បច្ចេកវិទ្យាកាន់តែទំនើប អ្វីៗក៏ប្លែកទៅតាមនោះដែរ។ ពីមុនយើងធ្លាប់តែឮស្រីៗយើងសម្រាលកូនក្នុងទឹកនៅលើគ្រែធម្មតា តែបច្ចុប្បន្នមានការសម្រាលកូនក្នុងទឹកទៀត។
តើការសម្រាលកូនក្នុងទឹកជួយអ្វីខ្លះដល់ម៉ាក់ៗ និងកូន? នៅស្រុកខ្មែរយើងមានការសម្រាលកូនបែបនេះទេ? ចុះកូនដែលកើតមកអាចងាយនឹងឆ្លងរោគទេ?
ការសម្រាលកូនក្នុងទឹកជាបច្ចេកវិទ្យាថ្មី ដែលប្រទេសជឿនលឿនលើសកលលោកបានធ្វើវារួចទៅហើយ ដោយឡែកនៅស្រុកខ្មែរយើងក៏មាននៅមន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យឯកជនធំៗមួយចំនួន។ នេះបើតាមការរៀបរាប់របស់លោកជំទាវវេជ្ជបណ្ឌិត គ្រុយ លាងស៊ីម អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាទីប្រឹក្សាផ្នែកសម្ភព នៃមន្ទីរពេទ្យកាល់ម៉ែត។
អត្ថបទពាក់ព័ន្ធ៖
- មាន៤ចំណុចនេះ ស្រីៗយើងមិនព្រួយរឿងពិបាកកើតកូន
- មានបញ្ហាអីខ្លះ ម៉ាក់ៗត្រូវតែសម្រាលកូនដោយវះកាត់?
ចំពោះអត្ថប្រយោជន៍វិញ កម្តៅនៃទឹកក្តៅឧណ្ហៗក្នុងអាងធ្វើឲ្យការសម្រាលក្នុងទឹកអាចកាត់បន្ថយការឈឺចាប់របស់ម្តាយបានច្រើនជាងការសម្រាលកូនធម្មតា ម៉ាក់ៗមានអារម្មណ៍ធូរស្រាល ជួយឲ្យម្តាយផ្លាស់ប្តូរចលនាងាយស្រួល កាត់បន្ថយការលើសសម្ពាធឈាម ថប់បារម្ភ ការរហែកតំបន់ទ្វារមាស ឯកូនកើតមកក៏មិនខ្សោះជាតិទឹក។ លោកជំទាវវេជ្ជបណ្ឌិតបញ្ជាក់។
ទាក់ទងនឹងករណីឆ្លងមេរោគផ្សេងៗនោះ លោកជំទាវវេជ្ជបណ្ឌិតអះអាងថា ការសម្រាលកូនក្នុងទឹកជាបច្ចេកវិទ្យាទំនើប មិនបង្កហានិភ័យដល់ម្តាយ និងកូននោះទេ គឺសុវត្ថិភាពដូចការសម្រាលកូនធម្មតាដែរ។
នៅកម្ពុជាយើងថ្វីត្បិតតែមានសេវាបង្កើតកូនក្នុងទឹកក៏ពិតមែន ប៉ុន្តែពុំសូវជាទីពេញនិយមចំពោះម៉ាក់ៗនោះទេ។
[embed-health-tool-due-date]