backup og meta

រឿងរ៉ាវ ៧យ៉ាង ប្តីប្រពន្ធគួរដឹងមុនសម្រេចចិត្តយកកូន

រឿងរ៉ាវ ៧យ៉ាង ប្តីប្រពន្ធគួរដឹងមុនសម្រេចចិត្តយកកូន

ការ​សម្រេច​ចិត្ត​យក​កូន មិន​មែន​ជា​រឿង​គួរ​ធ្វើ​ភ្លាម​ៗ​ទេ ប្ដី​ប្រពន្ធ​ត្រូវ​ពិភាក្សា និង​រៀប​ចំ​គម្រោង​យក​កូន​ឲ្យ​បាន​ហ្មត់ចត់ ទើប​ពេល​អា​អូន​កើត​មក យើង​មិន​បារម្ភ​មុខ​ក្រោយ។ ទន្ទឹម​នឹង​នេះ លោក​វេជ្ជបណ្ឌិត សឿច័ន្ទ​ វិសាល ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​បាន​ពន្យល់​ឲ្យ​ដឹង​ពី​រឿង​រ៉ាវ ៧យ៉ាង​ដែលប្ដី​ប្រព័ន្ធ​ត្រូវ​ដឹង​នៅ​ពេល​ចង់​បាន​កូន​ដូច​ជា៖

ទី១. ចំនួន​អូវុល​របស់​ស្ត្រី​មាន​កំណត់ ដើម្បី​បន្ត​ពូជ។ អត្រា​បង្ក​កំណើត​នឹង​ធ្លាក់​ចុះ​យ៉ាង​ច្រើន​នៅ​ចាប់​ពី​អាយុ​៣៥​ឆ្នាំ​ឡើង​ទៅ។ ដល់​អាយុ​ ៣៧​ឆ្នាំ ស្ត្រី​ប្រើ​ប្រាស់​អូវុល​អស់​៩០% (នៅ​សល់​១០%​សម្រាប់​បន្ត​ពូជ) ខណៈ​នេះ​ដែរ បុរស​ចាប់​ផ្ដើម​ផលិត​ស្ពែម៉ាតូសូអ៊ីត នៅ​ពេល​ពេញ​វ័យ​រហូត​ដល់​ជីវិត​ចុង​ក្រោយ។ ទោះ​ជា​យ៉ាង​ណា គុណភាព​ស្ពែម៉ាតូសូអ៊ីត​នឹង​ថយ​ចុះ​ពេល​វ័យ​កាន់​តែ​ច្រើន។

ទី២. ក្នុង​ពេល​បញ្ចេញ​ទឹក​កាម​ម្ដង បុរស​បញ្ចេញ​ប្រហែល​ ១០០​លាន​ស្ពែម៉ាតូសូអ៊ីត។ ស្ត្រី​ភេទ​បញ្ចេញ​ពង​ទុំ (អូវុល) ក្នុង​១ខែ​ចំនួន​តែ​១​គត់។ ក្នុង​១​ជីវិត​មនុស្ស​ស្រី​មាន​ប្រហែល ៥០០​អូវុល។

ទី៣. បុរស និង​ស្ត្រី​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​សុខភាព​មុន​ពេល​កំណត់​ថា ​យក​បេប៊ី​ដូច​ជា ត្រូវ​មាន​គីឡូ​សម​ស្រប (BMI) មិន​ជក់​បារី កាត់​បន្ថយ​គ្រឿង​ស្រវឹង និង​កាហ្វេ ហាត់​ប្រាណ​ដើម្បី​បង្កើន​នូវ​លទ្ធភាព​មាន​កូន ទាំង​នេះ​ជា​កត្តា​សំខាន់​អាច​ប៉ះពាល់​ដល់​សុខភាព​កូន​ពេល​កើត​មក។

ទី៤. ពេល​វេលា​មាស (ពេល​វេលា​ល្អ​បំផុត) ដើម្បី​បង្ក​កំណើត​ក្នុង​១​ខែ មាន​ចំនួន​៦​ថ្ងៃ​គឺ ៥​ថ្ងៃ​មុន​និង​ថ្ងៃ​ពង​ទុំ (អូវុល​ជ្រុះ) (មាន​ន័យ​ថា ពី​ថ្ងៃ​ទី​៩-ទី១៤​នៃ​រដូវ សម្រាប់​វដ្ដ​រដូវ​ទៀង ២៤​ថ្ងៃ) រួម​ភេទ​រាល់​ថ្ងៃ ឬ​២​ថ្ងៃ​ម្ដង​នឹង​បង្កើន​ឱកាស​មាន​កូន។

ទី៥. អត្រា​លទ្ធភាព​មាន​កូន​របស់​ស្ត្រី​ថយ​ចុះ​ទៅ​តាម​អាយុ ដូច្នេះ​ស្ត្រី​ព្យាយាម​មាន​កូន​ឲ្យ​បាន​ឆាប់​កាន់​តែ​ល្អ។ ស្ត្រី​អាយុ​ក្រោម​៣០​ឆ្នាំ មាន​ឱកាស​មាន​កូន​តែ ​២០%​នៃ​ខែ​នីមួយៗ។ ឱកាស​មាន​កូន​នេះ​នឹង​ថយ​ចុះ​នៅ​សល់​តែ​៥% ប៉ុណ្ណោះ​ចំពោះ​ស្ត្រី​ដែល​មាន​អាយុ​ ៤០ឆ្នាំ។ ចំពោះ​បុរស​មាន​អាយុ​ចាប់​ពី​៤៥​ឆ្នាំ​ឡើង មាន​ហានិភ័យ​រលូត​កូន​ខ្ពស់ និង​កូន​អាច​មាន​ជំងឺ អូទីស្សឹម។

ទី៦. ភាគ​ច្រើន​ប្ដី​ប្រពន្ធ​នឹង​មាន​កូន​ក្នុង​រង្វង់​១​ឆ្នាំ​ក្រោយ​នៅ​ជា​មួយ​គ្នា។ ប្រសិន​បើ​ ១២​ខែ (៦​ខែ​ចំពោះ​ស្ត្រី​អាយុ​ចាប់​ពី ៣៥​ឆ្នាំ​ឡើង) មិន​មាន​កូន គួរ​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ឯកទេស​សម្ភព និង​រោគ​ស្ត្រី​ពី​វិបត្តិ​អត់​កូន ដើម្បី​ព្យាបាល។

ទី៧. ជំងឺ​កាម​រោគ​ឆ្លង​តាម​ការ​រួម​ភេទ HIV/AIDS របេង​ប្រដាប់​ភេទ ជំងឺ​ស្រឡទែន​បន្ទាប់​ពី​ពេញវ័យ (បុរស) ពង​ស្វាស​មិន​ធ្លាក់​ចូល​ថង់ ជំងឺ​ពង​ញី​កណ្ដាញ់ (PCOS) ជំងឺ​ដុំ​ឈាម​រដូវ រដូវ​មិន​ទៀង ប៉ះពាល់​ជាមួយ​សារធាតុ​គីមី និង​អាច​ធ្វើ​ឲ្យ​អត្រា​បង្ក​កំណើត​ថយ​ចុះ។

ការ​សម្រេច​ចិត្ត​យក​កូន

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

13/07/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

រឿងសំខាន់ៗប្តីប្រពន្ធត្រូវធ្វើ ដើម្បីត្រៀមលក្ខណៈយកកូន

ស្រីៗ​កំពុងព្យាយាមយកកូន ចាក់វ៉ាក់សាំងកូវីដ១៩ បានអត់?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 13, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម