ស្រីៗយើង អ្នកណាខ្លះដែលសម្រាលកូនរួចរាងនៅតែម៉ាប់ៗ មិនទាន់ស្រកគីឡូដូចដើមវិញ? បើនៅមានបញ្ហាបែបនេះមែន មកដឹងពីតិចនិកដែលម៉ាក់ៗសម្រាលអាអូនរួចហើយអាចយករាងស្អាតពីមុនបានមកវិញ។
ស្រីៗយើង អ្នកណាខ្លះដែលសម្រាលកូនរួចរាងនៅតែម៉ាប់ៗ មិនទាន់ស្រកគីឡូដូចដើមវិញ? បើនៅមានបញ្ហាបែបនេះមែន មកដឹងពីតិចនិកដែលម៉ាក់ៗសម្រាលអាអូនរួចហើយអាចយករាងស្អាតពីមុនបានមកវិញ។
១- កុំញ៉ាំតាមចិត្តចង់
បើតាម សេរីរ័ត្ន ជាម៉ាក់ៗទើបមានកូនមួយ និងសម្រាលបានជាង ១ ឆ្នាំ បានឲ្យដឹងថា នាងប្រើពេលតែ ៤-៥ ខែប៉ុណ្ណោះ ដើម្បីសម្រករាងឲ្យដូចដើមវិញ។ ចំណែកវិធីនោះក៏មិនសូវជារញ៉េរញ៉ៃច្រើនដែរ រ័ត្ន ថា នាងមិនញ៉ាំសាច់ច្រើនពេកឡើយ តែជ្រើសយកបន្លែ និងផ្លែឈើជំនួសវិញ។ មួយវិញទៀតត្រូវធ្វើចលនាឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ព្រោះវាប្រៀបដូចជាការហាត់ប្រាណ និងមិនត្រូវនៅសំកុកតែមួយកន្លែងទេ ហើយឆ្លៀតពេលហាត់ប្រាណតិចៗ ដោយមិនហ៊ានធ្វើខ្លាំង ព្រោះទើបនឹងវះកាត់សម្រាល។
២- បំបៅដោះកូន
ម៉ាលី ដែលមានកូនពីរនាក់រួចមកហើយ នៅតែអាចរក្សារាងបានដូចដើម បានឲ្យដឹងថា ត្បិតកូនទាំងពីររបស់នាងសម្រាលដោយការវះកាត់មែន តែនៅអាចបំបៅកូនដោយទឹកដោះ ហើយនេះជាវិធីមួយដែលអាចជួយឲ្យយើងឆាប់ស្រករហ័ស និងបន្តបំបៅកូនរហូតដល់ ១ ឆ្នាំជាង។
៣- ព្យាយាមធ្វើកិច្ចការផ្ទះ
ការធ្វើកិច្ចការផ្ទះបានច្រើនដូចជាបោសជូតសម្អាតផ្ទះ បោកគក់សម្លៀកបំពាក់តិចតួច ចម្អិនម្ហូប និងរឿងកំប៉ិកកំប៉ុកក្នុងផ្ទះដទៃទៀត។ ធ្វើរឿងទាំងនេះបាន នឹងជួយឲ្យយើងបានបញ្ចេញញើស និងជាតិខ្លាញ់ក្នុងខ្លួនបានមកក្រៅច្រើន។ នេះបើតាមការឲ្យដឹងពី ឌីណា ។
៤- ញ៉ាំទឹកឲ្យបានច្រើន
ដូចដឹងស្រាប់ហើយថាទឹកមានគុណសម្បត្តិច្រើនយ៉ាងណាស់ មិនថាតែសម្រាប់អ្នកសុខភាពធម្មតាប៉ុណ្ណោះទេ ស្រីៗទើបសម្រាលកូនក៏ជួយបានច្រើនដែរ។ ទឹកអាចជួយសម្អាតជាតិខ្លាញ់ និងជាតិពុលពីក្នុងខ្លួន។ នេះបើយោងតាម ធានី ដែលទើបសម្រាលកូនបាន ៨ ខែ តែអាចរក្សារាងបានស្អាតដូចមិនទាន់មានកូន។
៥-ទឹកក្ដៅឧណ្ហៗ
ក្រោយសម្រាលកូនរួច ស្រីៗយើងគួរតែផឹកទឹកក្ដៅឧណ្ហៗឲ្យបានច្រើន និងរយៈពេលយូរ ព្រោះវាជួយឲ្យក្បាលពោះឆាប់រាបស្មើ និងរួមតូចឡើងវិញបាន។ ជាពិសេសក្រោយក្រោកពីគេងភ្លាម ត្រូវផឹកទឹកក្ដៅឧណ្ហៗ ឬលាយជាមួយទឹកឃ្មុំ ដើម្បីជួយផ្សះមុខរបួសផ្សេងៗ។ នេះជាការលើកឡើងរបស់ រដ្ឋា ដែលមានកូនដល់ទៅ ៣ នាក់ហើយ និងនៅស្អាតដូចដើម៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
កំណែប្រែបច្ចុប្បន្ន
13/07/2020
អត្ថបទដោយ Try Ravi
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ