ស្វាមីភរិយាកំពុងត្រៀមយកកូន និងចង់បានកូនត្រូវដឹងថាការទទួលបានអាហារូបត្ថម្ភត្រឹមត្រូវ សុខភាពរាងកាយល្អ សុទ្ធតែមានឥទ្ធិពលលើការចង់បានកូនរបស់យើង។ ជាមួយគ្នានេះដែរវីតាមីនសំខាន់មួយដែលទាំងស្វាមី និងភរិយាត្រូវតែមានគ្រប់គ្រាប់សម្រាប់ត្រៀមយកកូនដែរនោះ គឺអាស៊ីដហ្វូលិក។ អាស៊ីតហ្វូលិក ជាវីតាមីនមួយប្រភេទស្ថិតក្នុងក្រុមវីតាមីន B ដែលស្វាមីភរិយាទាំងឡាយអាចរកបានក្នុងរបបអាហារជាក់លាក់មួយចំនួន។
អាស៊ីដហ្វូលិក ត្រូវការដើម្បីជួយដល់ការបង្កើតកោសិកាឈាមក្រហម និងការផលិតDNA។ អាស៊ីដប្រភេទនេះ ក៏ដើរតួសំខាន់ក្នុងការបែងចែកកោសិកាផងដែរ។ ដូចគ្នាដែរ បើសិនជាមានកម្រិតអាស៊ីដហ្វូលិកក្នុងឈាមទាប ក៏មានទំនាក់ទំនងនឹងការកើតជំងឺស្លេកសាំងដែរ។
១. អាស៊ីដហ្វូលិកនិងសុខភាពបង្កកំណើតបុរស
កន្លងមកគេដឹងច្បាស់ណាស់ថាស្រ្តីក្នុងវ័យបន្តពូជត្រូវការអាស៊ីដហ្វូលិក ប៉ុន្តែអាស៊ីដនេះ មានប្រយោជន៍ ឬចាំបាច់សម្រាប់បុរសក្នុងវ័យបន្តពូជដែរទេ? មុននឹងមានការបង្កកំណើតបានជាអំប្រ៊ីយ៉ុង ចាំបាច់ត្រូវមានការរួមគ្នារវាងស៊ុតញី និងមេជីវិតឈ្មោល។
ក្នុងដំណើរការចេញពីកោសិកាបន្តពូជដើមទៅជាកោសិកាមេជីវិតឈ្មោលគឺត្រូវការរយៈពេល៦០ថ្ងៃ។ អាស៊ីដហ្វូលិកជាសារធាតុចិញ្ចឹមសំខាន់ នៅពេលមានការបែងចែកកោសិកា និងសំយោគDNA។
កម្រិតអាស៊ីដហ្វូលិកនៅក្នុងទឹកកាមមានទំនាក់ទំនងទៅនឹងចំនួនមេជីវិតឈ្មោល និងសុខភាពមេជីវិតឈ្មោល។ ការសិក្សាមួយបានរកឃើញថា កម្រិតអាស៊ីដហ្វូលិកទាបក្នុងទឹកកាមមានទំនាក់ទំនងនឹងការចុះខ្សោយរបស់DNAមេជីវិតឈ្មោល។ ដូចនេះហើយ បានជាប្រុសៗក៏ចាំបាច់ត្រូវការអាហ៊ីដហ្វូលិកនេះដែរ សម្រាប់សុខភាពមេជីវិតឈ្មោលរបស់ខ្លួន។
ចង់ពិនិត្យសុខភាពឆ្អឹង ចុចទីនេះ!
កម្មវិធីពិនិត្យជំងឺមហារីកមាត់ស្បូនអនឡាញ
កម្មវិធីពិនិត្យជំងឺមហារីកសុដន់អនឡាញ
ការវាយតម្លៃមុន/អំឡុងពេល/និងក្រោយពេលអស់រដូវ
កម្មវិធីពិនិត្យជំងឺមហារីកក្រពេញអូវែអនឡាញ
២. អាស៊ីដហ្វូលិកនិងសុខភាពបង្កកំណើតស្រ្តី
ស្រ្តីដែលមានកម្រិតអាស៊ីដហ្វូលិកទាបក្នុងរបបអាហារមានហានិភ័យខ្ពស់មានកូនខូចប្រព័ន្ធប្រសាទ ទាក់ទងនឹងខួរក្បាល និងឆ្អឹងខ្នង។ ពេលយើងនិយាយដល់ការចាប់ផ្ដើមលូតលាស់របស់ទារក វានឹងមានហេតុផលសមរម្យដែលយើងនិយាយដល់អាស៊ីដហ្វូលិកអាចជួយដល់ការបែងចែកកោសិកា ក៏ដូចជាការលូតលាស់កូនក្នុងផ្ទៃ។
ថ្វីត្បិតដែរអាស៊ីដហ៊ូលិកមិនអាចការពារកូនពីបញ្ហាខូចប្រព័ន្ធប្រសាទបានទាំងស្រុង តែថាអាស៊ីដហ្វូលិកបានរួមចំណែកដល់ទៅ៦០ភាគរយ ការពារកូនមិនឲ្យជួបបញ្ហានៅក្នុងផ្ទៃ។ ក្រៅពីនេះ អាស៊ីដហ្វូលិកក៏អាចមានប្រយោជន៍ផ្សេងទៀតដូចជា៖
- កាត់បន្ថយហានិភ័យខូចបេះដូងកូនក្នុងផ្ទៃពីកំណើត
- កាត់បន្ថយហានិភ័យកូនកើតមិនគ្រប់ខែ និងបន្ថយហានិភ័យកូនកើតមិនគ្រប់គីឡូ
- បង្កើនកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូន និងកាត់បន្ថយបញ្ហាវដ្ដរដូវមិនទៀងទាត់
នៅមានហេតុផលជាច្រើនផ្សេងទៀត ដែលស្រ្តីកំពុងចង់បានកូន ឬព្យាយាមយកកូនត្រូវប្រាកដថាបានទទួលកម្រិតអាស៊ីដហ្វូលិកគ្រប់គ្រាន់។
៣. ប្រភពអាស៊ីដហ្វូលិក
ជាការណែនាំ បរិមាណអាស៊ីដហ្វូលិកត្រូវទទួលបានក្នុងមួយថ្ងៃរួមមាន៖
- ៤០០មីក្រូក្រាមសម្រាប់បុរស និងស្រ្តីមានអាយុ១៤ឆ្នាំឡើង
- ៥០០មីក្រូក្រាម សម្រាប់ស្រ្តីបំបៅដោះកូន
- ៦០០មីក្រូក្រាម សម្រាប់ស្រ្តីមានផ្ទៃពោះ
សម្រាប់ស្រ្តីកំពុងព្យាហាមយកកូនគួរទទួលបានអាស៊ីដហ្វូលិកប្រចាំថ្ងៃចន្លោះពី៤០០ទៅ១០០០មីក្រូក្រាម។ បើសិនជាស្រីៗយើងមានប្រវត្តិគ្រួសារមានសមាជិកមានជំងឺអូទីស្សឹម ឬការលូតលាស់យឺតយ៉ាវ គ្រូពេទ្យអាចណែនាំទទួលបានអាស៊ីដហ្វូលិកលើសពី២ ០០០មីក្រូក្រាមក្នុងមួយថ្ងៃ។ ការអាចប្រើអាហារបំប៉ន សម្រាប់ទទួលបានអាស៊ីដហ្វូលិក យកល្អគួរពិគ្រោះជាមួយគ្រូពេទ្យ។
អាហារសម្បូរដោយអាស៊ីដហ្វូលិកមានដូចជា ខាត់ណាខៀវ ទំពាំងបារាំង ផ្លែបឺរ ថ្លើមគោ និងស្ពៃពួយឡេង ក្រូច ចេក ល្ហុង ពពួកសណ្ដែក ក្ដាម និងទឹកប៉េងប៉ោះ ជាដើម។
ស្វែងយល់បន្ថែមពីការត្រៀមយកកូន៖
- ស្រីៗកំពុងព្យាយាមយកកូន កុំមើលរំលងអាហារូបត្ថម្ភទាំងនេះ
- ហេតុអ្វីការសម្រកទម្ងន់មុនពេលយកកូន ល្អសម្រាប់ស្រ្តី?
- រឿងរ៉ាវ ៧យ៉ាង ប្តីប្រពន្ធគួរដឹងមុនសម្រេចចិត្តយកកូន
- ៦ សំណួរ-ចម្លើយ អ្នកព្យាយាមយកកូន គួរស្វែងយល់
- គន្លឹះថែទាំសុខភាពឲ្យល្អពេលពពោះ វ័យខ្ទង់២០ឆ្នាំ ៣០ឆ្នាំ ៤០ឆ្នាំ
- សង្ស័យថាមានផ្ទៃពោះ ស្រីៗគួរធ្វើតេស្តពេលណាល្អ?
[embed-health-tool-ovulation]