backup og meta

មានជំងឺបេះ​ដូងពីកំណើត ​អាចពពោះបានអត់? បើបានសុវត្ថិភាពទេ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ណៃ ទូច · កែ Jan 18, 2022

    មានជំងឺបេះ​ដូងពីកំណើត ​អាចពពោះបានអត់? បើបានសុវត្ថិភាពទេ?

    ស្រី​ៗ​ច្បាស់​ជា​មាន​ចម្ងល់​មិនខាន ពាក់ព័ន្ធ​ផែន​ការ​ពពោះ​យក​កូន បើសិនមាន​ជំងឺ​ប្រចាំ​កាយ ពិសេស​ជំងឺ​បេះដូង​ពី​កំណើត ចង់​ដឹង​អាច​ពពោះ​យក​អាអូន​បាន​ ឬយ៉ាងណា។ ការពិត មាន​ជំងឺ​បេះដូង​ពី​កំណើត​ ក៏​អាច​ពពោះ​មានកូន​សុខភាព​ល្អនឹង​គេដែរ គ្រាន់តែត្រូវ​ប្រុង​ប្រយ័ត្ន​ខ្ពស់។ តោះស្វែងយល់ទាំងអស់គ្នា។

    ១- គួរ​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ​

    ពិភាក្សា​ជាមួយ​គ្រូពេទ្យ​បេះ​ដូង ឬ​គ្រូ​ពេទ្យ​រោគ​​ស្ត្រីជាមុន​សិន​ បើ​​ពិត​ជា​ចង់​បាន​កូន ព្រោះ​គ្រូពេទ្យ​នឹង​ណែនាំយើង ​គួរ​ពិនិត្យ​សុខភាព​ប៉ុន្មាន​ដង​ទើប​ល្អ។ អ្វី​សំខាន់ គឺ​រាល់​ពេល​ពិនិត្យ​សុខ​ភាព​ម្តង​ៗ ​ត្រូវ​ប្រាប់​គ្រូពេទ្យ ​បើ​​មាន​បញ្ហា​មិន​ប្រក្រតី​ណា​មួយ​កើត​ឡើង។

    ២- ថ្នាំពេទ្យអាចប៉ះពាល់ដល់គភ៌

    ថ្នាំ​​យើង​​លេបគ្រប់​ប្រភេទ​​អំឡុង​ពេលព​ពោះ សុទ្ធតែ​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​គភ៌ ប៉ុន្តែ​ជា​ទូទៅ ថ្នាំ​ទាំង​នោះ​ អាច​មាន​ផល​ល្អ​ច្រើន​ជាង។ បើ​យើង​ត្រូវ​ការ​ថ្នាំ​​ព្យាបាល​ជំងឺ​បេះ​ដូង ​គ្រូពេទ្យ​នឹង​រក​ថ្នាំ​ណា​មាន​សុវត្ថិភាព និង​មាន​កម្រិត​សម​ស្រប​បំផុត​សម្រាប់​យើង។ ត្រូវ​លេប​ថ្នាំ​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​វេជ្ជបញ្ជា​​គ្រូពេទ្យ មិន​ត្រូវ​ប្តូរ​កម្រិត​ថ្នាំ ឬឈប់​លេបថ្នាំ ​ដោយ​គ្មាន​ការ​អនុញ្ញាត​ជាដាច់​ខាត។

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់នៅទីនេះ

    គណនាថ្ងៃសម្រាលកូន

    ការឡើងទម្ងន់ស្ត្រីអំឡុងពពោះ

    ៣- បញ្ហាបេះដូងជួបប្រទះអំឡុលពពោះ

    ស្រីៗ​មាន​ផ្ទៃ​ពោះ​ បេះ​ដូង​ត្រូវការ​ច្របាច់​ឈាម​បន្ថែម​ប្រមាណ ៤០​ភាគ​រយ ​សម្រាប់​ចិញ្ចឹម​សរីរាង្គ ​មាន​ន័យ​ថា បេះ​ដូង​ត្រូវ​ធ្វើ​ការ​ច្រើន​ជាង​មុន។ ពេល​នោះ​សរសៃ​ឈាម​នឹងរីក ដើម្បី​សម្រួល​លំហូរ​ឈាម ប៉ុន្តែ​ក៏ធ្វើឲ្យ​សម្ពាធ​ឈាម​ចុះ​ទាប​ដូច​គ្នា។ ឈាម​ស្រីៗ​​ភាគ​ច្រើន ​អំឡុង​ពេល​កំពុង​ពពោះ ងាយ​កក​ឈាមជាងពេល​ធម្មតា​ វា​ជា​ដំណើរ​​ធម្មតា​ក្នុង​រាង​កាយមនុស្ស​ស្រី ដើម្បី​​ការពារ​ករណី​ហូរ​ឈាម​ច្រើន​ពេល​សម្រាល។ អ្នក​មិន​មាន​បញ្ហា​បេះ​ដូង​ អាច​សម្រប​ខ្លួន​ជាមួយ​បញ្ហា​ខាង​លើ​បាន​យ៉ាង​ងាយ ប៉ុន្តែ​​ខ្លះ​ទៀតមាន​ជំងឺ​បេះ​ដូង ពពោះ​ ៩ខែ អាច​ជា​ពេល​វេលា​តាន​តឹង​បំផុត។

    ៤- ឈឺពោះ និងពេលសម្រាល

    នៅ​ត្រី​មាស​ទី​ ៣ និង​អំឡុង​ពេល​​ឈឺ​ពោះ​ ឬ​ពេល​សម្រាល គ្រូ​ពេទ្យ​​ត្រូវ​​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើ​សុខភាព​យើង។ ពេល​ស្បូន​កន្ត្រាក់​ ឈាម​បាញ់​ចេញ​តាម​រាងកាយ​ជា​ច្រើន ហេតុនេះ​បេះ​ដូង ​ត្រូវ​ច្របាច់​ញាប់​ជាង​មុន​ នាំ​ឲ្យ​ចង្វាក់​បេះ​ដូង ​និង​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ ដោយ​សារ​ការ​ឈឺ​ចាប់​ និង​បារម្ភ​ច្រើន។ ​យើង​អាច​បាត់​បង់​ឈាម​ច្រើន​​ ​អំឡុង​ពេល​សម្រាល។

    ជំងឺបេះដូង Hello គ្រូពេទ្យ

    គួរអាន៖

    ៥- សម្រាលកូនតាមធម្មជាតិ

    ស្រីៗ​មាន​បញ្ហា​បេះ​ដូង​ពី​កំណើត​ ក៏​អាច​សម្រាល​កូន​តាម​បែប​​ធម្ម​ជាតិដូចគ្នា។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ គ្រូ​ពេទ្យ​​ណែ​នាំ​ឲ្យស្រីៗមាន​ជំងឺ​បេះ​ដូង​ គួរ​សម្រាល​កូន​តាម​វិធី​ធម្មជាតិ ខណៈ​ការ​​សម្រាល​ដោយ​វះ​កាត់ ​ធ្វើឡើង​ក្នុង​ករណី​ចាំ​បាច់​តែ​​ប៉ុណ្ណោះ។ ប្រៀបធៀបការ​សម្រាល​ដោយ​វះកាត់និងធម្មជាតិ…

    ៦- កត្តា​គ្រោះ​ថ្នាក់លើម៉ាក់ៗ

    បើ​មើល​ទៅ​តាម​ស្ថាន​ភាព​បេះ​ដូង​ និង​​កម្រិត​ខូច​ខាត ផល​ប៉ះ​ពាល់​ពេល​មាន​ផ្ទៃ​ពោះ ដូច​ជា​ ចង្វាក់​បេះ​ដូង​ដើរ​ខុស​ប្រក្រតី បេះ​ដូង​លោត​ញាប់ និង​ខ្សោយ​បេះ​ដូង។ ដើម្បី​ឲ្យ​ផែន​ការ​ពពោះ​ទទួល​បាន​ជោគ​ជ័យ និង​មាន​សុវត្ថិភាព​ទាំង​ម៉ាក់ៗ​ និងកូន ​ត្រូវ​ប្រាកដ​ថា​ ផល​វិបាក​ទាំង​អស់​បាន​រៀប​រាប់​ខាង​លើ យើង​អាច​​គ្រប់​គ្រងបាន​ត្រឹម​ត្រូវ​ល្អ។

    ៧- កត្តាគ្រោះថ្នាក់លើគភ៌ក្នុងផ្ទៃ

    ស្រីៗ​មាន​​ជំងឺ​បេះ​ដូង​ពីកំណើត ពេល​ពពោះ អាច​បណ្តាល​ឲ្យ​​រលូតកូន កូនមិន​គ្រប់​លក្ខណៈ ​កើត​មុន​ខែ ​មិន​គ្រប់​គីឡូ ឬ​កើតមក​ស្លាប់​។ ហេតុ​នេះ ​យក​ចិត្ត​ទុក​ដាក់​លើ​សុខ​ភាព​ខ្លួនយើង​ឲ្យ​បាន​ត្រឹម​ត្រូវ ​ជា​វិធី​ល្អ​បំផុត​សម្រាប់​សុវត្ថិភាព​កូន​ក្នុង​ផ្ទៃ។

    ៨- វិធីសាស្ត្រកាត់បន្ថយហានិភ័យ

    ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ប្រឈម​ទាំង​អស់ ទាមទារ​ថែ​រក្សា​សុខ​ភាព​​ឲ្យ​បាន​ល្អ​ ដោយ​អនុវត្ត​វិធី​ខាង​ក្រោម​ឲ្យ​បាន​ខ្ជាប់​ខ្ជួន៖

    – ពិនិត្យ​សុខភាព​ជា​ប្រចាំ

    – លេប​ថ្នាំ​តាម​វេជ្ជបញ្ជា

    – សម្រាក​ឲ្យ​បាន​ច្រើន

    – រក្សា​ទម្ងន់

    – គ្រប់​គ្រង​ក្តីបារម្ភ និងសុខភាព​ផ្លូវ​ចិត្ត

    – កុំជក់​បារី កុំផឹក​គ្រឿង​ស្រវឹង ឬ​ប្រើ​ប្រាស់​ថ្នាំ​ញៀន។

    បើអាច​ធ្វើ​តាម​វិធី​ខាង​លើ​បាន​នោះ ពពោះ​ទាំងមាន​ជំងឺ​បេះដូង​ពី​កំណើត​ លែង​ជា​បញ្ហា​ទៀត​ហើយ។ ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​បេះ​ដូង​ និង​សាក​សួរ​អំពី​កត្តា​គ្រោះ​ថ្នាក់​ទាំង​អស់​ មុន​សម្រេច​ចិត្ត​មាន​ផ្ទៃ​ពោះ។

    អាន៖

  • លម្អិតពីជំងឺបេះដូងពីកំណើត 
  • ស្វែងយល់ពីសុខភាពបេះដូងច្រើនទៀត
  • ក្រៅ​ពី​ធ្វើ​ឲ្យ​ខូច​សួត ​កូវីដ-១៩ ​អាច​​នាំ​ឲ្យ​កើត​អាការៈ​គាំង​បេះដូង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
  • ធ្វើការ​​​​ពី​ផ្ទះ​​ មុខកុំព្យូទ័រយូរម៉ោង អាច​ប្រឈម​ជំងឺ​បេះដូង​​​​​​​​​​​​​
  • ចេះតែហត់ ល្ហិតល្ហៃ អាចជាសញ្ញានៃជំងឺខ្សោយបេះដូង
  • សញ្ញា​ព្រមាន​ទាំង​៨​ មុន​​​​​មានបញ្ហា​គាំង​បេះដូង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
  • សញ្ញា​ព្រមាន​ទាំង​៧ បញ្ជាក់​ថា​បេះដូង​ដំណើរការ​មិន​ប្រក្រតី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
  • ​គ្រឿង​ស្រវឹង​មិន​ត្រឹម​តែ​ប៉ះពាល់​ថ្លើម តែ​ក៏​គ្រោះថ្នាក់​ដល់​បេះដូង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
  • បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ណៃ ទូច · កែ Jan 18, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម