backup og meta

ញ៉ាំម្នាស់អាចជួយឲ្យស្រួលសម្រាលកូន ហើយកើតលឿន?

ញ៉ាំម្នាស់អាចជួយឲ្យស្រួលសម្រាលកូន ហើយកើតលឿន?

ម៉ាក់ៗ​ពពោះ​ណា​ក៏​ដូច​គ្នា​ដែរ ចង់​ឲ្យ​ពេល​សម្រាល​កូន​ស្រួល ហើយ​កូន​ឆាប់​ចេញ​មក​លឿន។ ទាក់​ទង​នឹង​រឿង​នេះ ម៉ាក់ៗ​ខ្លះ​និយាយ​តៗ​គ្នា​ថា ចង់​ឆាប់​កើត​កូន ហើយ​ស្រួល​កើត ស្ត្រី​ពពោះ​គួរ​ញ៉ាំ​ផ្លែ​ម្នាស់​ឲ្យ​បាន​ច្រើន​ទៅ​ល្អ​ហើយ។ ប៉ុន្តែ គ្រូពេទ្យ​ជំនាញ​បដិ​សេធ​ការ​លើក​ឡើង​បែប​នេះ​។

លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​ នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែនសុខ បាន​ពន្យល់​ឲ្យ​ដឹង​ថា ចំពោះ​ការ​លើក​ឡើង​បែប​នេះ ​មិន​ពិត​នោះ​ទេ។ វា​គ្រាន់​តែ​ជា​ពាក្យ​ដែល​ចាស់ៗ​និយាយ​ត​គ្នា​ប៉ុណ្ណោះ ហើយ​មាន​ម៉ាក់​ៗ​កំពុង​មាន​ផ្ទៃពោះ​ខ្លះ​ទៀត​យល់​ថា ញ៉ាំ​ម្នាស់​អាច​លាង​ស្បូន​ឲ្យ​ស្អាត​បាន និង​ធ្វើ​ឲ្យ​ស្បូន​កន្ត្រាក់ ជា​ហេតុ​ធ្វើ​ឲ្យ​ឆាប់​កើត​កូន តែ​វា​ក៏​គ្រាន់​តែ​ជា​ការ​យល់​ឃើញ​ខុស​ដូច​គ្នា​ដែរ។

ម្នាស់១

លោក​បន្ត​ថា ផ្លែ​ម្នាស់​គ្រាន់​តែ​ជា​ផ្លែ​ឈើ​មួយ​មុខ​ប៉ុណ្ណោះ មិន​អាច​ជួយ​ឲ្យ​ម៉ាក់ៗ​ឆាប់​សម្រាល ឬ​សម្រាល​កូន​ស្រួល​បាន​ទេ។ ស្ត្រី​ពពោះ​ត្រូវ​ដឹង​ថា ការ​ឈឺ​ពោះ​សម្រាល​កូន​ផ្អែក​លើ​កត្តា​ជា​ច្រើន គ្រាន់​តែ​ញ៉ាំ​ផ្លែ​ម្នាស់​មិន​អាច​ជួយ​អ្វី​បាន​ទេ ហើយ​ការ​ដែល​សម្រាល​កូន​ស្រួល ឬ​ពិបាក​សម្រាល គឺ​អាស្រ័យ​ទៅ​លើ​សរីរាង្គ​បន្ត​ពូជ​មាន​មាត់ស្បូនបើកបានល្អ ស្បូនកន្ទ្រាក់ទៀងទាត់  និង​កាយ​សម្បទា​របស់​ម្ដាយ​ផ្ទាល់​តែ​ម្ដង។

វេជ្ជបណ្ឌិត​រូប​នេះ​បញ្ជាក់​ថា នេះ​មិន​មែន​មាន​ន័យ​ថា ម្ដាយ​គ្រប់​រូប​ដែល​កំពុង​មាន​ផ្ទៃពោះ មិន​អាច​ញ៉ាំ​ម្នាស់ ឬ​ញ៉ាំ​ហើយ​អាច​ប្រឈម​នឹង​ផល​ប៉ះពាល់​អី​ទេ។ លើស​ពី​នេះ ម្នាស់​ក៏​ជា​ប្រភព​នៃ​សារធាតុ​ចិញ្ចឹម​ដែល​ម៉ាក់​ៗ​គួរ​ញ៉ាំ​ដើម្បី​ជួយ​ដល់​សុខភាព និង​ការ​លូត​លាស់​របស់​កូន​បាន​ដែរ ព្រោះ​វា​មាន​ផ្ទុក​ វីតាមីនC ម៉ាញ៉េស្យូម និង​ជាតិ​ដែក​។ល។ ប៉ុន្តែ បើ​ម៉ាក់ៗ​ញ៉ាំ​ម្នាស់​ច្រើន ក៏​អាច​មាន​ផល​ពិបាក​តិច​តួច​ដែរ​ដូច​ជា៖

– ចង្អោរ

– ក្អួត

– ចុកពោះ ឬ​រាក​រូស ជាដើម។

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Is It Safe To Eat Pineapple During Pregnancy?

https://momlovesbest.com/pineapple-during-pregnancy

Is it safe to eat pineapple during pregnancy?

https://www.babycenter.in/x25008029/is-it-safe-to-eat-pineapple-during-pregnancy

Is It Safe to Eat Pineapple in Pregnancy?

https://parenting.firstcry.com/articles/is-it-safe-to-eat-pineapple-in-pregnancy/

កំណែ​ប្រែបច្ចុប្បន្ន

25/11/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

អំឡុងពេលវះកាត់សម្រាលកូន ម៉ាក់ៗក៏អាចចងដៃស្បូនពន្យារកំណើតតែម្ដង!

ស្រីៗពពោះម៉ាស្សាបានអត់? មានគុណប្រយោជន៍ម៉េចខ្លះ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Nov 25, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម