backup og meta

កូនដំបូងវះ លើកទី២កើតធម្មជាតិបាន ទាល់មានកត្តាទាំងនេះ

កូនដំបូងវះ លើកទី២កើតធម្មជាតិបាន ទាល់មានកត្តាទាំងនេះ

ស្រីៗ​សម្រាល​កូន​ដំបូង​​ដោយ​វះកាត់ ទោះ​ជា​មាន​ភាគ​រយ​ខ្ពស់ក្នុង​ការ​សម្រាល​កូន​ទី​២ តាម​ធម្មជាតិ​បាន​ក៏​ពិត​មែន តែ​ម៉ាក់​ៗ​ក៏​នៅ​តែ​ត្រូវ​ពឹងផ្អែក​លើ​កត្តា​ទាំង​នេះ​ដែរ។ ក្នុង​នោះ​បើ​តាម​ការ​បង្ហោះ​របស់​ផេក Calmette Hospital បាន​ឲ្យ​ដឹង​ថា កត្តា​រាងកាយ និង​សភាព​ថ្នេរ​ចាស់​ពិតជា​សំខាន់ សម្រាប់​វិនិច្ឆ័យ តែ​ម្តាយ និង​កូន​ក៏​មាន​ហានិភ័យខ្ពស់​​ផងដែរ។

តាម​ការ​សិក្សា​បង្ហាញ​ឲ្យ​ឃើញ​ថា ៥០% នៃ​ស្ត្រី​ដែល​មាន​ស្បូន​ធ្លាប់​ធ្វើការ​វះកាត់ និង​មាន​អាង​ត្រគាកធម្មតា ពោល​អាច​សម្រាល​កូន​តាម​ធម្មជាតិ​ដោយ​គ្មាន​ផល​វិបាក ប៉ុន្តែ​ត្រូវ​ស្ថិតនៅ​ក្រោម​ការ​តាមដាន និង​វាយ​តម្លៃ​ហ្មត់ចត់​ពី​គ្រូពេទ្យ​ជំនាញ​ផ្នែក​សម្ភព។ កត្តា​ដែល​កំណត់​ថា​ស្ត្រី​អាច​សម្រាល​កូន​តាម​ផ្លូវ​ធម្មជាតិ​បាន គឺ​ផ្អែក​ទៅ​លើ៖

– ប្រវត្តិ​វះកាត់​ពី​មុន (វះ​ដោយសារ​បញ្ហា​អ្វី? ផ្ទៃពោះ​គ្រប់​ខែ​ឬទេ? ប្រភេទ​វះកាត់, ការ​វិវត្តន៍​ជំងឺ​ក្រោយ​វះកាត់)

-ប្រវត្តិ​ផ្នែក​សម្ភព និង​រោគ​ស្ត្រី (ឧទាហរណ៍ វះ​កាត់​ស្បូន)

-ការ​វាយតម្លៃ​ទម្ងន់​ទារក

-ការ​វាយ​តម្លៃ​ទៅ​លើ​អាង​ត្រគាក

-ការ​វាយតម្លៃ​មាត់ស្បូន (ការ​បើក​នៃ​មាត់ស្បូន កម្ពស់ និង​ទម្ងន់​កូន)

-ការ​ចង់​បាន​របស់​អ្នក​សម្រាល។

សម្រាលកូន

តើ​ស្ត្រី​វះកាត់​សម្រាល​កូន​លើក​ទី​១ លើក​ទី​២​អាច​ប្រឈម​បញ្ហា​អ្វី​ខ្លះ? ស្ត្រី​អាច​ប្រឈម​មុខ​នឹង​ការ​រហែក​ស្បូន ក្នុង​ពេល​កំពុង​ពពោះ និង​ក្នុង​ពេល​ឈឺពោះ​សម្រាល ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ម៉ាក់​ៗ និង​ទារក​ក្នុង​ផ្ទៃ (អត្រា​ស្លាប់​ទារក​មាន​ប្រហែល ៥.៥% ក្នុង​ករណី​រហែក​ស្បូន)។

ហេតុអ្វី​បាន​ជា​ស្ត្រី​ចាំបាច់​ត្រូវ​តាម​ដាន​ជាមួយ​ក្រុម​គ្រូពេទ្យ​ជំនាញ?

– ពេល​ពពោះ: អត្រា​នៃ​ការ​រហែក​ស្បូន​ដោយ​ឯកឯង គឺ​ជួប​ដោយ​កម្រ និង​មាន​កម្រិត​ទាប

– ពេល​ឈឺ​ពោះ​សម្រាល អត្រា​នៃ​ការ​រហែក​ស្បូន​មាន​ខ្ពស់ ដែល​តម្រូវ​ឲ្យ​មាន​ការ​តាមដាន​ទៅ​លើ៖

– ការ​តាមដាន​ចង្វាក់​បេះដូង​កូន

– ការ​ធ្លាក់​ឈាម

– ការ​ឈឺ​ចាប់​ត្រង់​ថ្នេរ​វះ

– ការ​កន្ត្រាក់​ស្បូន។

រាល់​ការ​ប្រែប្រួល​ចង្វាក់​បេះដូង​កូន ញាប់​ពេក យឺត​ពេក ចង្វាក់​រាបស្មើ លាយ​ឡំ​នឹង​ការ​ធ្លាក់ឈាម។ ការ​ឈឺចាប់​ខ្លាំង​នៅ​ត្រង់​ថ្នេរ​វះ ការ​កន្ត្រាក់​ស្បូន​ញាប់​ហើយ​ខ្លាំង​ៗ ឬ​បាត់​ការ​កន្ត្រាក់​ស្បូន គឺជា​សញ្ញា​នៃ​ការ​ត្រៀម​នឹង​រហែក ឬ​រហែក​ស្បូន។ ដូចនេះ​ហើយដំបូន្មាន​សំខាន់​ៗ​ពី​គ្រូពេទ្យ​ជំនាញ​ផ្នែក​សម្ភព ចំពោះ​ម៉ាក់​ៗ​កំពុង​ពពោះ មាន​ដូចជា៖

– ស្ត្រី​ដែល​ស្បូន​ធ្លាប់​វះកាត់ និង​កំពុង​តែ​ពពោះ បើ​សិន​ជា​មាន​អាការៈ​ឈឺពោះ ត្រូវ​តែ​សម្រាក​ពេទ្យ។

– គប្បី​មក​ពិគ្រោះ​ផ្ទៃពោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ពិភាក្សា​ពី​ការ​សម្រាល​កូន​លើក​ក្រោយ

– ការ​ប្រើប្រាស់​ថ្នាំ​មួយ​ចំនួន​ត្រូវ​បាន​ហាម​ឃាត់ ក្នុង​ពេល​តាមដាន​ការ​សម្រាល

– ប្រសិន​បើ​ស្ត្រី ស្នើ​សុំ​ធ្វើ​ការ​វះកាត់​ម្ដង​ទៀត ក្រោយ​មិន​ខ្វល់​ពី​ផល​រំខាន ដែល​ប៉ះពាល់​ពី​គ្រូពេទ្យ​ជំនាញ ការ​វះកាត់​នឹង​ត្រូវ​បាន​ធ្វើ​ដោយ​គ្រូពេទ្យ​ជំនាញ

– ករណី​ពិសេស​មួយ​ចំនួន ការ​វះកាត់​ត្រូវ​ធ្វើ​ដោយ​ចៀស​មិន​បាន​ដូចជា  ស្បូន​ដែល​ធ្លាប់​ឆ្លង​កាត់​ការ​វះកាត់ ២ ដង​រួច​ហើយ  កូន​បញ្ច្រាស កូន​ថ្លោស កូន​ភ្លោះ។

អត្ថបទពាក់ព័ន្ធ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

20/02/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ក្រោយសម្រាលកូន ម៉េចម៉ាក់ៗជាច្រើន ឧស្សាហ៍មួម៉ៅ ខឹងច្រើន និងពិបាកគ្រប់គ្រងអារម្មណ៍?

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Feb 20, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម