ការថែទាំខ្លួនក្រោយសម្រាល

ការថែទាំខ្លួនក្រោយសម្រាល - ត្រៀម​រួចរាល់ហើយ ឆ្លង​ទន្លេ​បង្កើត​កូន​ក៏​រួចរាល់​ហើយ​ដែរ។ តើ​មាន​ចំណុច​សំខាន់ៗ​ណា​ខ្លះ​ដែល​ម៉ាក់ៗ គួរ​ដឹង​ពី​ការ​ថែទាំ​ខ្លួន ឲ្យ​ស្អាត​ដូច​មុន​មាន​កូន ឬ​ថែទាំ​ផ្នែក​សុខភាព​មួយ​ចំនួន​ផ្សេងទៀត

ចំណេះដឹងទូទៅ

ការថែទាំខ្លួនក្រោយសម្រាល

តិចនិកងាយៗ ជួយអ្នកម៉ាក់ថ្មីថ្មោងថែទាំថ្នេរក្រោយសម្រាលកូនតាមធម្មជាតិ

ការថែទាំថ្នេរក្រោយសម្រាលតាមធម្មជាតិត្រឹមត្រូវអាចជួយម៉ាក់ៗកាត់​​​​បន្ថយការឈឺចាប់ ការហើម ការឆ្លងមេរោគ និងជួយឱ្យម៉ាក់ៗឆាប់ជាសះស្បើយពីមុខរបួស។ ក្រោយសម្រាលតាមធម្មជាតិរួច ម៉ាក់ៗគួរថែទាំថ្នេរបែបណា? ក្នុងអំឡុងពេលសម្រាលតាមធម្មជាតិ ពេទ្យឆ្មបអាចវះសាច់ចន្លោះទ្វារមាស និងរន្ធគូថម៉ាក់ៗដើម្បី​ជួយឱ្យទារកសម្រាលចេញលឿន ឬ​សាច់ចន្លោះទ្វារមាស និងរន្ធគូថម៉ាក់ៗអាចរហែក ពេល​សម្រាល​ក៏​មាន ដែល​ត្រូវ​ឲ្យ​មានការ​ដេរ​ភ្ជាប់​ឡើង​វិញ​។ បន្ទាប់ពីសម្រាលរួច​ ពេទ្យឆ្មបនឹងដេរបិទសាច់ចន្លោះទ្វារ​មាស និងរន្ធគូថរបស់ម៉ាក់ៗ។ ម៉ាក់ៗអាចជួបប្រទះការហើម និង​ការឈឺចាប់ថ្នេរពីរបីសប្តាហ៍។ ដើម្បីកាត់បន្ថយការឈឺចាប់ និងការហើមថ្នេរ ម៉ាក់ៗអាចសាកល្បងតាមវិធីដូចខាងក្រោម៖ ១. ស្អំទឹកកក ម៉ាក់ៗអាចរុំដុំទឹកកកជាមួយកំណាត់ ឬកន្សែងស្អាត រួចស្អំទឹកកកលើថ្នេររយៈពេល ១០-១៥ នាទីបីបួនដងក្នុងមួយថ្ងៃក្នុងអំឡុងពេល ២៤​ បន្ទាប់ពីសម្រាលរួចដើម្បីកាត់បន្ថយការឈឺចាប់ និង​ហើម។ ២. គេងផ្អៀងពេលបំបៅដោះ ពេលបំបៅដោះកូន ម៉ាក់ៗគួរចៀសវាងអង្គុយបំបៅ។ ម៉ាក់ៗគួរគេងផ្អៀងដើម្បី​កុំឱ្យថ្នេររងសម្ពាធខ្លាំង​ដែលមិនសូវធ្វើឱ្យម៉ាក់ៗឈឺចាប់។ ៣. ប្តូរខោទឹកនោម ឬសំឡីអនាម័យ ២-៤​ ម៉ោងម្តង បន្ទាប់បីសម្រាលរួច ម៉ាក់ៗនឹងធ្លាក់ឈាមប្រហែលមួយសប្តាហ៍ ដូច្នេះម៉ាក់ៗត្រូវស្លៀកខោទឹកនោម​ដើម្បីការពារការប្រឡាក់ ជាពិសេសអំឡុង​ពេលស្នាក់នៅមន្ទីរពេទ្យ។ ម៉ាក់ៗត្រូវប្តូរខោទឹកនោម ឬ​សំឡីអនាម័យ ២-៤​ ម៉ោងម្តងដើម្បីកុំឱ្យថ្នេរសើម និងឆ្លងមេរោគ។ ៤. ការពារការទល់លាមក ការទល់លាមកអាចបន្ថែមសម្ពាធដល់របួស និងអាចធ្វើឱ្យរហែកថ្នេរក្នុងអំឡុងពេល​ម៉ាក់ៗប្រឹង​បត់​ជើង។ ដូច្នេះ ដើម្បីការពារការទល់លាមក ម៉ាក់ៗគួរញុំាទឹក បន្លែ និងផ្លែឈើដែលមានមានជាតិ​សរសៃ​ខ្ពស់​ឱ្យបានច្រើន ជាពិសេសល្ហុងទុំ។ ជាងនេះទៅទៀត ម៉ាក់ៗគួរដើររយៈពេល ១៥-៣០ នាទីជារៀងរាល់ថ្ងៃ​ដើម្បីជួយពោះវៀន​បញ្ចេញ​កាក់សំណល់។ ប្រសិនបើម៉ាក់ៗនៅតែទល់លាមក ម៉ាក់ៗអាចស្នើពេទ្យចេញវេជ្ជបញ្ជាថ្នាំក្តៀនបាន។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន […]

ស្វែងរក ការថែទាំខ្លួនក្រោយសម្រាល

ការថែទាំខ្លួនក្រោយសម្រាល

ក្រោយសម្រាលកូនរួច ញ៉ាំម្សៅរមៀតទឹកដោះគោ ស្បែកភ្លឺស្អាត សុខភាពក៏មាំមួន

អំឡុង​ពេល​ពពោះ ស្បែក​ស្ត្រី​គ្រប់​រូប​មាន​ការ​ប្រែ​ប្រួល​ខ្លាំង ទោះ​ឆ្លង​ទន្លេ​រួច បើ​មិន​ថែ​ទេ ស្បែក​ប្រែ​ជា​ស្រអាប់ ឡើង​ជាំ​ជាដើម ហេតុ​នេះ​ហើយ​ទើប​ក្រោយ​សម្រាល ញ៉ាំ​ម្សៅ​រមៀត​ទឹក​ដោះ​គោ ជា​ក្បួន​ថែ​ទាំ​ស្បែក​មួយ​ម៉ាក់ៗ​និយម​ធ្វើ​ត​ៗ​គ្នា ដើម្បី​ឲ្យ​ស្បែក​ស​ភ្លឺ​មក​ដូច​ធម្មតា​វិញ។ តែ​មាន​ដឹង​ទេ​ថា ក្រៅ​ពី​ជួយ​ឲ្យ​ស្បែក​ស្អាត វា​ក៏​ជួយ​ឲ្យ​សុខភាព​ម៉ាក់​ៗ​រឹង​មាំ​វិញ​លឿន​ដែរ។ តាម​ពិត​ទៅ ម្សៅ​រមៀត​ទឹក​ដោះ​គោ គឺ​ជា​ភេសជ្ជៈ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ក្នុង​ការ​ប្រឆាំង និង​ការពារ​រាងកាយ​យើង​ពី​ការ​កើត​ជំងឺ​ផ្សេងៗ។ ​បើ​ក្រោយ​សម្រាល ញ៉ាំ​ម្សៅ​រមៀត​ទឹក​ដោះ​គោ ម៉ាក់ៗ​មិន​ត្រឹម​តែ​ទទួល​បាន​ស្បែក​ស្អាត​ប៉ុណ្ណោះ​ទេ វា​ក៏​អាច​ជួយ​ទ្រទ្រង់​សុខភាព​ម៉ាក់​ៗ​ឲ្យ​កាន់​តែ​មាំ​មួន​ទៀត​ផង​ដូចជា៖ ១. ជួយ​គ្រប់​គ្រង​ការ​ឈឺ​ចាប់ ម្សៅ​រមៀត​ទឹក​ដោះ​គោ​សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​ការ​រលាក មាន​ន័យ​ថា​វា​ជួយ​បន្ថយ​ការ​រលាក​ក្នុង​រាងកាយ និង​ជួយ​គ្រប់​គ្រង​ការ​ឈឺ​ចាប់​តាម​សន្លាក់​ឆ្អឹង។ មិន​ថា​ចំពោះ​គ្នា​យើង​ទូទៅ ឬ​ម៉ាក់​ៗ​ក្រោយ​សម្រាល ញ៉ាំ​ម្សៅ​រមៀត​ទឹក​ដោះ​គោ ១កែវ​ជា​ប្រចាំ អាច​ជួយ​ពង្រឹង​សុខភាព​ឆ្អឹង និង​កាត់​បន្ថយ​ភាព​ឈឺ​ចាប់បាន។ ២. ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ គុណ​ប្រយោជន៍​ក្នុង​ការ​ប្រឆាំង​មេរោគ​ដែល​រមៀត​មាន អាច​ជួយ​ការ​ពារ​យើង​ពី​ការ​ឆ្លង​បាក់តេរី។ ម្សៅ​រមៀត​ក៏​មាន​ផ្ទុក​សារធាតុ​អង់ទីប៊ីយូទិក ដែល​ជួយ​ទប់​ស្កាត់​ការ​ឆ្លង​វីរុស​មួយ​ចំនួន​ដែលអាចប៉ះពាល់​ដល់​សុខភាព។ [embed-health-tool-baby-poop-tool] ៣. ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ រមៀត​ពោរពេញ​ទៅ​ដោយ​វីតាមីន និង​សារធាតុ​រ៉ែ​ល្អៗ ហើយ​វា​ក៏​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីដកម្ម សារ​ធាតុ​ប្រឆាំង​នឹង​មេរោគ និង​សារធាតុ​ប្រឆាំង​ការ​រលាក ជា​ហេតុ​ជួយ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​យើង​រឹង​មាំ។ ហេតុ​នេះ​ហើយ ម៉ាក់ៗ​ក្រោយ​សម្រាល ញ៉ាំ​ម្សៅ​រមៀត​ទឹក​ដោះ​គោ ច្បាស់​ជា​ជួយ​ឲ្យ​សុខភាព​ត្រឡប់​មក​ដូច​ដើម​វិញ​បាន​លឿន និង​មិន​ទ្រុឌទ្រោមឡើយ។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៤. ជួយ​សម្រក​ទម្ងន់ ក្រោយ​សម្រាល ញ៉ាំ​ម្សៅ​រមៀត​ទឹក​ដោះ​គោ ម៉ាក់​ៗ​ក៏​អាច​សម្រក​ទម្ងន់​ខ្លះ​ៗ​បាន​ដែរ។ ម្សៅ​រមៀត​ជួយ​ពន្លឿន និង​ធ្វើ​ឲ្យ​សកម្ម​នូវ​ដំណើរ​ការ​មេតាប៉ូលីស ជា​ហេតុ​អាច​បង្កើន​សមត្ថភាព​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន។ បន្ថែម​ពី​លើ​ប្រយោជន៍​ខាង​លើ​ទាំង​អស់​នេះ […]


ការថែទាំខ្លួនក្រោយសម្រាល

មកដឹងជម្រើសល្អៗបំបាត់សង្វារពេលពពោះ និងក្រោយសម្រាល

សង្វារ​កើត​ឡើង​ចំពោះ​ស្ត្រី​ពពោះ គឺ​ជា​រឿង​ធម្មតា​ទូទៅ​មួយ​ដោយ​សារ​ម៉ាក់​ៗ​ត្រូវ​បំប៉ន​សុខភាព ឡើង​គីឡូ​ខ្លាំង ដូច​នេះ​អាច​បណ្ដាល​ឲ្យ​បែក​សាច់​ឡើង​សង្វារ​។ ទោះ​ជា​យ៉ាង​ណា ម៉ាក់​ៗ​ច្បាស់​ជា​មិន​ចង់​ឃើញ​សង្វារ​នៅ​លើ​ស្បែក​ទេ ព្រោះ​ខ្លះ​មើល​ទៅ​ដូច​សត្វ​ជន្លេន​គួរ​ខ្លាច ហើយ​បើ​ម៉ាក់​ៗ​ប្រើ​គ្រីម​បំបាត់​សង្វារ​ផ្ដេសផ្ដាស​អាច​គ្រោះ​ថ្នាក់​ដល់​កូន។ ហេតុ​នេះ​ហើយ ម៉ាក់​ៗ​មក​ដឹង​ពី​ជម្រើស​បំបាត់​សង្វារ​ទាំង​ អំឡុង​ពេល​ពពោះ និង​ក្រោយ​សម្រាល ដើម្បី​ទទួល​បាន​ស្បែក​ស្អាត​។ ១. គ្រីម ឬ​ឡេ​មាន​ជាតិ Retinol ក្រោយ​សម្រាល​រួច ម៉ាក់​ៗ​អាច​ចាប់​ផ្ដើម​ជ្រើស​រើស​គ្រីម ឬ​ឡេ​លាប ដើម្បី​កម្ចាត់​សង្វារ​បាន ហើយ​ជម្រើស​ដែល​ល្អ​បំផុត​នោះ​គឺ​ប្រើ​គ្រីម ឬ​ឡេ​មាន​ជាតិ​ Retinol។ Retinol មាន​ប្រសិទ្ធភាព​ដោយ​សារ​ការ​ជំរុញ​ផលិត​ភាព​របស់​កូឡាជែន។ វិធីនេះអាច​ចំណាយ​ពេល​ ៦​សប្ដាហ៍ ទម្រាំ​យើង​អាច​ឃើញ​លទ្ធផល​លើ​សង្វារ។ ម៉ាក់​ៗ​ត្រូវ​ចាំ​ថា គ្រីម ឬ​ឡេ​មាន​ជាតិ Retinol មិន​អាច​ប្រើ​ពេល​កំពុង​ពពោះ​បាន​ទេ ព្រោះ​ជាតិ Retinol អាច​ប៉ះ​ពាល់​ទៅ​ដល់​កូន​ក្នុង​ផ្ទៃ​។ ២. គ្រីម ឬ​ឡេ​ផ្សេង​ទៀត ប្រសិន​បើ​ម៉ាក់​ៗ​ប្រើ​គ្រីម​មាន​ជាតិ Retinol មិន​ត្រូវ មិន​ឃើញ​ប្រសិទ្ធិភាព ហើយ​មាន​របក​ស្បែក​ទៀត​នោះ ម៉ាក់ៗ​គួរ​ផ្លាស់​ប្ដូរ​ទៅ​ប្រើ​គ្រីម​ផ្សេង​វិញ​ដែល​មាន​សារធាតុ​ដូច​ជា៖ វីតាមីន C អាស៊ីដ Hyaluric Centella Asiatica។ល។     ៣. ព្យាបាល​ដោយ​ឡាស៊ែរ ក្រៅ​ពី​ការ​ប្រើ​គ្រីម ឬ​ប្រើ​រូបមន្ត​ធម្មជាតិ ជម្រើស​ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត ហើយ​ថ្លៃ​ជាង​គេ​នោះ​គឺ​ការ​បំបាត់​សង្វារ​ដោយ​កាំរស្មី​ឡាស៊ែរ។ ជម្រើស​មួយ​ទៀត​នោះ គឺ​ការ​បំបាត់​សង្វារ​ដោយ​ Microneedling វា​អាច​ជួយ​កាត់​បន្ថយ​ស្នាម​សង្វារ​មិន​ឲ្យ​មើល​ទៅ​ឃើញ​ច្បាស់ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មិន​ចង់​មាន​សង្វារ​ច្រើន​ក្រោយ​ពេល​សម្រាល​កូន​រួច […]


ការថែទាំខ្លួនក្រោយសម្រាល

ម៉ាក់ៗចង់បានស្បែកស្អាតក្រោយសម្រាល មកដឹងតិចនិកទាំងនេះ

ក្រោយ​សម្រាល​កូន​រួច រូប​រាង​ស្ត្រី​នឹង​ផ្លាស់​ប្ដូរ​ខ្លាំង បណ្ដាល​ឲ្យ​ម៉ាក់ៗ​កាន់​តែ​ពិបាក​ចិត្ត ខ្លាច​ខូច​សម្រស់ លែង​ស្អាត​ដូច​កាល​ពី​មិន​ទាន់​មាន​កូន។ ប៉ុន្តែ ម៉ាក់​ៗ​មិន​ចាំ​បាច់​បារម្ភ​ពេក​ទេ អត្ថបទ​នេះ នឹង​បង្ហាញ​ពី​មូល​ហេតុ​បណ្ដាល​ឲ្យ​ស្បែក​ម៉ាក់​ៗ​ប្រែប្រួល និង​តិចនិក​កាត់បន្ថយ​បញ្ហា​ស្បែក រក្សា​ស្បែក​ឲ្យ​មាន​សភាព​ស្រស់​ថ្លា​ឡើង​វិញ​ក្រោយ​សម្រាល​កូន។ ហេតុ​អ្វី​បាន​ជា​ស្បែក​ម៉ាក់​ៗ​ប្រែ​ប្រួល​ក្រោយ​សម្រាល​កូន​រួច​ចឹង? ម៉ាក់​ៗ​អាច​នឹង​ទទួល​យក​ការ​ប្រែ​ប្រួល​ទៅ​លើ​រូប​រាង​មិន​បាន​បន្ទាប់​ពី​ពពោះ​រួច​រាល់ តែ​ក្រោយ​សម្រាល​កូន​រួច​ម៉ាក់​ៗ​គ្រប់​រូប​ទទួល​រង​នូវ​ស្ត្រេស ភាព​នឿយហត់ និង​អតុល្យភាព​អ័រម៉ូន ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​ស្បែក​ម៉ាក់​ៗ​ប្រែ​ប្រួល។ មុន ស្នាម​សង្វារ ការ​ឡើង​ជាំ និង​ការ​ប្រែ​ពណ៌​ស្បែក សុទ្ធ​តែ​ជា​បញ្ហា​ទូទៅ​ក្រោយ​សម្រាល​កូន​រួច​ស្ត្រី​ជួប​ប្រទះ។ ម៉ាក់​ៗ​អាច​​កាត់​បន្ថយ​បញ្ហា​លើ​ស្បែក​ប៉ុន្មាន​នេះ​បាន ដោយ​គ្រាន់​តែ​អនុវត្ត​ការ​ញ៉ាំ​របប​អាហារ​ត្រឹម​ត្រូវ និង​មាន​ទម្លាប់ ​Skincare ត្រឹម​ត្រូវ​ក្រោយ​សម្រាល។ របៀប​កាត់​បន្ថយ​បញ្ហា​ស្បែក​ក្រោយ​សម្រាល រាល់​បញ្ហា​ស្បែក​ដែល​កើត​ឡើង​បន្ទាប់​ពី​ផ្ដល់​កំណើត​ឲ្យ​កូន​រួច​ហើយ ម៉ាក់​ៗ​អាច​កម្ចាត់ ឬ​កាត់​បន្ថយ​បាន​ដោយ​គ្រាន់​តែ​ធ្វើ​តាម​ទម្លាប់​រស់​នៅ​ល្អ​ៗ​ដូច​ខាង​ក្រោម៖ រាល់​ពេល​ចេញ​ក្រៅ​ត្រូវ​កម្ដៅ​ថ្ងៃ ម៉ាក់​ៗ​គួរ​លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ ឬ​ស្លៀក​សម្លៀកបំពាក់​ជិត​ៗ ដើម្បី​ការពារ​ស្បែក កុំ​ឲ្យ​ខូច​ដោយសារ​កម្ដៅ​ថ្ងៃ។ ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់​ជួយ​ផ្ដល់​សំណើម​ឲ្យ​ស្បែក និង​ភ្លឺ​ថ្លា ហើយ​ការ​ផឹក​ទឹក​គ្រាប់​គ្រាន់​ក៏​ជួយ​រក្សា​អ័រម៉ូន​ឲ្យ​មាន​តុល្យភាព​ដែរ។ លាង​មុខ២-៣ដង/ថ្ងៃ ដើម្បី​សម្អាត​កុំ​ឲ្យ​ឡើង​ខ្លាញ់​លើ​ស្បែក រួច​ប្រើ​ទឹក​ Toner និង​ប្រើ​គ្រីម​ផ្ដល់​សំណើម​ឲ្យ​បាន​ទៀង​ទាត់។ គេង​ឲ្យ​បាន​គ្រប់​គ្រាន់ ជា​រឿង​សំខាន់​ចាំ​បាច់​ក្នុង​ការ​ថែ​រក្សា​ស្បែក​ឲ្យ​នៅ​ស្អាត​ក្រោយ​កើត​កូន​រួច ការ​គេង​មិន​ឆ្អែត​ប៉ះពាល់​ទៅ​ដល់​ស្បែក​យើង​ខ្លាំង យក​ល្អ ម៉ាក់​ៗ​គួរ​ព្យាយាម​សម្រាក​ឲ្យ​បាន​ច្រើន គ្រប់​ពេល​ដែល​មាន​ឱកាស ពិសេស​ពេល​អា​អូន​គេង។ ញ៉ាំ​បន្លែ​បៃតង​ផ្ទុក​ជាតិ​ដែក ល្អ​សម្រាប់​ស្បែក និង​ជួយ​កាត់​បន្ថយ​បញ្ហា​ស្បែក​ក្រោយ​សម្រាល ហើយ​ជួយ​ផ្ដល់​ភាព​ស្រស់​ថ្លា​ដល់​ស្បែក​ម៉ាក់​ៗ​វិញ​។ លាប​ប្រេង​សម្បូរ​វីតាមីនE ឬ​ប៊័រ​កាកាវ (Cocoa butter) […]


ការថែទាំខ្លួនក្រោយសម្រាល

ក្រោយសម្រាល ម៉ាក់ៗនិយមចាក់ថ្នាំឲ្យសាច់ស្អាត ត្រូវដឹងរឿងទាំងនេះសិន

តាមជំនឿ និងទម្លាប់តៗគ្នាមក ក្រោយសម្រាលរួចម៉ាក់ៗតែងនិយមចាក់ថ្នាំឲ្យឆាប់រឹងសរសៃ ពិសេសធ្វើឲ្យសាច់សស្អាតឡើងវិញ។ ប៉ុន្តែមុននឹងសម្រេចចិត្តចាក់ថ្នាំទាំងនោះ ម៉ាក់ៗគួរដឹងរឿងសំខាន់ខាងក្រោមនេះជាមុនសិន។ ១.ចាក់ថ្នាំសាច់ស្អាតចាំបាច់អត់? មានម៉ាក់ៗដែលសម្រាលកូនរួចជាច្រើន ក្រោយចេញពីពេទ្យពេលទៅដល់ផ្ទះបានហៅពេទ្យដទៃទៀតមកចាក់ថ្នាំជាច្រើនថ្ងៃ ដោយយល់ឃើញថាអាចជួយឲ្យស្បែកស្អាត សរសៃសសូងឆាប់រឹងមាំ។ តែលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន សែនសុខ ថាមិនចាំបាច់ចាក់ក៏បានដែរ។ វេជ្ជបណ្ឌិតបន្តទៀតថារឿងចាក់ថ្នាំបន្ទាប់ពីចេញពីពេទ្យមិនមែនជារឿងចាំបាច់នោះទេ ព្រោះវាមិនអាចជួយអ្វីបានច្រើន ឬជួយឲ្យសាច់ស្អាតឡើយ។ លោកក៏ឲ្យដឹងទៀតថា ថ្នាំគ្រាប់ជាតិដែកដែលគ្រូពេទ្យចេញវេជ្ជបញ្ជាឲ្យលេបគឺគ្រប់គ្រាន់ហើយ។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. បើចាក់ថ្នាំ ម៉ាក់ៗអាចបំបៅកូនបានអត់? ចំពោះម៉ាក់ៗដែលបំបៅដោះកូន លោកវេជ្ជបណ្ឌិតហាមមិនឲ្យចាក់ថ្នាំនោះទេ ព្រោះថ្នាំប្រភេទខ្លះប៉ះពាល់ដល់ការផលិតទឹកដោះ ជាតិថ្នាំនឹងចូលទៅក្នុងទឹកដោះ កូនម៉ឹមទៅអាចនឹងមានបញ្ហាសុខភាព។ ប៉ុន្តែបើម៉ាក់ៗណាដែលមិនបំបៅដោះកូន ហើយនៅតែចង់ចាក់ថ្នាំ ក៏មិនអីដែរ គ្រាន់តែត្រូវដឹងពីប្រភេទថ្នាំនោះថាវាជំនួយអ្វីចំពោះសុខភាព ឬអត់ ដើម្បីឲ្យច្បាស់ក្នុងចិត្តថាក្រោយចាក់គ្មានបញ្ហា និងមិនចំណាយប្រាក់អត់ប្រយោជន៍។ [embed-health-tool-due-date] ៣. ជំនួសឲ្យការចាក់ថ្នាំ ម៉ាក់ៗគួរធ្វើបែបណាដើម្បីថែទាំសម្រស់របស់ខ្លួនឲ្យស្អាតឡើងវិញ? ក្រៅពីថ្នាំគ្រាប់ជាតិដែកបំបាត់ភាពស្លេកស្លាំង ប្រធានផ្នែកសម្ភពនៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ ថា របបអាហារសម្បូរជីវជាតិ បូករួមការសម្រាកគ្រប់គ្រាន់នឹងជួយឲ្យម៉ាក់ៗស្រស់ថ្លាដោយខ្លួនឯង។ លោកក៏បានបញ្ជាក់ដែរថា ថ្នាំដែលគ្រូពេទ្យដើរចាក់តាមផ្ទះនោះមិនអាចជួយអ្វីដល់យើងខ្លាំងជាងចំណីចំណុកឡើយ ព្រោះថាអាហារ មានត្រី សាច់ ស៊ុត បន្លែ ផ្លែឈើ រួមទាំងការផឹកម្សៅទឹកដោះគោ […]


ការថែទាំខ្លួនក្រោយសម្រាល

ម៉េចបានម៉ាក់ៗភ្លេចភ្លាំង​ក្រោយ​សម្រាល​? ដោះស្រាយ​បែប​ណា​?

តើ​ម៉ាក់​ៗ​ណា​ខ្លះ​ ដែល​ដើរ​ចូល​បន្ទប់​មួយ​​ ហើយ​មិន​ដឹង​ថា​ខ្លួន​ចូល​ទៅ​បន្ទប់​នោះ​ធ្វើ​អ្វី​?​ ឬ​កំពុង​តែ​ស្វែង​រក​វ៉ែនតា​ ដែល​កំពុង​តែ​ពាក់​នៅ​លើ​ក្បាល​របស់​ខ្លួន​ដែរ​ឬ​ទេ? ​ប្រសិនបើ​រឿងរ៉ាវ​ស្រដៀង​នេះ​កើត​ឡើង​ម្ដងម្កាល ម៉ាក់​ៗ​មិន​ចាំបាច់​បារម្ភ​នោះ​ទេ​ ប៉ុន្តែ​ប្រសិនបើ​វា​កើត​ឡើង​ញឹកញាប់​ ហើយ​យើង​ទើប​តែ​សម្រាល​កូន​រួច​ផង​នោះ​ យើង​អាច​​​នឹង​មាន​ឱកាស​​កើត​​មាន​​អាការៈ​ភ្លេចភ្លាំង​ក្រោយ​សម្រាល​។​ ជា​ទូទៅ ​អាការៈ​នេះ​ ​​កើត​ឡើង​បន្ទាប់​ពី​​មាន​ផ្ទៃពោះ​​ ហើយ​ជួន​កាល​ វា​អាច​បន្ត​​​រហូត​ដល់​រយៈពេល​៥​ខែ បន្ទាប់​ពី​សម្រាល​កូន​រួច​។​ យោង​តាម​ការ​សិក្សា​មួយ​ ​បាន​បង្ហាញ​ថា​ ​​នៅ​ពេល​ដែល​យើង​ក្លាយ​ខ្លួន​ជា​អ្នក​ម៉ាក់​ វា​​អាច​មាន​ឥទ្ធិពល​​ជារៀងរហូត​លើ​មុខងារ​នៃ​ការ​យល់​ដឹង​។​ វា​ក៏​អាច​​ធ្វើ​ឲ្យ​មាន​ការ​លូតលាស់​ខួរ​ក្បាល​ ហើយ​ថែម​ទាំង​អាច​នាំ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​នៅ​ផ្នែក​ដែល​ទទួល​ខុសត្រូវ​ចំពោះ​ការ​យល់​ដឹង​សង្គម​ និង​​ការ​អាណិត​ស្រឡាញ់​​ផង​ដែរ​។ ​កត្តា​អ្វី​ដែល​បណ្ដាល​ឲ្យ​កើត​មាន​ការ​ភ្លេចភ្លាំង​ក្រោយ​សម្រាល ជាក់​ស្ដែង មាន​កត្តា​ជា​ច្រើន​​ដែល​​នាំ​ឲ្យ​កើត​មាន​អាការៈ​ភ្លេចភ្លាំង​ក្រោយ​សម្រាល​នេះ​ ហើយ​កត្តា​ចម្បង​នោះ​ គឺ​​ជា​តម្រូវ​ការ​ក្នុង​ការ​ថែទាំ​ទារក​​ដែល​ទើប​នឹង​កើត​ ​ដែល​ជា​ញឹកញាប់​ ម៉ាក់​ៗ​​តែង​តែ​លះបង់​ការ​គេង​របស់​ខ្លួន​។​ ​មូលហេតុ​នេះ​ហើយ​ ដែល​បណ្ដាល​ឲ្យ​ខួរ​ក្បាល​ចុះ​ខ្សោយ​ ​ក៏​ដូចជា​ធ្វើ​ឲ្យ​យើង​ភ្លេច​ភ្លាំង​ច្រើន​។​ ​ក្រៅ​ពី​នេះ​ ម៉ាក់​ៗ​ដែល​​មាន​ផ្ទៃពោះ​ឆ្លងកាត់​ការ​ផ្លាស់ប្ដូរ​ប្រព័ន្ធ​ប្រសាទ​​ក្នុង​ខួរ​ក្បាល​ អំឡុង​ពេល​ និង​ក្រោយ​ពេល​​មាន​ផ្ទៃពោះ​ ដែល​ជះ​ឥទ្ធិពល​ដល់​ការ​ចងចាំ​របស់​ម៉ាក់​ៗ​យ៉ាង​ខ្លាំង​។ ជា​ធម្មតា​ បញ្ហា​នេះ​នឹង​បាត់​ទៅ​វិញ​​ដោយ​ខ្លួន​ឯង​​ទៅ​តាម​ពេលវេលា​។ យើង​គួរ​ដោះស្រាយ​អាការៈ​ភ្លេចភ្លាំង​ក្រោយ​សម្រាល​នេះ​យ៉ាង​ម៉េច​? ​​​​​​​​​ទោះ​បី​ជា​យើង​ដឹង​ថា​ ការ​ភ្លេចភ្លាំង​តិច​តួច​គឺ​ជា​ផ្នែក​មួយ​​នៃ​ការ​ក្លាយ​ជា​អ្នក​ម៉ាក់​ក៏​ពិត​មែន ប៉ុន្តែ​ ពេល​ខ្លះ​ វា​បាន​​ក្លាយ​ជា​​​​រឿង​ដ៏​គួរ​ឲ្យ​ធុញ​ទ្រាន់​​នៅ​ពេល​ដែល​យើង​ភ្លេច​រឿង​សំខាន់​ៗ។​ អាការៈ​​​នេះ​​ មិន​មាន​ភាព​ធ្ងន់ធ្ងរ​ ឬ​មាន​អ្វី​ដែល​គួរ​ឲ្យ​បារម្ភ​ឡើយ​។​ ​យ៉ាង​ណា​មិញ​ យើង​មិន​អាច​គេច​ផុត​ពី​ផល​ប៉ះពាល់​​នៃ​ការ​មាន​ផ្ទៃពោះ​នេះ​បាន​ទេ​ ប៉ុន្តែ​ម៉ាក់​ៗ​អាច​​ព្យាយាម​​ដោះស្រាយ​​​​​​វា​បាន​​តាម​វិធីសាស្ត្រ​ទាំង​នេះ​​។ ​១. កត់ត្រា​កិច្ចការ​ចាំបាច់​ដែល​ត្រូវ​ធ្វើ​ វិធីសាស្ត្រ​ដែល​​ល្អ​បំផុត​ដើម្បី​ដោះស្រាយ​បញ្ហា​ភ្លេចភ្លាំង គឺ​ការ​កត់ត្រា​​កិច្ចការ​​សំខាន់​ៗ​​ដែល​ត្រូវ​ធ្វើ​ ​នៅ​ពេល​ដែល​យើង​ចាំបាច់​ត្រូវ​ចងចាំ​រឿងរ៉ាវ​ជាច្រើន​។​ ចូរ​រក្សា​ទុក​ក្រដាស​កត់ត្រា​នៅ​ជិត​ខ្លួន​ ដូច្នេះ​ហើយ​ យើង​អាច​កត់ត្រា​ភ្លាម​ៗ​​ចំពោះ​រឿងរ៉ាវ​ដែល​សំខាន់​ៗ​។​ ជាមួយ​គ្នា​នេះ​ដែរ​ […]


ការថែទាំខ្លួនក្រោយសម្រាល

លាបឡេច្រើន សម្រាលកូនដោយវះកាត់ មិនអាចដេរបាន (វីដេអូ)

កន្លង​​បងប្អូន​នារី​ៗ​យើងពិតជា​ធ្លាប់​ឮ​ពាក្យ​ចចាមអារ៉ាម​ទាក់ទិន​នឹង​ស្ត្រី​មាន​ផ្ទៃ​ពោះ ក្រោយ​សម្រាលវះកាត់​ហើយ​បែរជា​មិន​អាច​ដេរ​ភ្ជាប់​ពោះវិញ​បាន​ទេ។ បញ្ហា​ដែល​បាន​លើក​ឡើង​នេះ​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា ក៏​ធ្លាប់​បាន​ឮ​គេ​និយាយ​មក​ត​ៗ​គ្នា​ជា​យូរ​ឆ្នាំ​មក​ហើយ​ដែរ។ ប៉ុន្តែ​សម្រាប់​ជន​រងគ្រោះ​នៃ​រឿង​នេះ​ពិតប្រាកដ គឺ​គ្មាន​នោះ​ទេ ហើយ​នោះ​គ្រាន់តែ​ជា​ការ​និយាយ​ត​គ្នា​គ្មាន​ការ​ពិត​ឡើយ។ លាប​ឡេ​គ្រាន់តែ​អាចជាកត្តាប្រឈមប៉ុណ្ណោះ។ ការ​លាប​ឡេ​មិន​អាច​ធ្វើ​ឲ្យ​ស្បែក​ប្រែជា​ពុក​ផុយ​ដូច​ក្រដាស ឬ​សាច់​សត្វ​ដែល​ស្លាប់​យូរហើយបាន​​នោះ​ទេ។ កត្តា​ដែល​នាំឲ្យ​ស្បែក​ដេរ​មិន​បាន​ក្រោយ​សម្រាល​ដោយ​វះកាត់ មិន​អាចទៅ​រួច​ទៀត ព្រោះ​ស្បែក​យើង​មាន​ជីវិត​ សរសៃ​ឈាម​រត់​ខ្វាត់ខ្វែង​ដែល​ដឹកនាំ​សារធាតុចិញ្ចឹមទៅ​ចិញ្ចឹម​គ្រប់​កន្លែង មិន​អាច​ព្រោះតែ​ឡេ​អាច​បំផ្លាញ​ស្បែក​បាន​ដូច​ទឹក​អាស៊ីដ​ឡើយ។ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ បាន​បន្ថែម​ទៀត​ថា ការ​ដេរ​មិន​ជាប់​កន្លែង​វះកាត់​នោះ លើកលែង​តែ​តំបន់​នោះ​មាន​ការ​ឆ្លង​រោគ​ទើប​ការ​ដេរ​ផុយ ឬ​ពិបាក​​ដេរ។ ក្រោយ​ពេល​បង្ក​រោគ​ធ្វើ​ឲ្យ​មាន​ការ​ឆ្លង​ចូល​ចរន្ត​ឈាម នោះ​ម៉ាក់​ៗ​អាច​ប្រឈម​គ្រោះ​ថ្នាក់​ខ្លាំង។ បើ​ទោះ​ជា​ការ​លាប​ឡេ​មិន​មែន​ជា​មូលហេតុ​មែន តែ​វេជ្ជបណ្ឌិត​រូប​នោះ​មិន​ណែនាំ​ឲ្យ​ស្ត្រី​លាប​ឡេ​ដែល​លាយ​មាន​ជាតិ​កាត់​ច្រើន​ឡើយ ទាំង​ពេល​មាន​ផ្ទៃពោះ និង​មិន​មាន​ផ្ទៃ​ពោះ ព្រោះ​វា​ប៉ះពាល់​ដល់​ស្បែក និង​សុខភាព​ទូទៅ​នៅ​ថ្ងៃ​ខាង​មុខ។


ការថែទាំខ្លួនក្រោយសម្រាល

រឿង ៥ យ៉ាង ស្រីៗមិន​គួរ​បោះបង់ចោលឡើយ ទោះ​ក្លាយ​ជា​ម៉ាក់គេ​ក៏ដោយ

ស្រីៗ​យើងបាន​ធ្វើ​រឿង​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ជីវិត ក្រោយ​ផ្តល់​កំណើត​អូនតូច​គួរ​ឲ្យ​ស្រលាញ់​ម្នាក់។ ក្លាយ​ជា​ម៉ាក់​ថ្មីថ្មោង ច្បាស់ជា​ត្រូវ​ទទួល​អម្រែក​ធ្ងន់​បន្តិច​ហើយ។ យ៉ាងណា​កុំ​គិត​តែ​ពី​គ្រួសារ ស្រីៗ​គ្នា​យើង​ក៏​គួរ​គិត​ខ្លួន​ឯង​ដូចគ្នា​ដែរ។ “Hello គ្រូពេទ្យ” ចង់​ណែនាំ​ទម្លាប់ ៥ យ៉ាង មិន​គួរ​បោះបង់ បើ​ទោះ​ក្លាយ​ជា​ម្តាយ​គេ​ក្តី។ ១- មានពេលបន្ធូរអារម្មណ៍ ក្រោយ​ក្លាយ​ជា​ម៉ាក់ៗ​ថ្មី​ថ្មោង ស្រីៗ​គ្នា​យើង​ស្ទើរ​ទាំង​អស់ នឹង​ចំណាយ​ពេល​មើល​ថែ​កូន ដូចជា បំបៅ​ដោះ ឬ​ប្ដូរ​ខោ​ទឹកនោម ជា​ការងារ​ធ្វើ​ឲ្យ​យើង​រវល់​គ្មាន​ថ្ងៃ​លស់។ យ៉ាង​ណា គ្នា​យើង​គួរ​មាន​ពេល​មើល​ថែខ្លួន​ឯង ដូចជា ឆ្លៀត​សម្រាក​ឲ្យ​បាន ១៥-៣០ នាទី ក៏​អាច​ជួយ​បន្ធូរ​អារម្មណ៍​តានតឹង​បាន​ខ្លះ​ដែរ។ បើ​បារម្ភ​ខ្លាច​អាអូន​ភ្ញាក់​ពេល​សម្រាក អាច​សុំ​បងប្អូន ឬ​ប្តី​ជួយ​មើល​បន្តិច​ក៏​បាន។ ២- កុំ​ចោល​សម្លៀក​បំពាក់​ចង្អៀតៗ មាន​ផ្ទៃពោះ ធ្វើ​ឲ្យ​រាងកាយ​គ្នា​យើង​រីកធំ ត្រូវ​ការ​សម្លៀក​បំពាក់​ថ្មី​រលុងៗ តែ​ក្រោយ​សម្រាលរួច ត្រូវការ​ពេល​ដើម្បី​រាង​ត្រលប់​មក​សភាព​ដើម​វិញ។ អ៊ីចឹង​ហើយ​កុំ​បោះ​ចោល​សម្លៀក​បំពាក់​ចង្អៀតៗ​នោះ​អី។ យកល្អ ហាត់ប្រាណ ញ៉ាំ​អាហារ​បែប​សុខភាព អាច​ជួយ​ឲ្យ​រាងកាយ​រឹងមាំ ព្រម​ទាំង​មាន​រាង​ស្អាត។ ពេល​រាង​ស្គមវិញ​អាច​ប្រើ​ខោអាវ​ទាំង​នោះ​បាន​ហើយ។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣- ថែស្បែក ស្រីៗ​គ្នា​យើង​ពេល​មាន​ផ្ទៃពោះ អ័រម៉ូន​ក្នុង​រាងកាយ​ប្រែប្រួល​ខ្លាំង និង​ជះឥទ្ធិពល​ដល់​ស្បែក។ គ្នា​យើង​ខ្លះ​អាច​នឹង​មាន​ស្បែក​កាន់​តែ​ស្អាត​ភ្លឺ​រលោង ប៉ុន្តែ​ខ្លះ​ទៀត​បែរ​ជា​ឡើង​មុន​ក៏​មាន។ ផលិត​ផល​ថែរក្សា​ស្បែកអាចមានជាតិគីមី ធ្វើឲ្យ​យើង​បារម្ភ​ប៉ះពាល់​កូន​ក្នុង​ផ្ទៃ មិន​ហ៊ាន​ប្រើប្រាស់​អំឡុង​ពេល​ពពោះ។ ប៉ុន្ដែ​ក្រោយ​សម្រាល​រួច […]


ការថែទាំខ្លួនក្រោយសម្រាល

ឡើងមុនក្បាល​ខ្មៅពេលពពោះ ដោះស្រាយ​តាមវិធីនេះ

ស្រីៗ​ច្បាស់​ជា​ឆ្ងល់​ហើយ ពិសេស​អ្នក​ធ្លាប់​ឆ្លង​កាត់​រឿង​ពពោះ និង​សម្រាល​កូន ឆ្ងល់​ជាង​គេ​ជាង​ឯង​តែម្តង មិន​ដឹង​វា​កើត​អី គ្រាន់​ពពោះ​ភ្លាម មុខ​ស្រាប់​តែ​ចេញ​មុន​ក្បាល​ខ្មៅៗ​ពេញ​មុខ។ មុន​ប្រភេទ​នេះ ហៅ​ថា មុន​អ័រម៉ូន "Hello គ្រូពេទ្យ" នឹង​ប្រាប់​ពី​មូលហេតុ ​វិធី​ព្យាបាលសម្រាប់​ស្រីៗ​ទាំង​កំពុង​មាន​ផ្ទៃ​ពោះ ក៏​ដូច​ជា​ត្រៀម​ពពោះ​បាន​ដឹង​ទាំង​អស់​គ្នា។ ១- មូលហេតុ​បណ្តាល​ឲ្យ​ឡើង​មុន​អ័រម៉ូន អំឡុង​ពេល​មាន​ផ្ទៃ​ពោះ អ័រម៉ូន អង់​ដ្រូ​ហ្សែន ​កើន​ឡើង​​ខ្លាំង ហើយ​ការ​ប្រែប្រួល​នេះ​ធ្វើ​ឲ្យ​ក្រពេញ​ជាតិ​ខ្លាញ់​កើន​ឡើង បង្កើត​ជាតិ​ខ្លាញ់ Sebum ច្រើន​ជាង​មុន ទៅ​បាំង​រន្ធ​ញើស នាំ​ឱ្យ​មាន​ការ​រលាក និង​បែក​ចេញ​មក​ក្រៅ។ មុន​អ័រម៉ូន (មុន​ក្បាល​ខ្មៅ) លើ​ស្ត្រី​មាន​ផ្ទៃពោះ ធម្មតា​ចេញ​មក​នៅ​អំឡុង​ត្រីមាស​ទី ១ និង​ត្រីមាស​ទី ២ នៃ​ការ​ពពោះ។ ២- វិធី​សាស្ត្រ​ថែទាំ - មិន​ត្រូវ​លាង​មុខ​ញឹកញាប់​ពេក​ទេ៖ ការ​លាង​សម្អាត​ជ្រុល​ពេក នឹង​ធ្វើ​ឲ្យ​បាត់បង់​ជាតិ​ប្រេង​ធម្មជាតិ​លើ​ផ្ទៃ​មុខ។ ក្រពេញ​ជាតិ​ខ្លាញ់​នឹង​ធ្វើ​ការ​កាន់​តែ​ធ្ងន់ ផលិត​ប្រេង​កាន់​តែ​ច្រើន​ជាង​មុន។ ជាតិ​ប្រេង​លើស​កម្រិត ធ្វើ​ឲ្យ​ធ្លាយ​ចេញ​មក​ក្រៅ ជា​ហេតុ​បង្ក​ឲ្យ​បិទ​រន្ធ​ញើស។ លើស​ពី​នេះ មិន​ត្រូវ​ប្រើ​ទឹក​ក្តៅ​លាង​មុខ​ទេ ព្រោះ​ធ្វើ​ឲ្យ​ស្បែក​ស្ងួត។ គួរ​លាង​សម្អាត​មុខ​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ មិន​មាន​ជាតិ​សាប៊ូ ឬ​ប្រេង។ - កុំ​ដុស​ខាត់៖ ដុស​ខាត់​មុខ នឹង​កាន់​តែ​ជំរុញ​ក្រ​ពេញ​ខ្លាញ់​ធ្វើ​ការ​កាន់​តែ​ខ្លាំង​លើស​ដើម។ ប្រើតិច​និក​លាង​មុខ​ថ្នមៗ ដើម្បី​កម្ចាត់​ភាព​កខ្វក់​លើ​ស្បែក​វិញ។ ប្រើ​កំណាត់​ទន់ៗ​ដើម្បី​សម្អាត​មុខ​ […]


ការថែទាំខ្លួនក្រោយសម្រាល

របៀបថែថ្នេរក្រោយសម្រាលដោយវះកាត់រួច មិនឲ្យមានស្នាម ឬផ្លែ (វីដេអូ)

អ្នក​សម្រាល​កូន​ដោយ​វះកាត់​តែង​ជួប​បញ្ហា​ធំ​មួយ​ពេល​ក្រោយ នោះ​គឺ​ស្នាម​វះបាន​ចេញ​ជា​ស្លាកស្នាម និង​ផ្លែ​តែម្ដង។ ការ​ដែល​ម៉ាក់​ៗ​ជួប​បញ្ហា​បែប​នេះ ព្រោះតែ​មិន​ការ​មិន​យក​ចិត្ត​ទុក​ដាក់​ថែ និង​ញ៉ាំ​ដោយ​មិន​តម។ ដើម្បី​ជា​ចំណេះដឹង ម៉ាក់​ៗ​វ័យ​ក្មេង តាំង ម៉ាលីតា ដែល​មាន​កូន​២នាក់ និង​ប្រកប​របរ​លក់​តាម​អនឡាន បាន​ចែករំលែក​ជា​ចំណេះដឹង និង​របៀប​ថែទាំ​ខ្លួន​ឲ្យ​ស្អាតបាត​បរិវេណ​នោះ​ថា ក្រោយ​ពេល​កាត់​ចេស​ត្រឡប់​មក​ផ្ទះ​វិញ ត្រូវបិទ​បង់ការពារ​ស្នាម​របួស​កុំ​ឲ្យ​ជ្រាប​ទឹករយៈពេល ១០ ថ្ងៃ​ ម៉ាក់​ៗ​អាចចាប់ផ្ដើម​លាប​ជេល​ការពារ​មិន​ឲ្យ​មាន​ស្លាកស្នាម និង​ផ្លែបាន។


ការថែទាំខ្លួនក្រោយសម្រាល

ហេតុផលស្រ្តីពពោះមិនគួរផឹកកាហ្វេ​ (វីដេអូ)

ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ គ្រូពេទ្យ​តែងតែ​ណែនាំ និង​ហាមឃាត់​មិន​ឲ្យ​ផឹក​កាហ្វេ ឬ​យ៉ាង​ហោច​ណាស់​តិច​ជាង ២០០ មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​ស្រ្តី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែនសុខ ប្រសិនបើ​យើង​អាច​គ្រប់គ្រង​ជាតិ​កាហ្វេអ៊ីន​បាន​ពេល​មាន​ផ្ទៃពោះ គឺ​ជួយ​ទាំង​ខ្លួន​ឯង និង​កូន​ក្នុង​ផ្ទៃ។ ដូចនេះ​លោក​វេជ្ជបណ្ឌិត​នឹង​លើក​ឡើង​ពី​គុណវិបត្តិ​ផ្សេង​ៗ​កើត​ឡើង​ដល់​ទារក រួម​ទាំងម្ដាយ បើ​ផឹក​កាហ្វេ​ច្រើន​អំឡុង​ពេល​មាន​ផ្ទៃពោះ។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ