backup og meta

បើចាញ់កូនខ្លាំងពិបាកទ្រាំ អាចបន្ធូរអាការៈ តាមវិធីទាំងនេះ

បើចាញ់កូនខ្លាំងពិបាកទ្រាំ អាចបន្ធូរអាការៈ តាមវិធីទាំងនេះ

អាការៈ​ចាញ់​កូន ​មាន​ទាំង​ក្អួត​ និង​ចង្អោរ ហើយ​អាច​កើត​ឡើង​គ្រប់​ពេល​ ទាំង​ពេល​ព្រឹក ​រសៀល ឬ​ល្ងាច ប៉ុន្តែ​វា​ច្រើន​កើត​មាន​ធ្ងន់​ធ្ងរ​នៅ​ពេល​ព្រឹក ។ រោគ​សញ្ញា​ទាំង​នេះ ​អាច​នឹង​មាន​រហូត​ដល់​សប្តាហ៍​ទី​១៤​ នៃ​ការ​ពពោះ គ្នា​យើង​​ខ្លះ អាចក្អួត​ និង​ចង្អោរ​ធ្ងន់​ធ្ងរខ្លាំង​ទៀត​​ផង ធ្វើ​ឲ្យ​អស់​កម្លាំង ពិបាក​ក្នុង​ការ​ផឹក ​និង​ញ៉ាំ​អាហារ។

អាការៈ​ចង្អោរ និង​ក្អួត ដែល​យើង​តែង​ហៅ​ថា ចាញ់​កូន​នោះ បណ្តាល​មក​ពី​ការ​ប្រែប្រួល និង​ផ្លាស់ប្តូរ​កម្រិត​អ័រម៉ូន​ក្នុង​រាង​​កាយ។ នេះ​បើ​តាម​ការ​​លើក​ឡើង​របស់​ប្រធាន​ផ្នែក​​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត

អាការៈ​ចាញ់​កូន​ធម្មតា​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​​កូន​ក្នុង​ផ្ទៃ​នោះ​ទេ ហើយ​ក៏​មិន​មែន​មាន​ន័យ ការ​ព​ពោះ​របស់​យើង​មាន​បញ្ហា​នោះ​ដែរ បើ​ប៉ះពាល់​លុះ​ណា​តែ​ស្ត្រី​មាន​ផ្ទៃពោះ​នោះ​ចាញ់​កូន​ខ្លាំង​មែន​ទែន ញ៉ាំ​អ្វី​មិន​បាន​សោះ ដាក់​ចូល​ទៅ​ក្អួត​មក​វិញ​ទាំង​អស់ បណ្តាល​ឲ្យ​រាងកាយ​ខ្វះ​ជាតិ​ទឹកធ្ងន់ធ្ងរ និង​សារធាតុ​ចិញ្ចឹម ទាំង​ម្តាយ ទាំង​កូន​ក្នុង​ផ្ទៃ។

លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ណែនាំ​ថា បើ​ស្ត្រី​មាន​ផ្ទៃពោះ​ជួប​អាការៈ​ចាញ់​កូន​ធ្ងន់ធ្ងរ ត្រូវ​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​រក​វិធី​កាត់​បន្ថយ​គ្រោះថ្នាក់។ ចំពោះ​វិធី​សាមញ្ញៗ​វិញ លោក​វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​ធ្វើ​តាម​ប៉ុន្មាន​ចំណុច​ខាង​ក្រោម​នេះ៖

– ញ៉ាំអាហារយឺតៗ តិចៗ តែច្រើនដង

– ញ៉ាំថ្នាំវីតាមីន

– ផឹកទឹក ទឹកដោះគោ ឬទឹកផ្លែឈើឲ្យច្រើន ដើម្បីរក្សាជាតិទឹកក្នុងខ្លួន

– ផឹកទឹកខ្ញី ឬរសជាតិជីអង្កាមឲ្យបានច្រើន

– ចៀសវាងអាហារខ្លាញ់ ចៀន បំពង

– កុំគេងភ្លាមបន្ទាប់ពីញ៉ាំអាហាររួច

– សម្រាកឲ្យបានច្រើន

– ត្រូវមានអាហារសម្រន់ក្រៀមៗក្បែរខ្លួនជានិច្ច។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

29/04/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Nosiani


អត្ថបទពាក់ព័ន្ធ

បើស្រ្តីពពោះមិនបញ្ឈប់ទង្វើទាំងនេះទេ អាចនឹងប៉ះពាល់ដល់កូនមិនខាន

ចង់ឆាប់មានកូន ស្រីៗមិនគួររំលងរបបអាហារទាំង៥ប្រភេទនេះឡើយ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Apr 29, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម