backup og meta

មាន​សញ្ញាទាំងនេះ បញ្ជាក់ថា​យើង​​ខ្វះវីតាមីន​ក្នុង​រាងកាយហើយ

មាន​សញ្ញាទាំងនេះ បញ្ជាក់ថា​យើង​​ខ្វះវីតាមីន​ក្នុង​រាងកាយហើយ

វីតាមីន គឺជាជីវជាតិសរីរាង្គដ៏មានសារសំខាន់បំផុតដើម្បីឲ្យយើងមានសុខភាពល្អ​ ព្រមទាំងធ្វើឲ្យកោសិកាជាលិកានិងសកម្មភាពរាង្គកាយរបស់​យើង​បំពេញមុខងារបានល្អធម្មតា។ អ៊ីចឹង​ហើយ​បានជាមានសារសំខាន់ណាស់ដែល​យើង​ត្រូវមាន​របបអាហារផ្សេងៗ​ប្រកប​ដោយតុល្យភាពវីតាមីន ដែលរាងកាយយើង​ត្រូវការ។ រោគសញ្ញានៃការធ្លាក់ចុះវីតាមីននៅក្នុងខ្លួន គឺអាស្រ័យលើផ្នែកនៃរាងកាយដែល​ត្រូវការវីតាមីនដើម្បីបំពេញតម្រូវការ​។ វីតាមីនគឺមានច្រើនប្រភេទខុសៗ គ្នា ហើយយើង​គួរពិគ្រោះជាមួយគ្រូពេទ្យប្រសិនបើយើងបារម្ភខ្លាចថាខ្លួនឯងខ្វះវីតាមីនទាំងនោះ។

តើមានអ្វីកើតឡើងពេលដែលយើងមិនទទួលបានវីតាមីនគ្រប់គ្រាន់?

តាមការសិក្សារបស់​អ្នកជំនាញ ការញ៉ាំវីតាមីនមិនត្រឹមត្រូវ មិនត្រឹមនាំឲ្យមានបញ្ហាសុខភាពនោះទេ ប៉ុន្តែក៏អាចបង្កើតជាផ្លូវនាំឲ្យមានបញ្ហាសុខភាពបានដែរ​។ នេះក៏មានន័យថា រាងកាយរបស់យើង​ នឹងពិបាកបំពេញមុខងារធម្មតាបាន។ វីតាមីន មាននាទីជាកាតាលីករ រាល់ប្រតិកម្មនានាដែលកើតមាននៅក្នុងខ្លួន។ នៅពេលដែលរាងកាយប្រើវីតាមីណ​អស់ រាងកាយយើងនឹងផ្ដល់សញ្ញាមួយចំនួនដែលធ្វើឲ្យយើង​មានអារម្មណ៍ថាខុសប្លែកជាងធម្មតា។ ប៉ុន្តែ យើង​គួរតែចាប់អារម្មណ៍ចំពោះរោគសញ្ញាទាំងនោះ។

ខាងក្រោមនេះ គឺជាសញ្ញាដែលកើតមានមួយចំនួនពីការខ្វះវីតាមីន៖ 

១.ប្រេះគែមបបូរមាត់

ប្រសិនបើយើងសម្គាល់​ឃើញថាមាន​បញ្ហានេះ កើតមានឡើងនោះមិនមានន័យថាយើង​ឆាប់ចាស់នោះទេ ប៉ុន្តែអាចមកពីវីតាមីន B នៅក្នុងខ្លួនមាន​មិនគ្រប់គ្រាន់ ជាពិសេសគឺវីតាមីន B2 (Riboflavin) វីតាមីន B3 (Niacin) និងវីតាមីន B12 ក៏ដូចជាជាតិដែក និង ស័ង្កសី ផងដែរ។ សញ្ញានេះគឺងាយស្រួលឃើញកើតមានណាស់ ចំពោះគ្នា​យើង​ដែល​ញ៉ាំបួស ដែលមិនញ៉ាំអាហារបានត្រឹមត្រូវ។ វិធីសាស្ត្រសម្រាប់ដោះស្រាយ​បញ្ហាខ្វះមីតាមីន គឺយើង​ត្រូវថែមសាច់ត្រីសាល់ម៉ុង ស៊ុត សាច់ត្រីធូណា ពពួកគ្រុំ និងអយស្ទ័រ ក្នុងរបបអាហារប្រចាំថ្ងៃ។ ប៉ុន្តែសម្រាប់អ្នកញ៉ាំបួសតឹងរឹង ត្រូវញ៉ាំសណ្ដែក Lentils សណ្ដែកដី ផ្លែប៉េងប៉ោះស្ងួត គ្រាប់ល្ងរ និងស្ពៃពុយឡេង ដោយញ៉ាំឆ្លាស់ៗគ្នា​តាម​ពេល​។

ចំណែក​វីតាមីន C ក៏ជាប្រភពល្អដើម្បីឲ្យរាងកាយស្រូបយកជាតិដែកបានល្អ ដូចនេះហើយ​ជាការល្អដែលយើងគួរបញ្ចូល​អាហារមាន​វីតាមីន C ទៅក្នុងរបបអាហារ។ បន្ថែមលើនេះ យើង​គួរតែញ៉ាំអាហរដែលរៀបរាប់ខាងលើលាយគ្នាជាមួយបន្លែផ្សេងៗ ដូចជា ផ្កាខាត់ណាខៀវ ស្ពៃ ផ្កាខាត់ណា និងម្ទេសក្រហម។

អត្ថបទពាក់ព័ន្ធ៖

២.ចំណុចក្រហមនៅលើស្បែក និងជ្រុះសក់ច្រើនខ្លាំង

បញ្ហានេះ កើតឡើងដោយសារការខ្វះជាតិស័ង្កសី នៅក្នុងរាងកាយ។ ចំពោះការជ្រុះសក់វិញ គឺបង្ហាញពី​ជីវជាតិ​នេះ​ធ្លាក់​ចុះ​ទាប។ តែទោះជាយ៉ាងនេះក្ដី បញ្ហាអាក្រក់ចំពោះសុខភាពក៏អាចកើតមានដែរ ឧទាហរណ៍ដូចជា ពន្យារពេល​របួស​ជា​សះស្បើយ ស្ងួតស្បែក រមាស់ញឹកញាប់ ឡើងចំនុចក្រហមនៅលើស្បែក និងមានស្នាមរបួសធ្ងន់ធ្ងរ។ ក្នុងករណីខ្វះវីតាមីន B7 (biotin) ហើយនឹងពពួកវីតាមីនដែលរលាយក្នុងខ្លាញ់ដូចជា វីតាមីន A D E និង K យើង​ក៏អាចមានរោគសញ្ញាទាំងនោះដែរ។

អត្ថបទពាក់ព័ន្ធ៖ វីតាមីន និងជាតិរ៉ែសំខាន់ៗទាំងនេះ អាចកែខៃបញ្ហាជ្រុះសក់ ជួយសក់មានសុខភាពល្អ

៣.ធ្លាក់ចុះវីតាមីន A

វីតាមីន A គឺជាវីតាមីនដែលមិនអាចខ្វះបាន ដើម្បីអាចជួយ​ឲ្យ​ភ្នែកយើង​មើលឃើញបានល្អ។ មានរោគសញ្ញាមួយចំនួន ដែលបង្ហាញថាយើងមាន​ជំងឺខ្វះវីតាមីន A  រួមមាន ខ្វាក់មាន់ ខូចភ្នែក មើលមិនឃើញ ស្បែកឡើងស្ងួត និងបែកស្រកា ការបង្ករោគ​នៅលើប្រព័ន្ធដង្ហើម និងសញ្ញាផ្សេងទៀតនៃការធ្លាក់ចុះមុខងារប្រព័ន្ធភាពស៊ាំ។ ការញ៉ាំវីតាមីន A ច្រើនពេកក៏អាចធ្វើឲ្យពុលដល់រាងកាយ ដូចនេះហើយសូមប្រុងប្រយ័ត្ន។

វីតាមីនគឺមានសារសំខាន់ណាស់ សម្រាប់រាងកាយ។ ដូចនេះ យើង​ត្រូវតែប្រុងប្រយ័ត្នចំពោះវីតាមីនដែលមានក្នុងរបបអាហារប្រចាំថ្ងៃ ដែលតម្រូវឲ្យមានត្រឹមត្រូវតាមដែលអាចធ្វើបាន។

អត្ថបទពាំក់ព័ន្ធ៖

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

The A-Z of Vitamin deficiency http://linkis.com/ba-bamail.com/The_A_to_Z_of_Vitamin.html Accessed on March 23, 2017

If Your Body Is Lacking Vitamins, What Symptoms Will You Have?

http://www.livestrong.com/article/423110-if-your-body-is-lacking-vitamins-what-symptoms-will-you-have/ Accessed on March 23, 2017

កំណែ​ប្រែបច្ចុប្បន្ន

12/06/2020

អត្ថបទ​ដោយ គឹម កាណែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

អាហារជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹង

បើ​មាន​សញ្ញាទាំងនេះកើតឡើង បញ្ជាក់ថា​គ្នា​យើង​ខ្វះវីតាមីន A ហើយ​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Jun 12, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម