backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

ស្ទះសរសៃឈាមបេះដូង ឬគាំងបេះដូង អាចស្លាប់ភ្លាមៗ អ៊ីចឹងមកដឹងពីមូលហេតុ និងវិធីបង្ការ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Sep 06, 2022

ស្ទះសរសៃឈាមបេះដូង ឬគាំងបេះដូង អាចស្លាប់ភ្លាមៗ អ៊ីចឹងមកដឹងពីមូលហេតុ និងវិធីបង្ការ

​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង ឬគាំង​បេះដូងបានឆក់យកជីវិតប្រជាជនកម្ពុជា ១០៩ នាក់ក្នុង​ចំណោម​មនុស្ស ១០០.០០០ នាក់ដែលធ្វើឱ្យប្រទេស​យើងជាប់លេខរៀងទី ៩១ នៅលើពិភពលោកក្នុងបណ្តាលប្រទេសដែលមានអត្រាអ្នកស្លាប់ខ្ពស់ដោយសារជំំងឺគាំងបេះដូង  នេះបើយោងតាម​តួលេខ​របស់​អង្គការ សុខភាព​ពិភពលោក (WHO) កាលពីឆ្នាំ ២០២០ ។

ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង អាច​ផ្តាច់​យក​ជីវិត​មនុស្ស​គ្រប់​វិនាទី ទាមទារ​​ឲ្យ​ព្យាបាល​ជា​បន្ទាន់។ តើ​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង​មាន​រោគ​សញ្ញា​អ្វីខ្លះ? ហើយ​យើង​ត្រូវ​បង្ការ​ដោយ​វិធី​ណា​ខ្លះ?

១- អ្វី​ទៅ​ជា​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង

ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង ដែល​យើង​ចំណាំ​ហៅ​ថា ជំងឺ​គាំង​បេះដូង ជា​ជំងឺ​​ធ្ងន់​ធ្ងរ កើត​​ឡើង​​ដោយសារ​​សរសៃ​​ឈាម​​មួយ ឬ​​ច្រើន ដែល​​មាន​​តួនាទី​​ទៅ​​ចិញ្ចឹម​​បេះដូង ត្រូវ​​ស្ទះ​ខ្លាញ់ និង​​កំណក​​ដុំ​ឈាម។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត សុខ ជួរ ប្រធាន​ដេប៉ាតឺម៉ង់​ជំងឺ​បេះដូង នៃ​មន្ទីរពេទ្យ​កាល់ម៉ែត។

២- រោគ​សញ្ញា​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង

– តឹង ចុក ណែន ឈឺ​ចាប់​ក្នុង​ទ្រូង ឬ​ដៃ ហើយ​រាលដាល​ទៅ​ក ថ្គាម និង​ខ្នង

– ចង្អោរ ក្រហាយ​ទ្រូង ឬ​ឈឺ​ពោះ

– ហត់

– បែកញើស​ខ្លាំង ដោយ​មិន​ដឹង​មូលហេតុ

– ហត់

– អស់​កម្លាំង

– ធេងធោង ឬ​វិល​មុខ។

៣- មូលហេតុ​នាំ​ឲ្យ​កើត​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង

ចំពោះ​សន្ទុះ​នៃ​ការ​កើន​ឡើង​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង​នេះ ប្រធាន​ដេប៉ាតឺម៉ង់​ជំងឺ​បេះដូង នៃ​មន្ទីរពេទ្យ កាល់ម៉ែត លោក​វេជ្ជបណ្ឌិត សុខ ជួរ បញ្ជាក់​ថា បណ្តាល​​មក​ពី​ការ​ផ្លាស់ប្តូរ​ទម្លាប់​រស់នៅ​របស់​ប្រជាពលរដ្ឋ ដែល​ពី​មុន​ធ្លាប់​ធ្វើ​ពលកម្ម ធ្លាប់​តែ​ញ៉ាំ​បន្លែ​ផ្លែឈើ អាហារ​ខ្មែរ​ល្អៗ ឥឡូវ​មក​ស្រណុក ញ៉ាំ​តែ Fast food នាំ​ឲ្យ​ឡើង​ទម្ងន់ ឡើង​ជាតិ​ខ្លាញ់ កើត​ជំងឺ​បេះដូង។

– អាយុច្រើន

ជក់បារី

– មាន​ជំងឺ​លើស​ឈាម

– មាន​ជំងឺ​ទឹកនោម​ផ្អែម

ធាត់​ពេក

– មាន​លើស​ជាតិ​ខ្លាញ់​ច្រើន

– មិន​ហាត់​ប្រាណ

ស្ត្រេស

– គ្រួសារ​មាន​ប្រវត្តិ​​មាន​ជំងឺ​​​បេះដូង ឬស្ទះ​សរសៃ​ឈាម​បេះដូង។

វេជ្ជបណ្ឌិត សុខ ជួរ
វេជ្ជបណ្ឌិត សុខ ជួរ ប្រធាន​ដេប៉ាតឺម៉ង់​ជំងឺ​បេះដូង មន្ទីរពេទ្យ​កាល់ម៉ែត

ចង់គណនា BMI ចុចទីនេះ!

ចង់គណនា BMR ចុចទីនេះ!

ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

ចង់ពិនិត្យសញ្ញាព្រមានសរសៃឈាមខួរក្បាល ចុចទីនេះ!

៤- វិធី​បង្ការ​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង

– កុំ​ជក់​បារី

– ហាត់​ប្រាណ

– រក្សា​ទម្ងន់​ឲ្យ​បាន​ល្អ

– គ្រប់​គ្រង​ជាតិ​ស្ករ

– គ្រប់​គ្រង​អារម្មណ៍​ធុញ​ថប់

– កម្រិត​ការ​ផឹក​គ្រឿង​ស្រវឹង

– ពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀង​ទាត់

– ញ៉ាំ​អាហារ​ល្អ​ៗ

– ត្រួត​ពិនិត្យ​សម្ពាធ​ឈាម និង​កូលេស្តេរូល (កម្រិត​ជាតិ​ខ្លាញ់​ក្នុង​ចរន្ត​ឈាម)។

ដើម្បីចៀសវាងជំងឺគាំងបេះដូង យើងគួរបញ្ចេញសកម្មភាពរាងកាយ និងប្រកាន់យកទម្លាប់រស់នៅដែលល្អចំពោះសុខភាព។

អត្ថបទគួរអាន៖

ចំណុចសំខាន់

  • ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង ឬជំងឺ​គាំង​បេះដូងកើត​​ឡើង​​ដោយសារ​​សរសៃ​​ឈាម​​ចិញ្ចឹម​​បេះដូងមួយ ឬ​​ច្រើនស្ទះ​ដោយខ្លាញ់ និង​​កំណក​​ដុំ​ឈាម។
  • ​សន្ទុះ​នៃ​ការ​កើន​ឡើង​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង​បណ្តាល​​មក​ពី​ការ​ផ្លាស់ប្តូរ​ទម្លាប់​រស់នៅ​របស់​យើងដែល​ពី​មុន​ធ្លាប់​ធ្វើ​បញ្ចេញសកម្មភាពរាងកាយ ញ៉ាំ​បន្លែ​ផ្លែឈើ អាហារ​ខ្មែរ​ល្អៗ ឥឡូវ​មក​ស្រណុក ញ៉ាំ​តែ Fast food នាំ​ឲ្យ​ឡើង​ទម្ងន់ ឡើង​ជាតិ​ខ្លាញ់ និងកើត​ជំងឺ​បេះដូង។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Sep 06, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម