ជិតដល់ថ្ងៃសម្រាល ប្រពន្ធយើងច្បាស់ជារងការឈឺចាប់ខ្លាំង អាចបណ្តាលឲ្យអារម្មណ៍មិននឹងន ភ័យខ្លាច ព្រួយបារម្ភគ្រប់រឿង។ អំឡុងពេលនេះ ទោះយើងមិនមែនជាអ្នកពពោះក្តី ជាប្តីល្អម្នាក់ គួរចេះគិតគូរ ដឹងពីទុក្ខលំបាកប្រពន្ធឲ្យបានច្រើន ព្រោះមិនត្រឹមអាចផ្តល់កម្លាំងចិត្តប្រពន្ធយើងទេ ថែមទាំងអាចក្លាយជាប៉ាៗគំរូម្នាក់ កូនៗជាច្រើនប្រាថ្នាចង់បាន។ តិចនិកក្នុងអត្ថបទនេះ នឹងជួយប្រុសៗឲ្យដឹងថាអ្វីគួរធ្វើ ក្នុងនាមជាប៉ាៗគំរូ ទាំងចំពោះកូនៗ និងប្រុសៗជាប្តីផ្សេងទៀត។
១- ត្រូវយកចិត្តទុកដាក់
ត្រូវយល់ពីអ្វីប្រពន្ធយើងចង់បាន និងអ្វីប្រពន្ធមិនពេញចិត្ត ខណៈចំណុចនេះ ក៏មានតែប្តីប៉ុណ្ណោះ យល់ពីចិត្តប្រពន្ធខ្លួនឯង ជាងនរណាទាំងអស់។ នៅពេលប្រពន្ធយើងឈឺពោះកើតកូន អ្វីយើងគួរធ្វើ ត្រូវជូនប្រពន្ធទៅមន្ទីរពេទ្យ ជួបជាមួយគ្រូពេទ្យ ឬពេទ្យឆ្មប។
ចេះរៀបចំព័ត៌មានចាំបាច់ រកឯកសារណាអាចមានប្រយោជន៍តាមបណ្តាញអ៊ីនធើណេត ឬអាចចូលរួមវគ្គសិក្សាខ្លី ពាក់ព័ន្ធស្រីៗមុនពេលសម្រាលក៏បាន។ ការរៀបចំឯកសារ និងដឹងពីព័ត៌មានចាំបាច់ផ្សេងៗមុនពេលសម្រាល គឺជាវិធីជួយឲ្យយើងជាប្តី ដឹងច្បាស់គួរធ្វើអ្វីខ្លះ នៅថ្ងៃដែលប្រពន្ធយើងសម្រាល។
អត្ថបទពាក់ព័ន្ធ៖
- មិនចង់ឲ្យប្រពន្ធបាក់ទឹកចិត្តក្រោយសម្រាលកូន ប្តីល្អមិនគួរធ្វើរឿងទាំងនេះឡើយ
- មុនដល់ពេលសម្រាលកូនតាមធម្មជាតិ ស្ត្រីពពោះគួរត្រៀមខ្លួនអីខ្លះ?
២- ត្រូវត្រៀមខ្លួនសម្រាប់ការងារចាំបាច់
នៅពេលប្រពន្ធសម្រាលកូនរយៈពេលយូរ និងពិបាកខ្លាំង ជាប្តីល្អ គួរតែព្យាយាមរកវិធីផ្សេងៗ ដើម្បីជួយបន្លប់ប្រពន្ធឲ្យភ្លេចការលំបាក ភាពឈឺចាប់ខ្លាំង ដែលប្រពន្ធយើងកំពុងស៊ូទ្រាំ ដោយត្រូវបង្វែរអារម្មណ៍ឈឺចាប់ប្រពន្ធយើងចេញ ត្រូវប្រើពាក្យលើកកម្លាំងចិត្ត ដោយសារទាំងនេះ ជាអ្វីជួយប្រពន្ធយើង អាចពឹងផ្អែកបានអំឡុងពេលកំពុងឆ្លងកាត់ការឈឺចាប់ ស្មើនឹងកំពុងហែលឆ្លងទន្លេដ៏ធំមួយនេះ។
– ត្រូវមានពេលសម្រាក និងភាពបត់បែន៖ រាល់អាកប្បកិរិយាប៉ាៗគ្រប់រូបបង្ហាញចេញ សុទ្ធតែអាចជះឥទ្ធិពលដល់ស្ថានភាពសុខភាពម៉ាក់ៗបាន។ មិនត្រូវបង្ហាញអាការៈភ័យខ្លាច ឬតានតឹងពេកទេ ត្រូវចេញបន្ធូរអារម្មណ៍ នៅកំដរដោយកាន់ដៃប្រពន្ធយើង ផ្តល់ស្នាមញញឹមដ៏កកក្តៅទៅកាន់នាង។
– ត្រូវមានភាពអត់ធ្មត់៖ ពេលខ្លះការសម្រាលកូន អាចចំណាយពេលជាច្រើនម៉ោង ដូច្នេះក្នុងនាមជាប្តី ត្រូវមាននាទីនៅជាមួយប្រពន្ធគ្រប់ពេលវាលា ដើម្បីផ្តល់នូវការគាំទ្រ និងការលើកទឹកចិត្ត។ ទោះបីជាយើងអស់កម្លាំងក៏ដោយ ក៏មិនត្រូវបង្ហាញឲ្យប្រពន្ធយើងដឹងដែរ ដើម្បីកុំធ្វើប្រពន្ធបារម្ភកាន់តែខ្លាំង ទាំងកំពុងឈឺចាប់នោះ។ ត្រូវធ្វើជាវីរបុរសក្លាហានបំផុតសម្រាប់ប្រពន្ធអំឡុងពេលសម្រាលកូន តាមរយៈការរក្សាភាពរឹងមាំ និងភាពស្ងប់ស្ងាត់។
– តាមដាននូវសុខភាពជាប្រចាំ៖ ពិតណាស់ សុខភាពប្រពន្ធយើង ទាំងអំឡុងពេលសម្រាល និងសម្រាលរួច គឺជារឿងគួរឲ្យព្រួយបារម្ភ និងយកចិត្តទុកដាក់បំផុត ប៉ុន្តែក៏មិនត្រូវ មានការធ្វេសប្រហែសលើសុខភាពខ្លួនយើងដូចគ្នា។ ក្រោយពេលសម្រាលកូន ជាប៉ាគំរូ ត្រូវចំណាយពេលពេញមួយយប់នៅមន្ទីរពេទ្យ ដើម្បីមើលថែប្រពន្ធ និងកូនទើបកើត ដូច្នេះមិនត្រូវភ្លេចសម្រាកនោះដែរ ដើម្បីយកកម្លាំងបន្តការងារដ៏អស្ចារ្យនេះទៀត។
គ្រប់វិធីសាស្ត្រ និងអ្វីដែលប្តីល្អ ប៉ាល្អ គួរធ្វើបានរៀបរាប់ខាងលើ ស្មើនឹងកំពុងជួយឲ្យប្រុសៗគ្នាយើងពេលនេះ ទទួលបានអារម្មណ៍កកក្តៅ រឹងមាំ ដឹងពីអ្វីត្រូវធ្វើ នឹងកាន់តែមានមទោនភាពលើប្រពន្ធ និងគ្រួសាររតូចរបស់យើង ដែលកំពុងតែចាប់ផ្តើម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-due-date]