backup og meta

ញ៉ាំជាតិ​ស្ករ​ច្រើនពេក នឹងមានចេញ​អាការៈ​ទាំងនេះ

ញ៉ាំជាតិ​ស្ករ​ច្រើនពេក នឹងមានចេញ​អាការៈ​ទាំងនេះ

សព្វ​ថ្ងៃ​ អាហារ ឬ​ភេសជ្ជៈ​​ជាតិ​ស្ករ​មាន​ច្រើន​សម្បូរ​បែប ងាយ​ស្រួល​រក​ទិញ ដែល​​អ្នក​ចង់​ញ៉ាំ​អាច​រក​បាន​គ្រប់​ពេល ប៉ុន្តែ​​​គ្នា​យើង​ប្រាកដ​ជា​ដឹង​ហើយ​ថា​ការ​ញ៉ាំ​ជាតិ​ស្ករ​​ក្នុង​បរិមាណ​ច្រើន អាច​បង្ក​ជា​បញ្ហា​មួយ​ចំនួន​ដល់​សុខភាព​។ តាម​រយៈ​ សញ្ញា​​មួយ​​ចំនួន​ បង្ហាញ​ថា​រាង​កាយ​ទទួល​យក​ជាតិ​ស្ករ​​ច្រើន​ពេក ដែល​ជា​ពេល​វេលា​មួយ​គួរ​គប្បី​​កាត់​បន្ថយ៖

១. ឈឺ​សាច់​ដុំ និង​ឈឺ​សន្លាក់

អាការៈ​ឈឺ​​សាច់​ដុំ ឬ​ឈឺ​សន្លាក់​ ក៏​ជា​សញ្ញា​មួយ​ដែល​រាង​កាយ​​ប្រាប់​ឱ្យ​យើង​ដឹង​ថា ជាតិ​ស្ករ​ច្រើន​បង្ក​ឱ្យ​​មាន​ការ​រលាក​លើ​សន្លាក់។ មូល​ហេតុ​នោះ​គឺ បរិមាណ​ជាតិ​ស្ករ​ច្រើន បង្ក​ឱ្យ​​ប្រព័ន្ធ​ភាពស៊ាំ​​ចុះ​ខ្សោយ ដោយ​វា​បញ្ជូន​សញ្ញា​ទៅ​ឈាម ឱ្យ​​ព្យាយាម​បំបែក​ប្រូតេអ៊ីន​​​គ្លុយ​កូស។ កាល​ណា​ដំណើរ​នោះ​កើត​ច្រើន​ដង ក្រៅ​តែ​ពី​ការ​រលាក​សន្លាក់ វា​បង្ក​បញ្ហា​ផ្សេង​ៗ​ទៀត​ដល់​រាង​កាយ​​ ដូច​ជា​ភ្នែក​ឡើង​បាយ ជំងឺ​បេះ​ដូង ការ​ចង​ចាំ​ខ្សោយ និង​ស្បែក​ជ្រីវជ្រួញ​ជា​ដើម។ល។

អត្ថបទពាក់ព័ន្ធ៖

២. កើន​ចំណង់​ឃ្លាន​របស់​ផ្អែម

សារ​ជាតិ​ស្ករ​មាន​ភាព​បំលែង​លឿន ជា​ហេតុ​​ឱ្យ​យើង​ឆាប់​ឃ្លាន​ បន្ថែម​ពី​នោះ ជាតិ​ស្ករ​ភ្ញោច​​ខួរ​ក្បាល​ឱ្យ​បញ្ចេញ​សារធាតុ Dopamine (អារម្មណ៍​​រីក​រាយ ​ដូច​ពេល​ត្រូវ​ទទួល​រង្វាន់​ ឬ​របស់​អ្វី​មួយ​) ដែល​ធ្វើ​ឱ្យ​យើង​ ចេះ​តែ​ឃ្លាន​របស់​ជាតិ​ផ្អែម​​មិន​ឈប់​។

៣. កម្លាំង​ថាម​ពល​ក្នុង​ខ្លួន​ឡើង​ចុះ​ៗ

សារធាតុ​គ្លុយ​កូស មាន​នាទី​ផ្គត់​ផ្គង់​ថាម​ពល​ដល់​រាង​កាយ ដូច​នេះ​វា​មាន​សារសំខាន់​ក្នុង​ការ​គ្រប់​គ្រង​ជាតិ​ស្ករ​ក្នុង​ខ្លួន​ឱ្យ​បាន​ល្អ ព្រោះ​នៅ​ពេល​​ជាតិ​ស្ករ​ច្រើន ថាម​ពល​យើង​​នឹង​ឡើង​ខ្លាំង​ជាគំហក តែ​ជាតិ​ស្ករ​ច្រើន​នឹង​​ធ្វើ​​ឱ្យ​រាង​កាយ​ (ញៀន​) ត្រូវ​ការ​ជាតិ​ស្ករ​​បន្ថែម​មិន​ឈប់ ដែល​ជា​មូល​ហេតុ​ធ្វើ​ឱ្យ​​កម្លាំង​ក្នុង​ខ្លួន​​ថយ​ចុះ​វិញ​ខ្លាំង​ ហើយ​​ដំណើរ​នេះ​​ឡើង​ចុះ​ៗ ដែល​មាន​ន័យ​ថា​ ជាតិ​ស្ករ​​​​ច្រើន​​ក្នុង​​រាង​កាយ​។

៤. ស្បែក​មាន​បញ្ហា​

ជាតិ​ស្ករ​ច្រើន​ក្នុង​ឈាម​ ក៏​បង្ក​ឱ្យ​ឃើញ​តាម​រយៈ​ការ​រលាក​ស្បែក​​ ឬ​បញ្ហា​ស្បែក។ នេះ​ដោយ​សារ​តែ អាំងស៊ុយលីន​ក្នុង​រាង​​កាយ​បង្កើន​សកម្មភាព ជំរុញ​​ឱ្យ​ក្រពេញ​ខ្លាញ់​​បញ្ចេញ​សកម្មភាព​ខ្លាំង ធ្វើ​ឱ្យ​​មាន​បញ្ហា​ដល់​ស្បែក។

៥. ឡើង​ទម្ងន់

ប្រាកដ​ណាស់​សារធាតុ​ស្ករ​ច្រើន បង្ក​ឱ្យ​យើង​ឃើញ​តាម​រយៈ​ការ​ឡើង​ទម្ងន់។ កម្រិត​​​ជាតិ​ស្ករ​​ក្នុង​ខ្លួន​ច្រើន ជំរុញ​ឱ្យ​សារធាតុ​ផ្សេង​ៗ​​ដូច​ជា​ ជាតិ​ខ្លាញ់​ទៅ​ប្រមូល​ផ្តុំ​ និង​ស្តុក​ទុក​ជាប់​នៅ​ក្បាល​ពោះ​។

តើ​​កម្រិត​ជាតិ​ស្ករ​ប៉ុណ្ណា​ទើប​សម​ល្មម​នឹង​រាង​កាយ​ ទទួល​យក​ប្រចាំ​ថ្ងៃ?

ផ្អែក​តាម​ការ​បក​ស្រាយ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) ​ជាតិ​ស្ករ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ គួរ​​មាន​តិច​ជាង​១០​%​នៃ របប​អាហារ​​​បរិភោគ​ប្រចាំ​ថ្ងៃ ដែល​ស្មើ​ប្រមាណ ៧​ស្លាប​ព្រា​កាហ្វេ ឬ​ប្រមាណ ៣៥​​ក្រាម/ថ្ងៃ៕ ​​​​​

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://brightside.me/inspiration-health/10-signs-that-youre-eating-too-much-sugar-494160/

កំណែ​ប្រែបច្ចុប្បន្ន

11/05/2020

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ ទូច សុខា

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

អំបុក ទឹកដូង ចេក មិនត្រឹមជារណ្តាប់សំខាន់ក្នុងពិធីបុណ្យអុំទូក តែក៏​ជា​អាហារផ្តល់ប្រយោជន៍ដល់សុខភាព

ញុាំទឹកប​ន្លែផ្លែឈើកៀបបណ្តាលឱ្យឡើងជាតិស្ករក្នុងឈាម?


ត្រួតពិនិត្យដោយ

ទូច សុខា


អត្ថបទ​ដោយ មាន រតនា · កែ May 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម