រាងកាយមនុស្សម្នាក់ៗពិតជាត្រូវការជាតិកាល់ស្យូម ព្រោះវាសារធាតុចិញ្ចឹមចាំបាច់ សម្រាប់រាងកាយដោយមិនគិតពីវ័យ ឬភេទឡើយ។ លោកវេជ្ជបណ្ឌិតផ្នែកទូទៅ លី ឫទ្ធីគុណ មិនមែនតែស្ត្រីមានផ្ទៃពោះប៉ុណ្ណោះទេត្រូវការជាចាំបាច់ មនុស្សយើងទូទៅបើខ្វះជាតិកាល់ស្យូមរាងកាយនឹងមានសភាពដូចខាងក្រោមនេះ។
១- គេងមិនលក់
កាល់ស្យូមមានតួនាទីសំខាន់ក្នុងការបង្កើតអ័រម៉ូនមេឡាតូនីនដែលជួយឲ្យគេងលក់។ ទោះបីជាពេលខ្លះកង្វះជាតិកាល់ស្យូមមិនបង្កផលប៉ះពាល់ដល់ដំណេក ប៉ុន្តែវាអាចធ្វើឲ្យយើងគ្មានកម្លាំងពេញលេញឡើងវិញនៅព្រឹកបន្ទាប់។
២- អស់កម្លាំង
រោគសញ្ញាដែលបញ្ជាក់ថាយើងខ្វះកាល់ស្យូម គឺតែងតែមានអារម្មណ៍អស់កម្លាំងល្ហិតល្ហៃសឹងតែគ្រប់ពេលទាំងដែលបានញ៉ាំគ្រប់គ្រាន់ទៅហើយ។ ដូច្នេះប្រសិនបើសង្កេតឃើញខ្លួនឯងអស់កម្លាំងខ្លាំង ល្ហិតល្ហៃ ចូររកអាហារមានផ្ទុកជាតិកាល់ស្យូមញ៉ាំដូចជាទឹកដោះគោ បន្លែបៃតង ទឹកសណ្ដែក គ្រាប់អាល់ម៉ុន ជាដើម។
៣- ក្រចកផុយស្រួយ
ក្រចកត្រូវការបរិមាណជាតិកាល់ស្យូមគ្រប់គ្រាន់ ដើម្បីឲ្យមើលទៅភ្លឺរលោង និងមានសុខភាពរឹងមាំ។ ប្រសិនបើក្នុងខ្លួនយើងមានបញ្ហាខ្វះកាល់ស្យូម ក្រចកនឹងប្រែទៅជាផុយ ស្ងួត ងាយរបក និងបាក់។
៤- មានបញ្ហាសាច់ដុំ
អាការៈរមួលសាច់ដុំច្រើនកើតឡើងនៅពេលយប់ គឺជារោគសញ្ញា ដំបូងបំផុតដែលខ្វះជាតិកាល់ស្យូមក្នុងរាងកាយ។
អត្ថបទពាក់ព័ន្ធ៖
- ស្នាមជាំដោយសាររបួស ឬប៉ះទង្គិច សាកតិចនិកងាយៗនេះអាចជួយបាន
- មានសញ្ញាទាំងនេះ បញ្ជាក់ថាយើងខ្វះវីតាមីនក្នុងរាងកាយហើយ
- ប្រយ័ត្ន! ឈឺក្បាលខ្ទោកៗ អាចជាសញ្ញានៃជំងឺគួរឲ្យបារម្ភមួយនេះ
- មកពីមូលហេតុទាំងនេះហើយ ទើបច្រមុះហិតលែងដឹងក្លិន
- ស្នាមអុជពណ៌សលើក្រចក បណ្ដាលមកពីមូលហេតុអ្វី?
- អាការៈវិលមុខ និងងងឹតមុខ ដូច ឬខុសគ្នា?
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmr]