​ថា ការ​អភិវឌ្ឍ​ខួរក្បាល​កូន​ត្រូវ​ចាប់​ផ្តើម​តាំង​ពី​នៅ​ក្នុង​ពោះ មិន​មែន​ធ្វើ​នៅ​ពេល​កូន​កើត​មក​នោះ​ទេ។ ក្នុង​នោះ​លោកស្រី​បាន​បញ្ជាក់​ថា បើ​ក្រោម ១៦ សប្តាហ៍ ម្តាយ​ស្ត្រេស មិន​សប្បាយ​ចិត្ត មិន​ចោទ​ជា​បញ្ហា​ចំពោះ​កូន​ក្នុង​ផ្ទៃ​នោះ​ទេ តែ​បើ​ចាប់​ពី ៤ ខែ​ទៅ នឹង​ប៉ះ​ពាល់​ដល់​កូន​ក្នុង​ផ្ទៃ។

“នៅ​ក្នុង​ត្រីមាស​ទី១ ជា​ដំណាក់​កាល Set up ម្តាយ​ត្រូវ​ប៉ូវ​គ្រប់​យ៉ាង ដើម្បី​ឲ្យ​កូន​ពេញលក្ខណៈ ដើម្បី​បង្កើត​ជា​ភ្នែក ច្រមុះ មាត់កូន ហើយ​ក្នុង​ត្រីមាសទី២ ប្រព័ន្ធ​កោសិកា ខួរក្បាល ផ្នែក​អារម្មណ៍ ចាប់​ផ្តើម​មាន​អស់​ហើយ។ អ្វីដែល​យើង​ត្រូវ​ជួយ​គាត់ គឺ​ត្រូវ​ជួយ​តាំង​នៅ​ក្នុង​ពោះ បើ​យើង​ធ្វើ​ឲ្យ​ម្តាយ​សប្បាយ​ចិត្ត ទទួល​បាន​ការ​បណ្តុះ​បណ្តាល​តាំង​ពី​នៅ​ក្នុង​ពោះ​ទៀត កូន​កើត​មក​ស្រួល​ចិញ្ចឹម’។

អត្ថបទពាក់ព័ន្ធ៖

អត្ថ​ប្រយោជន៍​នៃ​ការ​អភិវឌ្ឍ​ខួរ​ក្បាល​កូន​តាំង​ពី​នៅ​​ក្នុង​ផ្ទៃ

– កូន​​រួសរាយ និង​អត់ធ្មត់​ខ្ពស់

– កូន​មិន​ងាយ​ឆេវ​ឆាវ

– កូន​មិន​ងាយ​យំ​ពេល​យប់

– កូន​ងាយ​ចុះ​សម្រុង​នឹង​សង្គម

– កូន​ងាយ​យល់​ពី​អ្វីៗ​ជុំវិញ​ខ្លួន និង​ស្រូប​យក​ព័ត៌មាន​លឿន

– សមត្ថភាព​ខួរក្បាល​ខាង​​ស្តាំ​កូន​ខ្លាំង។

ចំណែក​លោកស្រី អ៊ួង លីដា នាយ​ផ្នែកសាល បន្ទប់សម្រាល នៃ​មជ្ឈមណ្ឌល​ជាតិ​គាំពារ មាតា និង​ទារក ក៏​បាន​លើក​ឡើង​ដូច​គ្នា​ដែរ​ថា តែ​កាលណា​ម្តាយ​ពិបាក​ចិត្ត ស្មុគស្មាញ​ច្រើន នោះ​កូន​ក្នុង​ពោះ​ក៏​ស្មុគ​ស្មាញ ស្ត្រេស​ទៅ​តាម​នោះ​ដែរ អ៊ីចឹង​ហើយ​ពេល​ពពោះ​ទោះ​ជា​លំបាក ឬ​ជួប​បញ្ហា​មិន​សប្បាយ​ចិត្ត ក៏​ម៉ាក់ៗ​ត្រូវ​ចេះ​ទប់​អារម្មណ៍ ធ្វើ​ចិត្ត​ឲ្យ​រីករាយ ទើប​មិន​ប៉ះ​ទង្គិច​ដល់​ផ្លូវ​ចិត្ត​យើង​ផង ផ្លូវ​ចិត្ត​កូន​យើង​ទៀត។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

25/02/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?

វិធីងាយៗ ដើម្បីបង្ការ​ការ​បង្ករោគ និងជំងឺផ្សេងៗ អំឡុង​ពេល​ពពោះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Feb 25, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម