backup og meta

បច្ចេកទេសសម្រាល​ដោយ​គ្មាន​ការ​ឈឺ​ចាប់​ ជួយម៉ាក់ៗពពោះ​លែង​បារម្ភ​ខ្លាច​ឈឺពេលកើតកូន

បច្ចេកទេសសម្រាល​ដោយ​គ្មាន​ការ​ឈឺ​ចាប់​ ជួយម៉ាក់ៗពពោះ​លែង​បារម្ភ​ខ្លាច​ឈឺពេលកើតកូន

ដូច​ដែល​យើង​បាន​ដឹង​ហើយ​ថា ការ​សម្រាល​កូន​ម្នាក់ៗ​របស់​ស្ត្រី​ពពោះ មិន​ដែល​ថា​គ្មាន​ការ​ឈឺចាប់​ទេ ព្រោះ​ត្រូវ​ឈឺ​ពោះ​ផង ខំប្រឹង​ផង និយាយ​រួម ឈឺ​ហួស​ពី​យើង​ធម្មតា​អាច​ស្មាន​ដល់។ ប៉ុន្តែ​ឥឡូវ​នេះ ដោយ​សារ​តែ​បច្ចេកវិទ្យា​កាន់​តែ​ជឿន​លឿន នៅ​តាម​គ្លីនិក​មួយ​ចំនួន​មាន​ផ្ដល់​សេវា សម្រាល​ដោយ​គ្មាន​ការ​ឈឺ​ចាប់​ដល់​ម៉ាក់ៗ​ពពោះ។

អ្វី​ទៅ​ជា​ការ​សម្រាល​កូន​ដោយ​គ្មាន​ការ​ឈឺចាប់?

ឆ្លើយ​នឹង​ចម្ងល់​នេះ លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​ឲ្យ​ដឹង​ថា ការ​សម្រាល​ដោយ​មិន​មាន​ការ​ឈឺ​ចាប់ គឺ​គ្រូពេទ្យ​ប្រើ​បច្ចេកទេស​ចាក់​ថ្នាំ​ស្ពឹក​នៅ​ចន្លោះ​ឆ្អឹង​ខ្នង​របស់​ស្ត្រី​ពពោះ។ ការ​ចាក់​ថ្នាំ​ស្ពឹក​ធ្វើ​ឡើង នៅ​ពេល​ដែល​គ្រូពេទ្យ​ពិនិត្យ​ឃើញ​ថា មាត់​ស្បូន​របស់​ស្ត្រី​ពពោះ​បើក​បាន​ចន្លោះ​ពី​លេខ​៣-៨។

លោក​បន្ត​ថា ថ្នាំ​ស្ពឹក​ដែល​ចាក់​នៅ​ចន្លោះ​ឆ្អឹង​ខ្នង​របស់​ម៉ាក់ៗ​ជិត​សម្រាល មាន​ប្រសិទ្ធភាព​ប្រមាណ៤៥-៧០នាទី (អំឡុង​ពេល​ដែល​ម៉ាក់ៗ​សម្រាល) ដូច​នេះ​ហើយ នៅ​ពេល​ដែល​ម៉ាក់ៗ​សម្រាល​កូន​រួច វា​នឹង​ជួយ​ឲ្យ​មិន​មាន​ការ​ឈឺ​ចាប់ នោះ​ហៅ​ការ​សម្រាល​ដោយ​គ្មាន​ការ​ឈឺ​ចាប់។

“ក្នុង​ករណី​ខ្លះ ចំពោះ​ស្ត្រី​ដែល​មាន​លក្ខណៈ​មិន​អាច​សម្រាល​ដោយ​ធម្ម​ជាតិ​បាន អ៊ីចឹង​ពេទ្យ​តម្រូវ​ឲ្យ​ចាក់​ថ្នាំ​ស្ពឹក​ដែរ ដើម្បី​សម្រាល​ដោយ​ការ​វះកាត់។ គ្រាន់​តែ​ថា ថ្នាំ​ស្ពឹក​ដែល​ចាក់​នៅ​ឆ្អឹង​ខ្នង​សម្រាប់​វះ​កាត់​សម្រាល មាន​បរិមាណ​ច្រើន​ជាង​សម្រាល​ធម្មជាតិ តែ​គ្មាន​ការ​ឈឺ​ចាប់។”

វេជ្ជបណ្ឌិត​ផ្នែក​សម្ភព​រូប​នេះ បាន​បញ្ជាក់​ថា មាន​ម៉ាក់ៗ​ពពោះ​មួយ​ចំនួន ដោយ​ខ្លាច​ឈឺ​ពេល​សម្រាល​ធម្មជាតិ ក៏​សម្រេច​ចាក់​ថ្នាំ​ស្ពឹក​ដើម្បី​វះកាត់​សម្រាល ប៉ុន្តែ​ជា​ធម្មតា គ្រូពេទ្យ​ភាគ​ច្រើន​ជំរុញ​ឲ្យ​ម៉ាក់ៗ​សម្រាល​ដោយ​ធម្មជាតិ ​មិន​សូវ​ណែនាំ​ឲ្យ​ម៉ាក់​សម្រាល​ដោយ​ការ​វះកាត់​ទេ(ពេទ្យ​សម្រេច​វះកាត់ ក្នុង​លក្ខខណ្ឌមួយ​ចំនួន​ដែល​ម្ដាយ​មិន​អាច​សម្រាល​ដោយ​ធម្មជាតិ​បាន​ប៉ុណ្ណោះ)។ ប៉ុន្តែជាមួយ​នឹង​បច្ចេកទេស​សម្រាល​ដោយ​មិន​មាន​ការ​ឈឺ​ចាប់​នេះ ម៉ាក់ៗ​ពពោះ​មិន​បាច់​បារម្ភ​រឿង​ឈឺ​ចាប់​ពេល​សម្រាល​ទៀត​ទេ។

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

31/08/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

សម្រាលកូនហើយអាចលុបលាងមុខ និងដុសខ្លួនជាមួយសាប៊ូបានអត់?

សញ្ញាបញ្ជាក់ថាម៉ាក់ៗសល់កម្ទេចសុកក្នុងស្បូន ក្រោយសម្រាលកូន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 31, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម