backup og meta

កូនដំបូងវះទើបបាន ១ ឆ្នាំ ចុះបើមានកូនទី២ សម្រាលតាមវិធីណា?

កូនដំបូងវះទើបបាន ១ ឆ្នាំ ចុះបើមានកូនទី២ សម្រាលតាមវិធីណា?

សម្រាប់​ម៉ាក់​ៗ​សម្រាលកូន​ដំបូង​ដោយ​វះកាត់​ ហើយ​ស្រាប់តែ​មាន​កូន​មួយ​ទៀត​ទាំង​កូន​នៅ​វ័យ​ត្រឹម ១ ឆ្នាំ ហើយ​មាន​ចម្ងល់​ថា តើ​កូន​ក្រោយ​គួរ​ជ្រើសរើស​វិធី​សម្រាល​មួយ​ណា?

ដើម្បី​បំបាត់​ចម្ងល់​លោក​ជំទាវ​វេជ្ជបណ្ឌិត គ្រុយ លាងស៊ីម ទីប្រឹក្សា​ផ្នែក​សម្ភព នៃ​មន្ទីរពេទ្យ​កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា ស្ត្រី​ដែល​សម្រាល​កូន​លើក​ទី​១​ដោយ​វះកាត់ កូន​លើក​ក្រោយ​អាច​មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​សម្រាល​តាម​បែប​ធម្មជាតិ។ ទោះ​ជា​មាន​ភាគរយ​រហូត​ដល់ ៧០%​ក៏​ដោយ តែ​វេជ្ជបណ្ឌិត​រូប​នេះ​បាន​បញ្ជាក់​ថា បើ​យើង​ទើប​វះ​អំឡុង​ពេល ១ ឆ្នាំ​បែប​នេះ គ្រូពេទ្យ​នឹង​តាមដាន​ពី​ស្ថានភាព​មុខ​របួស​ចាស់​សិន ទើប​ផ្ដល់​ប្រឹក្សា​ដល់​ម៉ាក់​ៗ។

សម្រាលកូន

ទីប្រឹក្សា​ផ្នែក​សម្ភព នៃ​មន្ទីរពេទ្យ​កាល់ម៉ែត រូប​នេះ​បាន​បន្ថែម​ទៀត​ថា តាម​ស្ថានភាព​របស់​ម៉ាក់​ៗ​ដែល​មាន​បញ្ហា​បែប​នេះ គួរតែ​ជ្រើសរើស​សម្រាល​កូន​លើក​ទី ២ ដោយ​វះ​បន្ត​ទៀត ព្រោះ​ស្នាម​របួស​ចាស់​មិន​ទាន់​សះស្បើយ​ល្អ។ ការ​មិន​សះស្បើយ​ស្នាម​វះ​កូន​ដំបូង អាច​មាន​ផល​វិបាក​មួយ​ចំនួន បើ​សម្រាល​តាម​ធម្មជាតិ​កូន​ក្រោយ ព្រោះ​កៀក​ថ្ងៃពោះកាន់តែ​ធំ​អាច​មាន​ឈឺចាប់​មុខ​របួស​ចាស់ ​ឬ​ពេល​ប្រឹង​កើត​ឈឺចុកចាប់​កន្លែង​នោះ​ខ្លាំង​ជាដើម។

ដូចនេះ​ហើយ​បាន​ជា​គ្រូពេទ្យ​តែងតែ​ណែនាំ​ឲ្យ​ម៉ាក់​ៗ​ត្រូវ​ជ្រើសរើស​វិធី​ពន្យារ​កំណើត ដោយ​ឲ្យ​គម្លាត​កូន​យ៉ាង​ហោច​ណាស់​ក៏ ៣ ឆ្នាំ​ដែរ បូក​រួម​ទាំង​ពពោះ ៩ ខែជាង​ទៀត លើក​ក្រោយ​អាច​សម្រាល​តាម​ធម្មជាតិ​បាន​ធម្មតា។ សម្រាប់​ម៉ាក់​ៗ​ដែល​វះកាត់​សម្រាល​កូន​លើក​ទី​១ ហើយ​កូន​ទី ២ សម្រាល​តាម​ធម្មជាតិ កូន​ទី ៣ ក៏​នៅតែ​អាច​កើត​បាន​ធម្មតា តែ​បើ​កូន​ទី​១​សម្រាល​វះ​កាត់ ទី ២ ក៏​វិធី​នេះ​ទៀត នោះ​កូន​ក្រោយ​ៗ​ក័​ត្រូវតែ​វះ​រហូត។

អត្ថបទពាក់ព័ន្ធ៖ គ្រូពេទ្យ បកស្រាយបញ្ហាវះកាត់សម្រាលរួចឈឺក្បាល និងអារម្មណ៍ឆេវឆាវ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

13/01/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ក្រោយសម្រាលកូន ម៉េចម៉ាក់ៗជាច្រើន ឧស្សាហ៍មួម៉ៅ ខឹងច្រើន និងពិបាកគ្រប់គ្រងអារម្មណ៍?

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jan 13, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម