ជំងឺស្ទះសរសៃឈាមបេះដូង ឬគាំងបេះដូងបានឆក់យកជីវិតប្រជាជនកម្ពុជា ១០៩ នាក់ក្នុងចំណោមមនុស្ស ១០០.០០០ នាក់ដែលធ្វើឱ្យប្រទេសយើងជាប់លេខរៀងទី ៩១ នៅលើពិភពលោកក្នុងបណ្តាលប្រទេសដែលមានអត្រាអ្នកស្លាប់ខ្ពស់ដោយសារជំំងឺគាំងបេះដូង នេះបើយោងតាមតួលេខរបស់អង្គការ សុខភាពពិភពលោក (WHO) កាលពីឆ្នាំ ២០២០ ។
- ជំងឺស្ទះសរសៃឈាមបេះដូង ឬជំងឺគាំងបេះដូងកើតឡើងដោយសារសរសៃឈាមចិញ្ចឹមបេះដូងមួយ ឬច្រើនស្ទះដោយខ្លាញ់ និងកំណកដុំឈាម។
- សន្ទុះនៃការកើនឡើងជំងឺស្ទះសរសៃឈាមបេះដូងបណ្តាលមកពីការផ្លាស់ប្តូរទម្លាប់រស់នៅរបស់យើងដែលពីមុនធ្លាប់ធ្វើបញ្ចេញសកម្មភាពរាងកាយ ញ៉ាំបន្លែផ្លែឈើ អាហារខ្មែរល្អៗ ឥឡូវមកស្រណុក ញ៉ាំតែ Fast food នាំឲ្យឡើងទម្ងន់ ឡើងជាតិខ្លាញ់ និងកើតជំងឺបេះដូង។