backup og meta

ស្វាមីភរិយា​ចង់​បាន​កូន គួរ​ដឹង និង​ត្រូវ​ត្រៀម​អ្វី​ខ្លះ?

ស្វាមីភរិយា​ចង់​បាន​កូន គួរ​ដឹង និង​ត្រូវ​ត្រៀម​អ្វី​ខ្លះ?

និយាយ​ដល់​រឿង​មាន​កូន ប្តី​ប្រពន្ធ​ខ្លះ ស្តាប់​ទៅ​ច្បាស់​ជា​មាន​អារម្មណ៍​កំសត់​បន្តិច​ហើយ ព្រោះរៀប​ការ​ច្រើន​ឆ្នាំ​ហើយ​នៅ​តែ​មិន​ទាន់​មាន​កូន​នឹង​គេ​ទៀត។ អារម្មណ៍​នេះ ‘ Hello គ្រូពេទ្យ’ យល់​ហើយ អ៊ីចឹង​បាន​ខំ​រើស​យក​អត្ថបទ​នេះ មក​ណែនាំ​គ្នា​យើង​ឲ្យ​បាន​ដឹង​ខ្លះ បើ​ចង់​បាន​កូន ត្រូវ​រៀប​ចំខ្លួន និង​ត្រៀម​អ្វី​ខ្លះ តម​អី​ខ្លះ?

១- ត្រៀម​ឲ្យ​បាន​រួច​រាល់​ដើម្បី​មាន​ផ្ទៃ​ពោះ

ជា​រៀង​រាល់​ខែ យ៉ាង​ហោច​ណាស់ មាន​ម្នាក់​ក្នុង​ចំណោម​ស្រីៗ ៣​នាក់ មាន​ផ្ទៃ​ពោះ ដូច្នេះ​ត្រូវ​ត្រៀម​ខ្លួន​ឲ្យ​បាន​រួច​រាល់។ សុខ​ភាព​យើង​មុន​ពេល​ពពោះ ជា​គ្រឹះ​ក្នុង​ការ​រៀប​ចំ​សុខភាព​កូន​យើង​ល្អ​យូរ​អង្វែង ហើយ​ដើម្បី​ទទួល​បាន​សុខភាព​ល្អ ស្រីៗ​គ្នា​យើង​គួរ​អនុវត្ត​តាម​ការ​ណែនាំ​ខាង​ក្រោម​នេះ តាម​តែ​អាច​ធ្វើ​បាន។

  • ថែទាំ និង​ការពារ ការ​លូតលាស់ និង​សុខភាព​កូន​យើង​សម្រាប់​ថ្ងៃ​អនាគត
  • ពង្រឹង​សុខភាព​បង្ក​កំណើត​យើង​ឲ្យ​បាន​ល្អ
  • កាត់​បន្ថយ​ហានិភ័យ​ផល​វិបាក​ក្នុង​ការ​ពពោះ

នៅ​ពេល​ណា​មួយ យើង​ចាប់ផ្ដើម​ព្យាយាម​យក​កូន (ឈប់​ពន្យា​រកំណើត) នៅ​អំឡុង​ពេល ២-៣ សប្តាហ៍​ដំបូង គ្នា​យើង​មិន​អាច​ដឹង​ថា យើង​មាន​ផ្ទៃ​ពោះ ឬ​គ្មាន​នោះ​ទេ។ ហេតុ​នេះ រៀប​ចំ​សុខភាព​យើង​ឲ្យ​បាន​ល្អ​ជា​មុន អាច​ធ្វើ​ឲ្យ​អារម្មណ៍​យើង​កាន់​តែ​មាន​ទំនុក​ចិត្ត និង​វិជ្ជមាន ពេល​ធ្វើ​តេស្ត​ដឹង​ថា​មាន​ផ្ទៃ​ពោះ។ ចុះ​គ្នា​យើង​ត្រៀម​ខ្លួន​យក​កូន​ឬនៅ? បើ​ត្រៀម​រួច​រាល់​ហើយ អាច​ព្យាយាម​តាម​ការ​ណែនាំ​ខាង​ក្រោម៖

រឿង​មិន​គួរ​ធ្វើ៖ ទម្លាប់​មិន​ល្អ​ជា​ច្រើន​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​យើង សុទ្ធ​តែ​អាច​ប៉ះពាល់​ដល់​ការ​បង្ក​កំណើត និង​សុខភាព​គភ៌​ក្នុង​ផ្ទៃ ដូចជា​ ជក់​បារី ផឹក​គ្រឿង​ស្រវឹង  និង​ថ្នាំ​ញៀន​ផ្សេងៗ។

រឿង​ត្រូវ​ធ្វើ៖ ទម្លាប់​រស់​នៅ​ល្អៗ​មួយ​ចំនួន សុទ្ធ​តែ​អាច​ជួយ​យើង​ឲ្យ​ឆាប់​មាន​កូន និង​អាច​ថែរក្សា​សុខភាព​គភ៌​អំឡុង​ពេល​ពពោះ បាន​យ៉ាង​ល្អ ដូច​ជា៖

  • ចាប់​ផ្តើម​ញ៉ាំ​អាស៊ីដ​ហ្វូលីក ព្រោះ​អាស៊ីដ​ខ្លាញ់​ល្អ​ប្រភេទ​នេះ រាង​កាយ​យើង​ត្រូវ​ការ​ជា​ចាំ​បាច់។
  • រៀប​ចំ​របប​អាហារ​មាន​សុខភាព​ល្អ ព្រោះ​មិន​ត្រឹម​តែ​ជួយ​ដល់​ការ​បង្ក​កំណើត​យើង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អាច​ជួយ​ឲ្យ​អូនៗ​ក្នុង​ផ្ទៃ​កើត​មក​មាន​សុខភាព​ល្អ​ទៀត​ផង។
  • កាត់​បន្ថយ​ជាតិ​កាហ្វអ៊ីន បើ​យើង​ជា​មនុស្ស​ញៀន​កាហ្វេ (ផឹក​ច្រើន​ជាង ២០០ មិល្លីក្រាម/ថ្ងៃ)។
  • បើ​លើស​ទម្ងន់ គឺ​រក្សា​ទម្ងន់​ខ្លួន​យើង​មិន​ក្បែរ​កម្រិត​សុខភាព​ល្អ។ (របៀបគណនាទម្ងន់)
  • ត្រូវ​សកម្ម ដូច​ជា​ហាត់​ប្រាណ ព្រោះ​សុទ្ធ​តែ​អាច​ជួយ​ពង្រឹង​សុខភាព​បន្ត​ពូជ និង​ជួយ​ទាំង​ម៉ាក់ ក៏​ដូច​ជា​បេប៊ី​មាន​សុខភាព​ល្អ​អំឡុង​ពេល​ពពោះ។
  • បើ​ឆ្នាំ​មុន នៅ​មិន​ទាន់​បាន​ពិនិត្យ​សុខភាព​មាត់​ស្បូន​ទេ​នោះ គួរ​តែ​ពិនិត្យ​ឲ្យ​ហើយ។
  • ត្រូវ​ប្រាកដ​ថា យើង​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺកញ្ជ្រិល ស្រឡទែន ស្អូច​រួច​រាល់ ព្រោះ​ជំងឺ​ស្អូច អាច​បង្ក​ផល​វិបាក​ដល់​ការ​លូតលាស់​របស់​គភ៌​ក្នុង​ផ្ទៃ។
  • គួរ​ធ្វើ​តេស្ត​រក​មើល​ជំងឺ​កាមរោគ បើ​សង្ស័យ​ថា​ខ្លួន​យើង​មាន​ឆ្លង​ជំងឺ​នេះ។

២- តាម​ដាន​វដ្ត​រដូវ​ឲ្យ​បាន​ខ្ជាប់​ខ្ជួន

ស្រីៗ​មួយ​ចំនួន សុទ្ធ​តែ​ដឹង​ពី​ថ្ងៃ​ដែល​ត្រូវ​មក​រដូវ ប៉ុន្តែ​ក៏​មាន​ខ្លះ​ទៀត នឹង​មិន​អាច​ដឹង​ច្បាស់​ទេ បើ​ប្រើ​ថ្នាំ​ពន្យារកំណើត​អស់​រយៈ​ពេល​ច្រើន​ឆ្នាំ​នោះ។

ត្រូវ​ចេះ​កត់​ចំណាំ​ថ្ងៃ​មក​រដូវ​ដំបូង រហូត​ដល់​ថ្ងៃ​មក​ម្តង​ទៀត។ ធ្វើ​បែប​នេះ យើង​អាច​ដឹង​ច្បាស់​ពី​ចំនួន​ថ្ងៃ​យើង​មក​រដូវ ក៏​អាច​ដឹង​ច្បាស់​ថា​ថ្ងៃ​ណា ពង​មេជីវិត​ញី ទុំ​ជ្រុះ​ដូច​គ្នា ដែល​ជា​ឱកាស​ល្អ​បំផុត​សម្រាប់​បង្ក​កំណើត។ យើង​អាច​ស្វែង​យល់​ពី​វដ្ត​រដូវ​យើង តាម​វិធី​សាស្ត្រ​ខាង​ក្រោម៖

ប្រើ​បច្ចេក​វិទ្យា​ជា​ជំនួយ៖ មាន​កម្មវិធី​ទូរសព្ទ​ជាច្រើន អាច​ជួយ​យើង​តាម​ដាន​វដ្ត​រដូវ និង​ថ្ងៃ​ពង​មេជីវិត​ញី​ទុំ​ជ្រុះ។

ទុក​ពេល​វេលា​ឲ្យ​រាង​កាយ​យើង​សម្រប​ខ្លួ៖ បើ​សិន​ជា​យើង​ឈប់​ប្រើ​ថ្នាំ​ពន្យា​រកំណើត (ថ្នាំ​គ្រាប់) រដូវ​យើង ប្រហែល​ជា​មក​តិច​ខុស​ធម្មតា នៅ​អំឡុង ២-៣ ខែ​ដំបូង ព្រោះ​ជា​អំឡុង​ពេល​រាង​កាយ​យើង​កំពុង​កែ​សម្រួល​កម្រិត​អ័រម៉ូន​ឡើង​វិញ។

អត្ថបទ​ពាក់​ព័ន្ធ៖

៣- កុំ​ឈប់​ប្រើ​ប្រាស់​ថ្នាំ​ពេទ្យ បើ​មិន​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ

បើ​យើង​មាន​ប្រើ​ថ្នាំ​ជា​ប្រចាំ​ដើម្បី​ព្យាបាល​ជំងឺ​ណា​មួយ ឬ​ស្ថានភាព​សុខភាព​ណា​មួយ គួរ​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ​យើង​ជា​មុន ឬ​អ្នក​ជំនាញ​ឲ្យ​បាន​ត្រឹម​ត្រូវ មុន​នឹង​ចាប់​ផ្តើម​សម្រេច​ចិត្ត​យក​កូន។ កុំ​ឈប់​លេប​ថ្នាំ​ដោយ​ខ្លួន​ឯង ព្រោះ​រោគសញ្ញា​ជំងឺ​យើង អាច​នឹង​ត្រលប់​មក​វិញ ហើយ​ធ្ងន់ធ្ងរ​ជាង​មុន​ទៀត។ បើ​មាន​ចម្ងល់​ណា​មួយ សូម​ពិភាក្សា​ជា​មួយ​ពេទ្យ ពេទ្យ​អាច​មាន​វិធី​ព្យាបាល​យើង​ដោយ​សុវត្ថិភាព​អំឡុង​ពេល​ពពោះ។

៤- កុំ​ធ្វើ​ឲ្យ​រាង​ការ​ហត់​នឿយ​ពេក

ព្យាយាម​យក​កូន អាច​នាំ​ឲ្យ​រាងកាយ​យើង​ហត់​នឿយ​ខ្លាំង អាស្រ័យ​លើ​ហេតុផល​ជាច្រើន។ រក្សា​សុខភាព​ផ្លូវ​ចិត្ត​យើង​ឲ្យ​បាន​ល្អ គឺ​ជា​រឿង​សំខាន់​បំផុត ទាំង​មុន​ពេល​ពពោះ និង​អំឡុង​ពេល​ពពោះ។

អត្ថបទ​ពាក់​ព័ន្ធ៖

៥- ត្រូវ​ដឹង! ពេល​ណា​គួរ​រក​ជំនួយ​ដើម្បី​ជួយ​ផែនការ​ពពោះ​ទទួល​បាន​ជោគជ័យ

បើ​យើង​រួម​ភេទ​ទាំង​មិន​បាន​ការ​ពារ​រយៈ​ពេល​ពេញ​មួយ​ឆ្នាំ​ហើយ នៅ​តែ​គ្មាន​បេប៊ី​ទៀត (២-៣ ដង/សប្តាហ៍) អាច​ទៅ​ជួយ​ពេទ្យ។ បើ​យើង​មាន​បញ្ហា​សុខភាព​ណា​មួយ ពិសេស​ដុះ​សាច់​ក្នុង​ស្បូន ឬ​លក្ខខណ្ឌ​ជំងឺ Polycystic Ovary Syndrome (PCOS) ដែលកើតឡើងដោយសារតែនៅក្នុងរាងកាយមានវិសមភាពនៃអ័រម៉ូនភេទ មាន​វ័យ ៣៦ឆ្នាំ ឬច្រើន​ជាង​នេះ គួរ​ពិភាក្សា​ជាមួយ​ពេទ្យ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Top tips for getting pregnant

កំណែ​ប្រែបច្ចុប្បន្ន

11/05/2020

អត្ថបទ​ដោយ សន សុភា

ត្រួតពិនិត្យដោយ ទូច សុខា

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ក្រោយសម្រាលកូន ម៉េចម៉ាក់ៗជាច្រើន ឧស្សាហ៍មួម៉ៅ ខឹងច្រើន និងពិបាកគ្រប់គ្រងអារម្មណ៍?

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?


ត្រួតពិនិត្យដោយ

ទូច សុខា


អត្ថបទ​ដោយ សន សុភា · កែ May 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម