backup og meta

កត្តាទាំងនេះ ធ្វើឲ្យម៉ាក់ៗប្រឈមនឹងបញ្ហាធ្លាក់ឈាមក្រោយសម្រាល

កត្តាទាំងនេះ ធ្វើឲ្យម៉ាក់ៗប្រឈមនឹងបញ្ហាធ្លាក់ឈាមក្រោយសម្រាល

នៅ​ពេល​ស្ត្រី​សម្រាល​កូន​រួច នឹង​មាន​ធ្លាក់​ឈាម​មក វា​ជា​រឿង​ធម្មជាតិ តែ​បើ​ម៉ាក់ៗ​បាត់​បង់​ឈាម​​ចាប់​ពី​ ៥០០​ មិល្លីលីត្រ ឡើង​ទៅ​នោះ ហៅ​ថា​ការ​ធ្លាក់​ឈាម​ក្រោយ​សម្រាល។ ក្នុងករណីម៉ាក់ៗ​បាត់​បង់​ឈាម​ចាប់​ពី ១០០ មិល្លីលីត្រ នោះ​វា​ជា​​ការ​ធ្លាក់​ឈាម​កម្រិត​ធ្ងន់ធ្ងរ។ នេះ​បើ​តាម​ការ​បកស្រាយ​ពី​មន្ទីរពេទ្យ កាល់ម៉ែត

ការ​ធ្លាក់​ឈាម​ក្រោយ​សម្រាល​អាច​បណ្ដាល​មក​ពី​ស្បូន​ទន់ ឬ​ខ្សោយ​នៅ​ការ​កន្ត្រាក់​រួម​មក​វិញ​ក្រោយ​សម្រាល ដោយ​សារ​ការ​ដាច់​រហែក​នៅ​តំបន់​ទ្វារ​មាស តំបន់​មាត់​ស្បូន នៅ​សល់​សុក ឬ​កម្ទេច​សុក​ក្នុង​ស្បូន ឬ​វិបត្តិ​កំណក​ឈាម។ល។ ចំពោះ​ការ​ធ្លាក់​ឈាម​ក្រោយ​សម្រាល​នេះ ម៉ាក់ៗ​ពពោះ​កាន់​តែ​ប្រឈម​នឹង​បញ្ហា​នេះ ប្រសិន​បើ៖

– ស្បូន​រីក​ធំ​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ (ដូច​កូន​ថ្លោស កូន​ភ្លោះ ទឹកភ្លោះ​ច្រើន)

– ស្ត្រី​ធ្លាប់​សម្រាល​កូន​ច្រើន​ដង

– ស្ត្រី​ដែល​ធ្លាប់​មាន​ប្រវត្តិ​ធ្លាក់​ឈាម​ក្រោយ​សម្រាល

– ឈឺ​ពោះ​យូរ

– សម្រាល​កូន​លឿន​ពេក

– ស្ត្រី​ដែល​ធាត់​ពេក​ពេល​ពពោះ

– ស្ត្រី​មាន​ភាព​ស្លេក​ស្លាំង

– ស្ត្រី​ដែល​មាន​សុក​ពាំង​មាត់​ស្បូន មាន​ដុំ​ឈាម​កក​នៅ​ពី​ក្រោយ​សុក​មាន​ដុំ​សាច់​នៅ​នឹង​ស្បូន

– កត្តា​ប្រឈម​ពី​វិបត្តិ​កំណក​ឈាម​ពី​កំណើត

– កត្តា​ប្រឈម​មក​ពី​ការ​ប្រើ​ថ្នាំ​មួយ​ចំនួន។ល។

ត្រង់​បញ្ហា​ធ្លាក់​ឈាម​ក្រោយ​សម្រាល​នេះ ស្ត្រី​នឹង​ទទួល​បាន​ផល​វិបាក​​មួយ​ចំនួន​ផង​ដែរ​រួម​មាន៖

  • វិបត្តិ​កំណក​ឈាម​ដែល​ធ្វើ​ឲ្យ​មាន​ការ​បាត់​បង់​ជីវិត
  • វិបត្តិ​ផ្លូវ​តម្រង​នោម (ខូច​តម្រង​នោម)
  • វិបត្តិ​គ្មាន​កូន

ដូច​នេះ​ហើយ មន្ទីរពេទ្យ កាល់ម៉ែត បាន​ណែនាំ​ដល់​ស្ត្រី​ពពោះ ពី​ការ​ថែទាំ​សុខភាព​ឲ្យ​បាន​ត្រឹម​ត្រូវ ចៀស​វាង​បញ្ហា​ផ្សេង​ៗ​អាច​កើត​ឡើង​អំឡុង​ពេល​ពពោះ​ដូច​ខាង​ក្រោម​៖

– ស្ត្រី​គួរ​ពិនិត្យ​ផ្ទៃពោះ​ឲ្យ​បាន​ទៀង​ទាត់​តាម​ការ​ណាត់​របស់​គ្រូពេទ្យ ដើម្បី​ឲ្យ​គ្រូពេទ្យ​រក​កត្តា​ប្រឈម​មួយ​ចំនួន​ដែល​ម៉ាក់​ៗ​អំឡុង​ពេល​ពពោះ

– ម៉ាក់ៗ​គួរ​ញ៉ាំ​ជាតិ​ដែក​ឲ្យ​បាន​តិច​បំផុត ៩០​គ្រាប់ ចំពោះ​ស្ត្រី​ដែល​គ្មាន​ភាព​ស្លេកស្លាំង​ពី​មុន

– ស្ត្រី​គួរ​មក​ពិនិត្យ ផ្ទៃពោះ និង​សម្រាល​កូន​នៅ​មន្ទីរពេទ្យ ឬគ្លីនិក​សម្ភព​ដែល​មាន​គ្រូពេទ្យ​ជំនាញ​ច្បាស់ និង​មាន​សម្ភារៈ​គ្រប់​គ្រាន់។ល។

សម្រាលកូន

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

14/01/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ក្រោយ​សម្រាល​កូន​ដោយវះកាត់ ស្រីៗ​ត្រូវ​ប្រយ័ត្នរឿងទាំង ៥ នេះ

ធ្លាក់ឈាមក្រោយសម្រាល ដោយសារស្បូនឥតកន្ត្រាក់អាចពីបញ្ហាទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jan 14, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម