បទពិសោធន៍មានផ្ទៃពោះ

បទពិសោធន៍មានផ្ទៃពោះ - មាតិកា​នេះជា​ការ​ចែករំលែក និង​ចងក្រង​បទពិសោធន៍​របស់​​ម៉ាក់ៗ​​ជុំវិញ​អំឡុង​មាន​ផ្ទៃពោះ ឬ​កំពុង​ពពោះ​ ​ថា​តើ​ទម្លាប់ល្អៗ​ណា​ខ្លះ​គួរ​ធ្វើ មិន​គួរ​ធ្វើ អ្វី​គួរ​ញ៉ាំ ឬ​គួរ​ចៀសវាង ដើម្បី​កូន​ក្នុង​ផ្ទៃ មាន​សុខភាព​ល្អ និង​ពពោះ​ដោយ​ជោគជ័យ​តាម​ការ​ចង់បាន និង​ផែនការ​គ្រួសារ​ដែល​គ្រោង​ទុក

ចំណេះដឹងទូទៅ

បទពិសោធន៍មានផ្ទៃពោះ

មើលទម្រង់ពោះម៉ាក់ៗ អាចដឹងភេទកូនក្នុងផ្ទៃ?

ចាស់ៗថា បើពោះម៉ាក់ៗស្រួចកូនក្នុងផ្ទៃគឺប្រុស ហើយបើពោះម៉ាក់ៗមូលកូន​ក្នុងផ្ទៃគឺស្រី។ ចុះពេទ្យ​ជំនាញថាម៉េចវិញ? ការមើលទម្រង់ពោះម៉ាក់អាច​ដឹងភេទកូនក្នុងផ្ទៃមែនឬយ៉ាងណា? លោកស្រីវេជ្ជបណ្ឌិត Sherry A. Ross ឯកទេសសម្ភព និងរោគស្ត្រីនៅមន្ទីរ​ពេទ្យ Providence St. John’s Hospital នៅ Santa Monica រដ្ឋ California និងជាអ្នកនិពន្ធសៀវភៅ She-ology: The Definitive Guide to Women’s Intimate Health បានលើកឡើងថា តាមបទពិសោធន៍ ២៥ ឆ្នាំ​របស់គាត់ ការលើកឡើងនេះមិនពិតទេ។ តាមការសិក្សាបានឱ្យដឹងថា កត្តាដែលជះឥទ្ធិពលដល់ទម្រង់​ពោះ​របស់ម៉ាក់​មាន៖ ១. សាច់ដុំពោះ លោកស្រីវេជ្ជបណ្ឌិត Kecia Gaither នាយកសេវាសម្រាលនៅ Lincoln Medical and Mental Health Center នៅទីក្រុងញូវយ៉ក បានលើកឡើងថា ទម្រង់ពោះរបស់ម៉ាក់ៗ​ពេលពពោះ​មានទំនាក់ទំនង​នឹង​សាច់​ដុំពោះ។ ប្រសិនបើម៉ាក់ៗមានសាច់ដុំពោះតឹងណែន សាច់ដុំពោះនឹងជួយទ្រស្បូន ដូច្នេះជាញឹកញយម៉ាក់ៗដែលមានរាងស្អាតតែងតែមានពោះស្រួចតូច និងខ្ពស់ ជាពិសេសនៅពេល​​ពពោះ​ដំបូង។ លោកស្រី Katie Page ឆ្មបបំរើការនៅ Lynchburg […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស