ជាទូទៅ នៅអំឡុងពេលមានគភ៌ ស្រីៗយើងតែងតែជួបប្រទះការឈឺចាប់នៅផ្នែកផ្សេងៗនៃរាងកាយ ដែលខ្លួនមិនធ្លាប់ជួបប្រទះពីមុនមក។ ការឈឺចាប់នៅបរិវេណគូទ គឺជារឿងធម្មតាប៉ុណ្ណោះ នៅអំឡុងពេលនេះ ពីព្រោះតែរាងកាយរបស់ម៉ាក់ៗឆ្លងកាត់ការផ្លាស់ប្ដូរអ័រម៉ូនដ៏សម្បើមមួយ។
ការឈឺចាប់ត្រង់បរិវេណគូទ អំឡុងពេលពពោះបណ្ដាលមកពីអ្វី?
ពិតណាស់ ការឈឺចាប់នៅត្រង់បរិវេណគូទ អំឡុងពេលមានផ្ទៃពោះ គឺបណ្ដាលមកពីមូលហេតុជាច្រើន។ មូលហេតុទាំងនេះរួមមាន៖
- ជំងឺរលាកសរសៃប្រសាទសំខាន់នៃជើង (sciatica)
- ជំងឺឫសដូងបាត
- ការកន្ត្រាក់ស្បូន
- ការឈឺចាប់ជុំវិញអាងត្រគាក
ដោយសារតែមានមូលហេតុផ្សេងៗគ្នា ដែលធ្វើឲ្យម៉ាក់ៗកើតមានអាការៈឈឺចាប់ត្រង់បរិវេណគូទ ការព្យាបាលក៏មានលក្ខណៈខុសៗគ្នាផងដែរ។ ដូចនេះហើយ ដើម្បីទទួលបានការព្យាបាលត្រឹមត្រូវ យើងគប្បីពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យ ក្នុងការកំណត់អំពីមូលហេតុបង្កឲ្យបានច្បាស់លាស់។ ជួនកាល នៅពេលដែលការឈឺចាប់ត្រង់បរិវេណគូទ គឺជារោគសញ្ញានៃការមានផ្ទៃពោះដំបូង វាអាចនឹងបាត់ទៅវិញជាមួយនឹងការថែទាំខ្លួននៅផ្ទះ ឬការហាត់ប្រាណតិចតួច។
ការព្យាបាលបញ្ហាឈឺត្រង់បរិវេណគូទ អំឡុងពេលមានគភ៌
ជាមួយគ្នានេះដែរ ដើម្បីព្យាបាលការឈឺចាប់ត្រង់បរិវេណគូទ អំឡុងពេលមានគភ៌ ម៉ាក់ៗអាចសាកល្បងប្រើប្រាស់វិធីសាស្ត្រព្យាបាលទូទៅខាងក្រោមនេះ។
- ប្រើថ្នាំបំបាត់ការឈឺចាប់
- ប្រើក្រែម ឬប្រភេទថ្នាំ Ointments សម្រាប់ព្យាបាលបញ្ហារោល រមាស់ ឬដំបៅនៃស្បែក
- ពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យ ដើម្បីទទួលបានវេជ្ជបញ្ជាសម្រាប់ការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ ប្រសិនបើមានអាការៈឈឺចាប់ធ្ងន់ធ្ងរ។
- ប្រើថ្នាំបន្ទន់លាមក ដែលអាចកាត់បន្ថយការឈឺចាប់ពីជំងឺឫសដូងបាត ដែលចេញវេជ្ជបញ្ជាដោយគ្រូពេទ្យ។
វិធីថែទាំខ្លួន ដើម្បីកាត់បន្ថយការឈឺចាប់បរិវេណគូទ អំឡុងពេលពពោះ
មានវិធីសាស្ត្រមួយចំនួន ដែលម៉ាក់ៗអាចអនុវត្តបាននៅផ្ទះដោយខ្លួនឯង ដើម្បីកាត់បន្ថយអាការៈឈឺចាប់ត្រង់បរិវេណគូទ អំឡុងពេលមានគភ៌ ដូចជា៖
- ស្អំទឹកក្ដៅនៅបរិវេណដែលឈឺ
- មិនត្រូវអង្គុយ ឬឈររយៈពេលយូរ
- ហាត់ប្រាណពត់ពែនខ្លួន
- គេងនៅក្នុងឥរិយាបថត្រឹមត្រូវ ដោយប្រើខ្នើយនៅពីក្រោមពោះ និងខ្នើយមួយទៀតនៅចន្លោះជង្គង់។
[embed-health-tool-due-date]