backup og meta

ស្រាយ​ចម្ងល់ខ្លះៗរឿងសុខភាព​ផ្លូវភេទ លើស្រ្តីកំពុង​ពពោះ​

ស្រាយ​ចម្ងល់ខ្លះៗរឿងសុខភាព​ផ្លូវភេទ លើស្រ្តីកំពុង​ពពោះ​

ពេល​ដឹង​ថា​មាន​ផ្ទៃ​ពោះ ស្រីៗ​យើង​ពិត​ជា​មាន​អារម្មណ៍​រំភើប​មិន​ខាន​ក្រោយ​ពី​ព្យាយាម​យក​កូន​មក​ច្រើន​ខែ ឬ​ឆ្នាំ​ហើយ​នោះ​។ ពេល​មាន​ផ្ទៃ​ពោះ​​ដំបូងៗ​ស្រីៗ​យើង​នឹង​ត្រូវ​រៀន​សូត្រ​ថា​អ្វី​មាន​សុវត្ថិភាព និង​អ្វី​ខ្លះ​មិន​មាន​សុវត្ថិភាព​ចំពោះ​ខ្លួន​យើង។

យ៉ាង​ណា មាន​​ប្រ​ធាន​បទ​មួយ​ចំនួន​ទំនង​ជា​ស្រីៗ​យើង​មិន​​ហ៊ាន​សួរ​នាំ ឬ​ក៏​គិត​ថា​ជា​រឿង​មិន​ត្រឹម​ត្រូវ​ក៏​មាន​។ ឧទាហរណ៍​ថា​ការ​សម្រេច​កាម​ដោយ​ខ្លួន​ឯ​ង​ពេល​មាន​ផ្ទៃពោះ​ តើ​គ្រោះ​ថ្នាក់​ដល់​ខ្លួន​ និង​កូន​ក្នុង​ផ្ទៃ​ដែរ​ឬទេ​?

ចម្លើយ​សម្រាប់​សំណួរ​ខាង​លើ​នេះ សាមញ្ញ​បំផុត​ គឺ​ថា​ការ​សម្រេច​កាម​ដោយ​ខ្លួន​ឯ​ង​ជា​រឿង​ធម្មជាតិ និង​ជា​សកម្មភាព​ធម្មតា លើក​លែង​តែ​ការ​ពពោះ​របស់​ស្រីៗ​យើង​អាច​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ណាមួយ។ បើ​មិន​មាន​ហានិភ័យ​អ្វី​មួយ​ទេ ការ​សម្រេច​កាម​ដោយ​ខ្លួន​ឯ​ង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​គឺ​មិន​ជា​បញ្ហា​នោះ​ទេ​។

ខាង​ក្រោម​នេះ ក៏​ជា​អ្វី​ស្រីៗ​យើង​កំពុង​ពពោះ​ត្រូវ​ដឹង​ដូច​គ្នា​។​​

. ចុះ​បើ​គ្មាន​អារម្មណ៍​ផ្លូវ​ភេទ​ពេល​ពពោះ​ម៉េច​វិញ?​

ទោះ​បី​ជា​កំពុង​ពពោះ​ក៏​ដោយ ស្រីៗ​យើង​ក៏​នៅតែ​អាច​រួម​ភេទ​បាន​ដូច​គ្នា។ ស្រ្តី​ពពោះ​មួយ​ចំនួន​អាច​នឹង​មាន​ចំណង់​ផ្លូវ​ភេទ​កើន​ឡើង​ផង​ក្នុង​អំឡុង​ពេលនេះ។ ការ​កើន​ឡើង​ចំណង់​ផ្លូវ​ភេទ​អំឡុង​ពេល​ពពោះ​នេះ មកពី​ការ​ប្រែ​ប្រួល​អ័រម៉ូន គឺ​អ័រម៉ូន​ប្រូតេស្តូស្តេរ៉ូន និង​អឺស្រ្តូ​ហ្សែន​កើន​ឡើង ធ្វើ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​ស្រីៗ​យើង​កំពុង​ពពោះ​ក៏​កើន​ឡើង​ដែរ​។

យ៉ាង​ណា​ក៏​មាន​ដែរ​ស្រីៗ​ខ្លះ​ទៀត​បែ​រជា​បាត់បង់​ចំណង់​ផ្លូវ​ភេទ​ទៅ​វិញ ហើយ​ការណ៍​នេះ​គឺ ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​។ ការ​បាត់​បង់​ចំណង់​ផ្លូវ​ភេទ​នេះ ក៏​ព្រោះ​តែ​ស្រីៗ​យើង​មាន​អាការៈ​ចង្អោរ ក្អួត អស់កម្លាំង និង​ការ​ប្រែ​ប្រួល​រាង​កាយ​មួយ​ចំនួន​។ អ្វី​ទាំង​អស់​នេះ​ ធ្វើ​ឲ្យ​ស្រីៗ​យើង​កំពុង​ពពោះ​ គ្មាន​ចំណង់​ផ្លូវ​ភេទ​ដែរ​។

ស្រីៗ​ពពោះ​យើង​ខ្លះ​អាច​នឹង​មាន​អារម្មណ៍​ថា​ឈឺ​រមួល​តិចៗ​ពេល​អារម្មណ៍​ដល់ចំណុច​កំពូល​កើត​មាន​ឡើង​​អំឡុងពេល​រួមភេទ ឬ​សម្រេច​កាម​ដោយ​ខ្លួន​ឯង។ អារម្មណ៍ឈឺ​ចាប់​តិច​តួច​នេះ កើត​មាន​ពេល​សាច់​ដុំ​កន្ត្រាក់​ និង​នាំ​ឲ្យ​មាន​ការ​កន្ត្រាក់​ស្បូន​​​ខុស​ធម្មតា​​មួយ​កើត​ឡើង តែ​វា​នឹង​បាត់​​ទៅ​វិញ​នៅ​ពេល​ក្រោយ​មក​ទៀត​។

មួយ​វិញ​ទៀត បើសិនជា​ស្រីៗ​យើង​មាន​បញ្ហា​ប្រឈម​ខ្ពស់​នឹង​ការ​សម្រាល​មុន​ខែ ការ​ដល់​ចំណុច​កំពូល​នឹង​អាច​បង្កើត​ឱកាស​ឲ្យ​ឆាប់​សម្រាល​កូន​។ ការ​បាញ់​ទឹក​កាម​ចូល​ក្នុង​ទ្វារ​មាស​ក៏​អាច​ធ្វើ​ឲ្យ​មាត់​ស្បូន​ទន់ និង​​រំញោច​ឲ្យ​​មាន​ការ​សម្រាល​ដែរ ​តែ​បើ​ស្រីៗ​យើ​មិន​មាន​បញ្ហា​ប្រ​ឈម​នឹង​ការ​សម្រាល​មុន​ខែ​ទេ ការ​រួម​ភេទ និង​អារម្មណ៍​ដល់​ចំណុច​កំពូល​ជា​រឿង​ធម្មតា​។​

ពេលពពោះ

. អត្ថប្រយោជន៍​នៃ​ការ​សម្រេច​កាម​ពេល​ពពោះ​

​​​​​ស្រ្តី​ពពោះ​មួយ​ចំនួន​អាច​នឹង​មាន​អារម្មណ៍​ថា​ការ​ម្រេច​កាម​បាន​ជួយ​សម្រាល​ភាព​តាន​តឹង​​ពេល​កំពុង​ពពោះ​ផង​ដែរ។ មួយ​វិញ​ទៀត ការ​សម្រេច​កាម​ក៏​អាច​ជាមធ្យោបាយ​មួយ​ផ្សេ​ង​ទៀត ជំនួស​ឲ្យ​ការ​រួម​ភេទ ដោយសារ​​ពិបាក​រួម​ភេទ​ព្រោះ​ពោះ​កាន់តែ​រីក​ធំ​។

ដោយ​សារ​តែ​ពោះ​ស្រីៗ​យើង​កាន់តែ​រីកធំ ការ​ជ្រើស​រើស​ទម្រង់​រួម​ភេទ​ណា​មួយ​អាច​ជួយ​ឲ្យ​យើង និង​ដៃ​គូ​មាន​ក្ដី​សុខ​ក៏ជា​រឿង​ចាំ​បាច់​ដែរ​។ ប្រុសៗ​ខ្លះ​ក៏​អាច​មាន​ក្ដី​បារម្ភ​ដែរ​រឿង​រួម​ភេទ​ពេល​ពពោះ​ ខ្លាច​ថា​អាច​ប៉ះពាល់​ដល់​ដៃគូ និង​កូន​ក្នុង​ផ្ទៃ។ ដូច​នេះ ការ​ពិភាក្សា​យល់​គ្នា​ពី​រឿង​សម្រេច​កាម គឺ​ជា​រឿង​ល្អ​សម្រាប់​យើង​ទាំង​ពីរ​នាក់​។

. ករណី​មិន​គួរ​រួមភេទ ឬ​សម្រេច​កាម​ពេល​ពពោះ

ក្នុង​ករណី​ខ្លះ គ្រូពេទ្យ​អាច​ណែនាំ​ស្រីៗ​យើង​ចៀស​វាង​ការ​រួម​ភេទ​ពេល​ពពោះ នៅ​ដំណាក់​កាល​ណា​មួយ ឬ​ពេញ​មួយ​រយៈពេល​កំពុង​ពពោះ​តែ​ម្ដង​។ ករណី​ទាំង​នោះ​មាន​ដូចជា៖​

  • ស្រីយើង​ប្រឈម​នឹង​ការ​សម្រាល​កូន​មុន​ខែ ឬ ក៏​យើង​ធ្លាប់​មាន​បទពិសោធន៍​សម្រាល​កូន​មុន​ខែ​​។
  • គ្រូពេទ្យ​រក​ឃើញ​ថា​មាន​បញ្ហា​សុក​ពាំង​មាត់​ស្បូន ឬមាត់ស្បូនខ្សោយ  និង​
  • ធ្លាប់​មាន​ប្រ​វត្តិ​ធ្លាក់​ឈាម​តាម​ទ្វារមាស ជា​ដើម​។

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.healthline.com/health/pregnancy/masturbation#times-to-avoid

កំណែ​ប្រែបច្ចុប្បន្ន

04/02/2021

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

រួមភេទពេលពពោះ បើឃើញមានឈាមគួរឲ្យ​បារម្ភអត់?

រួមភេទពេលពពោះក្នុងលក្ខខណ្ឌនេះ ម៉ាក់ៗអាចឆ្លងមេរោគរហូតរលាកស្បូន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Feb 04, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម